ទុរេន មិនខុសពីផ្លែឈើ ដទៃទៀត ក្នុងតំបន់ត្រូពិក តួយ៉ាង ដូចជា ចេក ផ្លែ ប៊័រ និង ខ្នុរ នោះ ទេ គឺ វាផ្ទុកទៅ ដោយ ថាមពល សារធាតុ រ៉ែ និង វីតាមីន ក្នុងកម្រិតយ៉ាងខ្ពស់ ។ ទុរេន ស្រស់ ១០០ ក្រាម ផ្ទុកកាឡូរី ១៤៧ គីឡូកាឡូរី ។
សាច់ ទុរេន មានរសជាតិ ផ្អែមឈ្ងុយ ទន់ និងងាយទទួលទាន ។ វាផ្ទុកទៅ ដោយ ស្ករ ធម្មតា ដូចជា fructose និង sucrose ។ ទទួលទាន ស្ករ ធម្មជាតិ ទាំងនេះ នឹងជួយបំពេញបន្ថែមនូវ ថាមពល និងធ្វើឱ្យរាងកាយមានកម្លាំងភ្លាមៗ ។ បើទោះបីជាផ្ទុកនូវ បរិមាណខ្លាញ់ដ៏ខ្ពស់ក្នុងចំណោមផ្លែ ឈើទាំងឡាយ តែ ទុរេន មិនមានផ្ទុក ខ្លាញ់អាក្រក់ និងកូឡេស្តេរ៉ូលនោះទេ ។
ផ្លែ ទុរេន សម្បូរទៅដោយសារធាតុ សរសៃដែលជួយដល់ការបន្ទន់ លាមក ។ បន្ថែមពីនេះទៀត វាជួយ ការពារ ភ្នាស ស្លេស្ម ពោះវៀនធំ ព្រមទាំង ចង រុំ និងកម្ចាត់ចោលរាល់ សារធាតុគីមី ដែលបង្កឱ្យកើត ជំងឺមហារីកចេញពីពោះវៀន ។
ជាងនេះទៅទៀត វាជាប្រភពដ៏ សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ( វីតាមីន C) ។ ទុរេន ១០០ ក្រាមផ្ទុកវីតាមីន C ១៩.៧ មិល្លីក្រាម ខណៈ វីតាមីន A ៤៤IU ។ សូមបញ្ជាក់ ថា ការទទួលទានអាហារសម្បូរ វីតាមីន C អាចជួយឱ្យរាងកាយមនុស្សបង្កើតភាពស៊ាំនឹងភ្នាក់ងារ បង្ក រោគ ក៏ ដូចជា រ៉ាឌីកាល់សេរី ។
ចំណែកក្រុមវីតាមីន B-complex ដែលមិនមានក្នុងបណ្តាផ្លែឈើមួយ ចំនួនទុរេនផ្ទុកយ៉ាងច្រើនក្រាសក្រៃ ។ បណ្តាវីតាមីន ដូចជា Niacin, Riboflavin អាស៊ីត pantothenic ( វីតាមីន B5),Pyridoxine ( វីតាមីន B-6 ) និង Thiamin( វីតាមីន B-1) ផ្តល់សារសំខាន់យ៉ាងខ្លាំងសម្រាប់ រាងកាយ ។
ឯសារធាតុរ៉ែមួយចំនួន ដូចជា ម៉ង់កា ណែស ទង់ដែង ដែក និង ម៉ាញេស្យូម ក៏សម្បូរច្រើនណាស់ដែរ ។ ម៉ង់កាណែ សត្រូវបានប្រើដោយរាងកាយក្នុងនាម ជា Co-factor( សមាសធាតុគីមី គ្មានប្រូតេអុីន) សម្រាប់ អង់ហ្ស៊ីម អង់ទីអុក ស៊ីដង់ dismutase superoxide ។ ទង់ដែង គឺជាតម្រូវការចាំបាច់នៅក្នុង ការផលិតកោសិកាឈាមពណ៌ក្រហម ខណៈ ដែក គឺជាតម្រូវការចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមក្រហម ។
ចំណែកប៉ូតាស្យូមវិញ គឺជាអេឡិចត្រូលីតដ៏សំខាន់នៅក្នុង កោសិកា និងវត្ថុរាវរាងកាយ ។ វាជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម ៕ ដកស្រង់ពីកោះសន្តិភាព