Top Mobile Banner

«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» ទើបនឹងផុសចេញមកនៅសហរដ្ឋអាមេរីក

ពីអឺរ៉ុប * ថ្ងៃទី០១មេសា២០២៤
លោកស្រីអនុប្រធានគណបក្សសង្គ្រោះជាតិ មួរ សុខហួរ បានចេញសេចក្តីប្រកាសថ្មីមួយ តាមវិទ្យុអាមេរីកាំងមួយថា លោកស្រីទើបនឹងបានបង្កើត«ចលនាដើម្បីប្រជាធិបតេយ្យ»មួយ ដើម្បីទៅជួយសង្គ្រោះកម្ពុជាដែលកំពុងតែធ្លាក់ក្នុងរបបផ្តាច់ការ គ្រួសារនិយម ហើយឲ្យពិភពលោកអាចនឹងទទួលស្គាល់កម្ពុជាឡើងវិញបាន ដោយការបង្ហាត់បង្រៀននឹងអនុវត្តិលទ្ធិប្រជាធិបតេយ្យ។ លោកស្រីបានធ្វើសេចក្តីប្រកាសនេះ នៅពេលដែលលោកស្រីចេញពីការិយាល័យផ្តល់ជំនួយលើកដំកើងប្រជាធិបតេយ្យអាមេរីកាំងមួយ នៅទីក្រុងវ៉ាស្ហីងតុន កាលពីដើមខែមិនានេះ។
លោកស្រី មួរ សុខហួ ធ្លាប់មានដំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ខាងគណបក្សហ្វុនស៊ិនប៉ិច នាអម្លុងឆ្នាំ១៩៩៥ ក្រោយមកក៏ចូលរួមជាមួយគណបក្ស សមរង្សី វិញ តស៊ូក្នុងគណបក្សប្រឆាំងនោះ រហូតដល់គណបក្សសង្គ្រោះជាតិ បានត្រូវរំលាយដោយគណបក្សកាន់អំណាច នាឆ្នាំ២០១៧, លោកស្រីរស់នៅនិរទេសខ្លួនឯសហរដ្ឋអាមេរីក ក្បែរទីក្រុងឡូវែល ដើម្បីគេចពីការចោទប្រកាន់រកចាប់ខ្លួនរបស់តុលាការខ្មែរ រហូតដល់ពេលនេះ។
វត្ថុបំណងនៃសេចក្តីប្រកាសនោះ គឺចង់ទៅជួយបង្ហាត់បង្រៀនលទ្ធិប្រជាធិបតេយ្យ ដល់មន្ត្រីនឹងប្រជាពលរដ្ឋខ្មែរ ពីទស្សនៈវិជ្ជា នឹងការអបរំនៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលសកម្មភាពនោះ លោកស្រីយល់ថា នឹងលើកកំពស់មុខមាត់របស់កម្ពុជា ដែលបានខូចខាត ដោយសារតែខ្វះការអនុវត្តិនៃលទ្ធិប្រជាធិបតេយ្យនៅទីនោះ។ លោកស្រីបានបន្ថែមថា ការធ្វើនោះ កឺពុំមែនដើម្បីទៅប្រឆាំងនឹងរដ្ឋាភិបាលអ្វីនោះទេ គឺជាបំណងចង់ជួយរដ្ឋាភិបាលថ្មី តែប៉ុណ្ណោះ។ លោកស្រីបានប្រកាសលាលែងពីមុខដំណែង អនុប្រធានគណបក្សនយោបាយ ហើយចេញមកដឹកនាំ«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»ដែលជាចលនាមហាជនវិញម្តង។
គេពុំទាន់បានចម្លើយអ្វីពីរដ្ឋាភិបាលថ្មីកម្ពុជា នៅឡើយទេ តែលោកសុខ ឥសាន្ត អ្នកនាំពាក្យរដ្ឋាភិបាលចាស់ បាននិយាយថា ចលនាលោកស្រី មួរ សុខហួ នៅមិនឆ្ងាយពីលោក សម រង្សី ដែលមានទោសជាប់នឹងខ្លួនទេ, បុន្តែសេចក្តីប្រកាសនោះ បានទទួលការបន្ទរពីគណបក្សឆន្ទៈខ្មែរ នឹងគណបក្សភ្លើងទៀន នៅឯភ្នំពេញហើយ គឺជាការបោះដៃដំបូងបង្អស់របស់មន្រ្តីជាន់ខ្ពស់ ខាងបក្សប្រឆាំងមួយរូប ដែលអាចជាការប៉ុនប៉ង បើកទំព័រថ្មី រករូបមន្តបង្រួបបង្រួមជាតិ ជានាគ្នារវាងរដ្ឋាភិបាលនឹងបក្សប្រឆាំង ដែលកន្លងមក ចេះតែតឹងតែងដោយហឹង្សាដាក់គ្នា មិនដែលឈប់ឈរ តាំងពីយូរមកហើយ៕

Khmer Movement for Democracy has just emerged in the United States

ព័ត៌មានទាក់ទង