នៅប្រមាណ១០ថ្ងៃ មុនឱកាសសម្ពោធ ឌណល ត្រម ចូលកាន់ដំណែងប្រធានាធិបតី, វិទ្យាស្ថាន“ហ្គាលុប”បានធ្វើការស្ទង់មតិស្តីពីប្រជាប្រីយភាពរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីបានលទ្ធផលថា“ឌណល ត្រម ចូលជាប្រវត្តិសាស្ត្រនៃប្រធានាធិបតីដែលមានគេចូលចិត្ត“តិចជាង ប្រធានាធិបតីឯទៀតៗ” នាមុនឱកាសសម្ពោធ តំណែង”អាមេរីកាំង៥៥% មានទស្សនៈអវិជ្ជមាន ចំពោះ ត្រម ដែលធ្វើឱ្យសន្ទោះនៃ “អ្នកចូលចិត្ត ត្រម” មានតែ ៤០%តែប៉ុណ្ណោះ នៅមុនឱកាស សម្ពោធ –គឺនៅពិក្រោយប្រធានាធិបតី អូបាម៉ា ដែលមានអ្នកចូលចិត្ត៦៩%, អ្នកចូលចិត្តប្រធានា ធិបតី ជច បបឺលយូ ប៊ុស ៦២%, អ្នកចូលចិត្ត ប៊ិល គ្លីងតុន ៦៦% នាឱកាសដូចគ្នា។
“ហ្គាលុប”បង្ហាញទៀតថាៈ សន្ទោះ៤០% នៃអ្នកចូលចិត្ត ត្រម នេះ គឺជាចំនួនបាន “ខ្ពស់ជាង គេបន្អស់រាប់តាំងកាលពីពេលធ្វើការឃោសនា មក” គឺដែលមិនដែលលើសពី៣៨%នោះទេ។ យ៉ាងណាមិនខាងគណបក្សសាធារណរដ្ឋបានសម្តែងការពេញចិត្តចំពោះ ត្រម បាន៨២% បើ ប្រៀបធៀបទៅលោក ប៊ុស គឺគណបក្សសាធារណ រដ្ឋបានពេញចិត្តលោកជាឯកច្ឆ័ន្ទ៩៧%កាលពីឆ្នាំ២០០១ –បើលោក អូបាម៉ា វិញបាន៩៥% ពី គណបក្សប្រជាធិបតេយ្យ –រីឯលោក គ្លីងតុន វិញបាន៩២%ពីគណបក្សរបស់លោក។
នៅពេលសួរពីលោក ម៉ាយ ផែន ជាអនុ ប្រធានាធិបតីជាប់ឆ្នោតវិញ ពលរដ្ឋអាមេរីក កាំងចូលចិត្តអតីតអភិបាលរដ្ឋឥណ្ឌីយ៉ាណា៤២%៕