Top Mobile Banner

ច្រកទ្វារអន្តជាតិ និងច្រកតំបន់នា​នាក្នុងភូមិសាស្រ្តខេត្តបន្ទាយមាន​ជ័យ​​ត្រូវបានបិទទាំងស្រុងដោយ​ភាគីថៃ

បន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិ និងច្រកតំបន់នានានៅតាម​ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បិទទាំងស្រុងដោយឯកតោពីភាគីថៃចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

ច្រកទ្វារអន្តរជាតិ និងច្រកតំបន់ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាប់ជាមួយប្រទេសថៃទាំងនេះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែតទល់នឹងច្រកទ្វាខ្លងលឹក, ច្រកទ្វារអន្តរជាតិស្ទឹងបត់ទល់​នឹងច្រកទ្វារណងអៀន ខេត្តស្រះកែវ ,ច្រកតំបន់បឹងត្រកួន​ទល់នឹងស្រុកតាបផ្យារ និងច្រកតំបន់ម៉ាឡៃ ទល់នឹងច្រកណងព្រឺ ។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះដែរ នៅតាមច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ក៏មានវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមាន​ជ័យនិងឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារចុះ​ជួយក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យបានអញ្ជើញទៅ​ពិនិត្យ​ស្ថានភាពដោយផ្ទាល់ ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ភាគីថៃបានប្រកាសកាលពី​រសៀល​ម្សិលមិញថាគេនឹងបិទច្រកទ្វារ​ព្រំដែននៅ​តាមបន្ទាត់ព្រំដែនកម្ពុជាថៃ ។
សូមជម្រាបថា ទាក់ទងនឹងការច្រកព្រំដែនទាំងស្រុងនេះ ភាគីថៃនៅ​បាន​​អនុញ្ញាត​ចំពោះសិស្សនិងអ្នកជំងឺធ្ងន់ធ្ងរ អាចចេញ ចូលបានជាធម្មតា៕

ព័ត៌មានទាក់ទង