Top Mobile Banner

ក្រុមអាវលឿងនិងក្រហម បែរជារួមគ្នាប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជម្រុញអោយលោកស្រីភែថងថានស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីចុះចេញពីតំណែង

 បាងកក: នៅព្រឹកដល់រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បាតុករបានដាក់រហ័សនាមខ្លួនឯងថា “United Power of the Land” ដែលរួមមានទាំងក្រុមអាវលឿងនិងក្រុអាវក្រហមដែលជាឧបករណ៍បាតុកម្មដែលគេស្គាល់ជាទូទៅនៅថៃជាយូរមកហើយនោះ បានបន្តកំពុងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ។
ពួកគេបានដង្ហែទៅកាន់វិមានជ័៧ជំនះឬ វិមានអនុស្សាវរីយ៍ឆៃ។ ការដង្ហែរនេះបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្នែកនៃក្នុងទីក្រុងបាងកក ។

អ្នកសង្កេតការណ៍នានាបានកត់សម្គាល់ថា : ក្រុមបាតុករលើកនេះភាគច្រើនគឺជាមនុស្សវ័យចំណាស់ដ ដែលត្រូវបានគេចាត់ទុកជាក្រុមជ្រុលនិយម។ បើគិតពីអាយុពួកគេតំណាល់គ្នានឹងអុំឬជីដូន ជីតារបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ។
ឆ្លើយតបនឹងបាតុកម្មនេះ លោកស្រីបានថ្លែងប្រាប់អ្នកសារព៌ត៍មានខ្លីថា : បាតុកម្មទាមទារទម្លាក់ឬអោយលោកស្រី ចុះចេញពីតំណែងគឺជាសិទ្ធិរបស់បាតុករ ។ លោកស្រីមិនមានបំណងឆ្លើយតបអ្វីច្រើននោះទេ៕

ព័ត៌មានទាក់ទង