Top Mobile Banner

អ្នកដែលមិនមានប័ណ្ណធានាសុខភាពសូមអានពត៌មានពី‹ហ៊ែលកូណិចទ័រ Health connector›

ការផ្សាយពត៌មាន-ចាប់ពីថ្ងៃទី ១ វិច្ឆិកា ចំពោះលោកអ្នកដែល‹មិនមានប័ណ្ណធានាសុខភាព› លោកអ្នកអាចជួបបុគ្គលិកជំនួយការរបស់ Health connectorដើម្បីចុះឈ្មោះជ្រើសយកផែនការសុខភាពមួយសម្រាប់ឆ្នាំ២០១៧ ដោយមានកម្រៃយ៉ាងថោក ឬក៏ មិនមានយកកម្រៃទេ។

 

លោកអ្នកអាចអញ្ជើញទៅ ដោយមិនចាំបាច់ណាត់ទុកជាមុននោះទេ ការចុះឈ្មោះអ្នកដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព តាមរយៈ ‹ហ៊ែលកូណិចទ័រ› នេះផ្តើមឡើងនៅថ្ងៃ ១ វិច្ឆិកា ២០១៦ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ ៣១ មករា ២០១៧។ សម្រាប់អ្នកដែលមានប័ណ្ណរួចហើយ អាចពិចារណាសារថ្មី សម្រាប់គម្រោងឆ្មាំ២០១៧នេះបានដែរ។
កម្មវិធីធានារ៉ាប់រងសុខភាព ហ៊ែលកូណិចទ័រ Health connectorគឺជាកម្មវិធីប័ណ្ណសុខភាពរបស់រដ្ឋ, ហើយគឺជាច្រកតែមួយគត់ សម្រាប់មនុស្សទិញផែនការសុខភាពពាណិជ្ជកម្ម នឹងការទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីជួយបង់ថ្លៃធានារ៉ាប់រង។

មានការ‹ធានារ៉ាប់រងសុខភាព› បានន័យថា លោកអ្នកអាចទទួលការថែរទាំដែលត្រូវការ នឹងចំណាយប្រាក់តែបន្តិចបន្តួច។

សូមអញ្ជើញទៅចុះឈ្មោះនៅ‹មណ្ឌលសុខភាពសហគមន៍ៈ 161 Jackson Street, Lowell› អ្នកជំនួយការ ដែលមកជួយបំពេញសំណុំបែបបទ នឹង ផ្តល់យោបល់ពីគម្រោងណាដែលប្រសើរសម្រាប់លោកអ្នក គឺជាមនុស្សនៃក្រុមអង្គការសង្គម ចេះនិយាយភាសា ខ្មែរ ស្បានីស, ហើយកម្មវិធីនេះ ត្រូវបានប្រគល់សិទ្ធិតាមរយៈច្បាប់ Affordable Care act, ។

ពត៌មានបន្ថែម សូមចូលទៅ‹វេបសាយ›www.mahealthconnector.org ឬហៅទៅទូរស័ព្ទ1.877-623 7773

 

 

ព័ត៌មានទាក់ទង