ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
អង់គ្លេស–សម្រាប់រដូវកាលផ្លែឆេរីនៅ លើទៅផ្សារជាពិសេសនៅតាមបណ្តាផ្សារទំនើបឆ្លែឆេរីជាច្រើនត្រូវ បានដាក់តាំងលក់គ្រាប់ទីកន្លែង ដោយសារវាជាប្រភេទផ្លែឈើដែលពេញនិយមជាពិសេសនៅអឺរ៉ុប និង អាមេរិក។ តែអ្វីដែលគួរ ឱ្យកត់សម្គាលនៅគឺថា កាលពីពេលថ្មីៗនេះ មានព័ត៌មានពីការពុលបន្ទាប់ពីបុរស ម្នាក់បានបរិភោព គ្រប់ឆ្លែឆេរី។
យោងតាមការដកស្រង់ព័ត៌មានក្នុងស្រុក របស់ប្រទេសអង់គ្លេស បានឱ្យដឹងថា លោក ម៉ាតធូរ ខ្រែមី ដែល រស់នៅរដ្ឋលិន ខាស័រប្រទេស អង្លេសបានសាកល្បងខាំហូបគ្រាប់ផ្លែឆេរីអស់ ចំនួន៣គ្រាប់ កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ បន្ទាប់ មកបានពុល ហើយត្រូវបានបាន គេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ប្រភពដដែរបានបញ្ជាក់ថា មូលហេតុដែល លោក ខ្រែមី បរិភោពគ្រាប់ផ្លែឆេរី គឺដោយសារ “ការចង់ដឹង ចងឃើញ”ថាតើនៅពេលសាកល្បង បរិភោពគ្រាប់ផ្លែឆេរីហើយ វានឹងមានអ្វីកើតឡើង។ បើតាមសំដីរបស់លោក ខ្រែមី ឱ្យ កាសែតក្នុងស្រុកដឹងថាគាត់គ្រាន់តែគិតថា វាគ្រាន់តែជាគ្រាប់ផ្លែឆេរី តែប៉ុណ្ណោះ គ្រាប់របស់វា គឺវា ស្រដៀងគ្នាទៅនឹងគ្រប់ផ្លៃ អាម៉ុន, លៅមៀនដបប៉ុន្តែ មានរស់ជាតិផ្លែឆេរី, ពេលខាំហូបមួយហើយ ក៏បន្តហូបបន្ថែមទៀត។
បរិភោពបានរយៈពេល២០នាទី គាត់មាន អារម្មណ៍អស់កម្លាំងហើយឈឺក្បាល។ បន្ទាប់ មកគាត់បានស្វែងរកព័ត៌មានតាមអ៊ីនធនេតបានដឹងថា ការបរិភោពគ្រាប់ផ្លែឆេរីអាចពុលហើយ បន្ទាប់មកមិត្តភក្ររបស់គាត់បានយកគាត់ ទៅ មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ហើយបានជា សោះស្បាយជាធម្មតាឡើងវិញ។
នេះគឺជាករណីលោកទីមួយហើយដែលមានការពុលគ្រាប់ផ្លែឆេរី។ បន្ទាប់ពីកើតមានការពុលនេះរួមមកលោក ខ្រែមី បានអំពាវនូវឱ្យមានការបិទផ្លាក់ប្រមានលើកញ្ចប់ផ្លែឈើឆេរី ដើម្បីជៀសវាងការពុលពីការបរិភោពគ្រាប់។