Top Mobile Banner

State Representative of 2016

ដំណាងរដ្ឋសង្កាត់លេខ១៨នឹងបោះឆ្នោតសម្រាប់អាណត្តិថ្មី

ដោយ ពិន សំខុន

ឡូវែលៈ តែមួយភ្លែតសោះ អាណត្តិឆ្នាំ២០១៥-១៦ លោក រ៉ាឌី ម៉ម ដែលបានក្លាយជា‹ដំណាងរដ្ឋម៉ាសាឈូសិត សម្រាប់សង្កាត់លេខ១៨› ឡូវែល នឹងត្រូវចប់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើការបាន២ឆ្នាំ។ លោកគឺជាខ្មែរដំបូងបង្អស់សម្រាប់សហរដ្ឋអាមេរីកនេះ ដែលបានជាប់ឆ្នោត ជាដំណាងរដ្ឋ នៅសង្កាត់ដែលសម្បូរខ្មែរច្រើនជាងគេបង្អស់ រស់នៅក្នុងរដ្ឋម៉ាសាឈូសិត។ នៅខែវិច្ឆិការ២០១៦ខាងមុខ ប្រជាពលរដ្ឋខ្មែរអាមេរិកាំង នឹងត្រូវអញ្ជើញឱ្យទៅបោះឆ្លោតម្តងទៀត សម្រាប់ដំណែងដែលលោក រ៉ាឌី ម៉ម បានកាន់កាប់ពីរឆ្នាំមកហើយនោះ។

ជាថ្មីម្តងទៀត បេក្ខជនខ្មែរអាមេរីកាំង៣រូប នឹងអាមេរីកាំង១រូប បានចេញមុខមកហើយដើម្បីប្រកួតយកដំណែង១នេះ៖

State rep 4១-លោក រ៉ាឌី ម៉ម ជាដំណាងរដ្ឋកំពុងកាន់ដំណែង មកពីគណបក្សប្រជាធិបតេយ្យ

២-លោក ចេត ឃីម ធ្លាប់ឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុងឡូវែល ពី២ឆ្នាំមុន មកពីគណបក្សប្រជាធិបតេយ្យ

៣-លោក ខេមរា ខៃ ធ្លាប់ឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាសាលារៀនពីឆ្នាំមុន មកពីគណបក្សសាធារណរដ្ឋ

៤-លោក ដេវ ដេណឹងគ័រ ធ្លាប់ឈរជាបេក្ខជនក្រុមប្រឹក្សាក្រុងឡូវែលពី២ឆ្នាំមុន មកពិគណបក្សប្រជាធិបតេយ្យState rep 5

ចំណែកមនុស្សទី៥ ដែលគេរង់ចាំបេក្ខភាពរបស់ខ្លួន លោក ផលរដ្ឋា យ៉ែម ធ្លាប់ឈរជាបេក្ខជនដំណាងរដ្ឋកាលពីអាណត្តិមុនប្រឆាំងនឹងបេក្ខជន រ៉ាឌី ម៉ម ធ្លាប់ឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុង ទើបនឹងប្រកាសជាសាធារណថា ‹លោកបានធ្វើការចេចារជាមួយលោក រ៉ាឌី ម៉ម មិនឈរឈ្មោះទៅវិញ ដើម្បីបង្ហាញពីភាពមិនបែកបាក់របស់សហគមន៍ ហើយងាកមកគាំទ្របេក្ខភាពរបស់លោក រ៉ាឌី ម៉ម នឹងសូមអញ្ជើញនឹងប្អូននឹងមិត្តភក្ត្រឱ្យបោះឆ្នោតឱ្យ រ៉ាឌី ម៉ម› ទៀតផង។ គេនៅចងចាំនៅឡើយថា កាលពីលើកមុន បេក្ខជន រ៉ាឌី ម៉ម បានចេញធ្វើការឃោសនា យ៉ាងតឹងតែងនឹងបកអាក្រាតយ៉ាងកាចសាហាវ ចំពោះបេក្ខជន ផលរដ្ឋា យ៉ែម – មិនដឹងថាតើ ការអញ្ជើញរបស់លោក ផលរដ្ឋា យ៉ែម អាចមានឥទ្ទិពលលើអ្នកបោះឆ្នោតរបស់ខ្លួនដែរ ឬក៏អត់ទេ? រីឯលោក រ៉ាឌី ម៉ម ខ្លួនឯង នៅពេលបានឈ្នះឆ្នោតលើ ផលរដ្ឋា យ៉ែម ក្លាយជាសមាជិកសភារដ្ឋ នាពេលនោះ ក៏បានទៅសម្តែងការគួរសមភ្លាមចំពោះ រដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន បានធ្វើឱ្យអ្នកបោះឆ្នោតឡូវែលរបស់ខ្លួនមួយចំនួន មានការខកចិត្តច្រើនទៅវិញ។

គួរដឹងផងដែរថា៖

ក-របៀបបោះឆ្នោតលើកនេះ គេអាចគូសឈ្មោះបានតែម្នាក់ទេ នៅលើក្រដាសបោះឆ្នោត

ខ-បេក្ខជនខាងគណបក្សប្រជាធិបតេយ្យត្រូវប្រគួតប្រជែងជាមួយបេក្ខជន គ្នាឯងជាមុនstate rep 2

គ-បេក្ខជនដែលឈ្នះតែម្នាក់ខាងគណបក្សប្រជាធិបតេយ្យ នឹងទៅប្រកួតជាមួយគណបក្សសាធារណរដ្ឋ យកឈ្នះតែម្នាក់គត់

នៅឡូវែលមានដំណាងរដ្ឋ៣រូប ដែលត្រូវចូលទៅធ្វើការនៅសភារដ្ឋឯបូស្តុន ហើយការបោះឆ្នោតដែលយើងកំពុងផ្តោតអារម្មណ៍នេះ សំដៅតែសង្កាត់លេខ១៨ ដែលមានខ្មែរច្រើនបំផុតរស់នៅទីនោះ អ្នកដោះឆ្នោតបោះបានតែនៅសង្កាត់របស់ខ្លួនតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង