Top Mobile Banner

បណ្តឹងទៅតុលាការរបស់ជនភាគតិចនៅឡូវែល Interview with Councilor Rodney Elliott about the Lawsuit of Minority Against City of Lowell (តពីលេខមុន)

ដោយ សូបិន ពិន

ក្រុមជនភាគតិចនៅឡូវែល ក្នុងនោះមានខ្មែរផងដែរ ចំនួន១៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពិខែមិថុនាមុននេះ ស្តីពីការរំលោភរដ្ឋធម្មនុញ្ញរបស់សាលាក្រុងឡូវែល ដែលជនជាតិភាគតិចដ៏ច្រើននៅក្នុងក្រុងនេះ មិនមានលទ្ធភាពតែងតាំងតំណាងរបស់ខ្លួនបាន។

តើពាក្យបណ្តឹងនេះមានហេតុផលសមរមដែរឬទេ? សូបិន ពិន កាសែតខ្មែរផុសស.រ.អា.បានធ្វើបទសម្ភាសន៌កាលពីថ្ងៃទី១កក្កដា ជាមួយសមាជិកក្រុមប្រឹក្សាសាលាក្រុង រ៉តនី អេលីយ៉ុត ដែលធ្លាប់ជាអភិបាលក្រុងផងនោះ ដែលមានអត្ថន័យដូចតទៅៈ

 

សូបិន ពីន – ខ្មែរផុសស.រ.អាៈ ឡូវែលជាក្រុងតូចមួយ ដែលកំពុងក្លាយជាចំណុចកណ្តាល ដែលសាពត៌មាននៅរដ្ឋធានីមាន‹បូស្តុបគ្លូប›បានបញ្ចេញអត្ថបទស្តីពីឡូវែល គួរឱ្យចាប់អារម្មណ៍, តើលោកអាចប្រាប់ខ្ញុំបានទេថា បណ្តាអ្នកប្តឹង១៣នាក់នៅសង្កាត់ គេចង់ប្តូររបៀបគ្រប់គ្រងក្នុងសង្កាត់តែម្តង ឬក៏គេចង់បានអ្វីផ្សេង?

រ៉តនី អេលីយ៉ុត ខ្ញុំយល់ថា អ្នកប្តឹងគេចង់បង្ហាញថា របៀបដែលរដ្ឋាភិបាលឡូវែលធ្វើសព្វថ្ងៃ គឺបានរំលោកច្បាប់នៃរដ្ឋធម្មនុញ្ញ ពីព្រោះតែពួកគេមានការលំបាកបញ្ចូលដំណាងនៃជនភាកតិច ទៅក្នុងរដ្ឋាភិបាលនោះ – យើងមើលមកឡូវែល ក្នុងពេលឥឡូវនេះ សមាជិក៦នាក់មកពីសង្កាត់តែ១គឺបែលវីឌា ២នាក់មកពិប៉ាតិកវៀល នឹងម្នាក់មកពីហាយឡិន, ដូច្នេះបើតាមទ្រឹស្តីសមាជិកក្រុមប្រឹក្សាម្នាក់ៗ គេកាពារតែផលប្រយោជន៍តំបន់របស់ខ្លួនទេ។ ខ្ញុំតែងតែគាំទ្រគំនិតថ្មីមួយ ហើយយល់ថា សង្កាត់និមួយៗគួរតែមានតំណាងយ៉ាងទូលំទូលាយរបស់ខ្លួន ទើបកាពារផលប្រយោជន៍របស់ខ្លួនបាន… ពីមុនមកយើងចេះតែប្រើច្បាប់នាះបាន តែឥឡូវប្រជាពលរដ្ឋអន្តោប្រវេសន៍បានកើនចំនួន សេចក្តីត្រូវការមិនដូចគ្នាទេ ហើយក៏ដល់ពេលល្មមផ្លាស់ប្តូរហើយដែរ… ខ្ញុំជឿថា‹អ្វីដែលគេចង់បាននោះគឺជាសំនួរទៅអ្នកធ្វើច្បាប់‹Binding questions›ដើម្បីឱ្យគេប្រាប់មកថា‹តើក្រុងយើងមានបានធ្វើអ្វីខុសរដ្ឋធម្មនុញ្ញស.រ.អាដែរឬក៏អត់?›‹បើយើងធ្វើខុសច្បាប់ហើយត្រូវតែកែរច្បាប់នោះចេញ›- មិនមែនសំនួរទៅប្រជាមតិទេ‹Non-binding quesions›ពិព្រោះនោះគេបានចម្លើយមែន តែមិនបានការអនុវត្តច្បាប់ទេ… ឡូវែលជាក្រុងធំតែមួយនៅក្នុងតំបន់ ដែលសង្កាត់និមួយៗមិនមានភាពដំណាងឱ្យបានទូលំទូលាយ ហើយពលរដ្ឋណាក៏ដោយក៏អាចមានដំណាងខ្លួនឯងបានដែរនោះ…

ខ្មែរផុសស.រ.អាៈលោកចង់ថាសាលាក្រុងបានបង្កើតអនុគណកម្មការមួយ តើគេធ្វើសម្រាប់ឱ្យទៅធ្វើប្រជាមតិ សួរទៅពលរដ្ឋនៅខែវិច្ឆិការ ថា‹គួរឱ្យមានការកែរប្រែច្បាប់ឬក៏អត់?› តើអីចឹងមែនទេ?

រ៉តនី អេលីយ៉ុតៈ ខ្ញុំឥតនៅក្នុងអនុគណកម្មការនោះទេ ខ្ញុំមានការអាក់អន់ចិត្តដែលមិនបាននៅក្នុងនោះ ពីព្រោះខ្ញុំជាថ្នាក់ដឹកនាំម្នាក់និយាយឮពេក… ខ្ញុំយល់ថាប្រជាពលរដ្ឋគួរណាស់តែមានសិទ្ធគ្រប់គ្រាន់ នឹងតែងតាំងតំណាងរបស់ខ្លួនបាន ហើយវត្ថុបំណងនៃអ្នកប្តឹងនោះ គេមិនមែនចង់បានអ្វីដែលគេចង់នោះទេតែបន្ទោសប្រព័ន្ធសព្វថ្ងៃ ថាមិនអនុញ្ញាត្តឱ្យពួកគេអាចបោះឆ្នោតជាប់ជាតំណាងក្នុងរដ្ឋាភិបាល!!! នៅសប្តាហ៍ក្រោយ គេនឹងមានគម្រោងជួបគ្នាជាមួយមេធាវី ដើម្បីពិព្រោះគ្នា…

ខ្មែរផុសស.រ.អាៈប្រសិនបើតុលាការចេញដីការមកថា‹ប្រព័ន្ធនោះរំលោភលើរដ្ឋធម្មនុញមែន តើនឹងមានអ្វីកើតឡើងបន្តរទៅទៀត?

រ៉តនី អេលីយ៉ុតៈនឹងមានការប្តូររដ្ឋាភិបាល ក្រុងស្ព្រីងហ្វៀល គឺជាក្រុងដែលមានបញ្ហាដូចគ្នា គេបានអនុម័តសម្រេចឱ្យមានតំណាងទូលំទូលាយតាមសង្កាត់‹Ward representation at large›នៅក្នុងប្រព័ន្ធរបស់គេ, ម្យ៉ាងទៀត បើគេចង់បានលទ្ធផលរហ័ស ក៏គេអាចធ្វើសេចក្តីសម្រេចចិត្តក្នុងសមាជិកក្រុងបានដែរ… គឺ‹Binding questions›ដែលត្រូវការការយល់ព្រមពិអ្នកធ្វើច្បាប់…

ខ្មែរផុសស.រ.អាៈ អាហ្នឹងគេហៅថា‹Home rule petition› គឺសមាជិកក្រុមប្រឹក្សាក្រុងស្នើរច្បាប់ ទៅក្រុមប្រឹក្សារដ្ឋ‹Commonwealt›ខាងលើគេយល់ព្រមហើយច្បាប់នោះ ត្រឡប់មកក្រុងវិញ ការអនុវត្តន៍អាចយកជាការបានភ្លាម, អីចឹងមែនទេ?

រ៉តនី អេលីយ៉ុតអាហ្នឹង គឺអីចឹងមែនហើយ!

ខ្មែរផុសស.រ.អាៈ ហេតុអ្វីក៏មិនធ្វើរបៀបហ្នឹងទៅ?

រ៉តនី អេលិយ៉ុតៈមើលទៅខ្ញុំអាចយល់បាន ! ខ្ញុំមិនដឹងថាគេនឹងធ្វើអ្វីទេ ទំនងគេចង់ឱ្យមានការដាក់ចម្លើយពលរដ្ឋក្នុងប្រអប់នោះហើយ, ខ្ញុំចាំថា កាលពីពេលបានប្តើមដាក់ច្បាប់ស្តីពីជនភាគតិច កាលពិខែកុម្ភៈមុន តែពុំមាននរណាគាំទ្រខ្ញុំជាអ្នកទិ២ទេ…

ខ្មែរផុសស.រ.អាៈលោកជាអ្នកប្តើមគំនិតធ្វើច្បាប់មួយនេះ តើហេតុអ្វីបានជាលោកមិននៅក្នុងគណកម្មការនោះ?

រ៉តនី អេលីយ៉ុតពីព្រោះលោកអភិបាលក្រុង មិនចង់ដាក់ឈ្មោះខ្ញុំ! តាំងពិ២០ឆ្នាំដែលខ្ញុំនៅសាលាក្រុងនេះ មិនដែលឃើញរៀបហ្នឹងទេ ពីព្រោះនេះជាការគោរពគ្នាទៅវិញទៅមក ចំពោះអ្នកប្តើមគំនិតអ្វីមួយណាស់…

ខ្មែរផុសស.រ.អាៈតើលោកអភិបាលក្រុង មិនចង់ឱ្យច្បាប់នោះបានជាប្រយោជន៍ដល់អ្នកប្តឹងហើយក៏មិនចង់ឱ្យចាញ់ក្រុមភាគតិចដែរ?

រ៉តនី អេលីយ៉ុតៈ ត្រឹមត្រូវហើយ

ខ្មែរផុសស.រ.អាៈចុះហេតុអ្វីក៏ជ្រើសយក ជីម ឡេរី? លោកនោះជាសមាជិកតែម្នាក់ដែលដំណាងឱ្យ‹ហាយឡិន›ដែលមានខ្មែរច្រើនរស់នៅ

រ៉តនី អេលីយ៉ុតៈ ខ្ញុំមិនដឹងទេ, តែ ជិម បានប្លាស់ប្តូរយោបល់ មិនបានបោះឆ្នោតឱ្យខ្ញុំស្តីពី‹ការដាក់ឆ្នោតក្នុងប្រអប់ស្តីពីសម្លេងជនភាគតិច›ទេ… តែយ៉ាងណាក៏ដោយ ប្រព័ន្ធសព្វថ្ងៃនេះគឺជាប្រព័ន្ធដែលរៀបចំឡើង សម្រាប់អ្នកនៅតំបន់អ្នកមាន, ឃោសនាសម្រាប់បោះឆ្នោត២ជុំ ទាន់តែមានលុយច្រើនទើបទប់រួច…

ខ្មែរផុសស.រអាៈ …នៅមានគ្រួសារអ្នកមានកេរឈ្មោះល្បីដោយស្នាដៃធំៗក្នុងសង្គម នឹងជាអ្នកនៃតំណរទី៣-៤ឡើងទៅថែមទៀត ទើបឈរឈ្មោះបាន! ចំណែកខ្មែរៗ ទើបតែមនុស្សជំនាន់ទី១តែប៉ុណ្ណោះ…

រ៉តនី អេលីយ៉ុតៈ លោកអភិបាលក្រុងនិយាយបានថា ‹មានខ្មែរបីនាក់ ក៏ធ្លាប់ជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងនឹងតំណាងរដ្ឋ›ដែរ, ខ្ញុំគិតថាគិតរបៀបនេះមិនយុត្តិធម្មទេ ពីព្រោះទាល់តែ១៦ឆ្នាំទើបយកបាន៣នាក់នោះ, ហើយជាពិសេសទៅទៀត ត្រូវដឹងថា‹ទាល់តែមានការទទួលស្គាល់ពីសង្កាត់របស់ខ្លួនជាមុនសិន ទើបអាចបន្តរទៅក្រុងទាំងមូលបាន…›

ខ្មែរផុសស.រ.អាៈ នៅលីនមានខ្មែរម្នាក់ ឈ្មោះ ហុង ណេត បានជាប់លើក្រុងទាំងមូលតាំងពីដំបូង ឥឡូវបាន៦ឆ្នាំហើយ នេះក៏ដោយសារក្រុងនោះ បើកបេះដូងចំហរទទួលជនភាគតិចបានប្រសើរណាស់ អភិបាលក្រុង‹ហ្វ្លាណាគ្ហាន់›បានត្រូវគេស្គាល់ថាចិត្តទូលាយណាស់ – រីឯនៅឡូវែលវិញ ខ្ញុំបានឃើញនៃថ្ងៃសម្រាកមួយ សហគមន៍ឥណ្ឌាធ្វើបុណ្យនៅឆាកកន្លែងខ្មែរអុំទូក ម្ខាងទៀតសហគមន៍ស្បានីសដុតសាច់អាំងជាមួយក្រុមគ្រួសារយ៉ាងរីករាយ រីឯក្រុមខ្មែរនឹងសាសន៍ឯទៀត នៅមុជទឹកមាត់ស្ទឹងយ៉ាងសុខសាន្ត … នេះហើយជាឡូវែលនៃក្រុងចម្រុះសាសន៍ ដែលខ្ញុំបានមកស្គាល់រស់ជាតិ…

រ៉តនី អេលិយ៉ុតៈ ផ្ទះខ្ញុំនៅលើផ្លូវមួយនៃ‹ប៉តិកវៀល›មានផ្ទះប្រមាណ១០តែប៉ុណ្ណោះ តែជនជាតិគ្រប់សាសន៍ រស់នៅជុំវិញ មិនដែលមានទំនាស់អ្វីទាល់តែសោះ ហេតុអ្វីក៏យើងរួមរស់ស្មើមុខមិនបាន? ហេតុនេះហើយបានជាខ្ញុំគាំទ្រឱ្យមានការកែរប្រែច្បាប់បោះឆ្នោតចាស់ ដែលរារាំង មិនឱ្យជនភាគតិចមានតំណាងនៅតំបន់ខ្លួន នេះចេញ…

សូបិន ពិន ខ្មែរប៉ុសស.រ.អាៈ សូមអរគុណលោក រ៉តនី អេលីយ៉ុត !

CHANMONY HUOT, VLADIMIR
SALDAÑA, CHAMPA PANG, LIANNA
KUSHI, THOEUN KONG, DENISSE
COLLAZO, SUE J. KIM, SOADY OUCH,
TOOCH VAN, CARMEN BERMUDEZ,
KEI KAWASHIMA-GINSBERG,
DANIEL K. UK, and FAHMINA ZAMAN,

ព័ត៌មានទាក់ទង