ដោយ ខ្មែរផុស ស.រ.អ
ជាការពិតណាស់ អស់រយៈពេលពីរសប្តាហ៍បន្ទាប់ពីទទួលរងព្យុះសង្ឃរាតំបន់ត្រូពិក ដែលមានឈ្មោះថា «ហាវី»បានធ្វើឱ្យបាក់ដីនិងទឹកជំនន់នៅរដ្ឋតិចសាស់ភាគអាគ្នេយ៏ តំបន់ទីប្រជុំជនហ៊ូស្តុននៅពេលនេះបានស្ងួតហើយជីវិតរស់នៅប្រចាំថ្ងៃ កំពុងចាប់ផ្តើមវិលត្រឡប់ទៅរកភាពធម្មតាវិញហើយ។ ប៉ុន្តែនៅតំបន់ខ្លះ ផ្ទះសម្បែងនិងអាគារមួយមួយចំនួន គឺនៅតែជនលិចនៅឡើយ។
ព្យុះសង្ឃរាហាវីបានផ្ទុះឡើងកាលពីថ្ងៃទី ២៥ ខែសីហាជាខ្យល់ព្យុះប្រភេទកាតេកូរី ៤ ដែលមានខ្យល់បក់ខ្លាំងនិងព្យុះប្រកបដោយគ្រោះថ្នាក់។ បន្ទាប់ពីព្យុះបានធ្វើចលនាបោកបក់ទៅកាន់តំបន់ដីគោក វាបានបន្តដំណើរទៅកាន់ភាគអាគ្នេយ៍នៃរដ្ឋតិចសាស់រយៈពេលពីរបីថ្ងៃដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងហើយតំបន់ជាច្រើនត្រូវបានជន់លិច។
បើតាមការដកស្រង់ពីព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ព្យុះសង្ឃរា និងទឹកជំនន់នេះ បានធ្វើឲ្យជនលិចផ្ទះសម្បែង, មនុស្សច្រើនជាង ១ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងកង្វះទឹកស្អាត។ អ្វីដែលសំខាន់នោះគឺថាព្យុះនេះបានសម្លាប់មនុស្សច្រើនជាង ៧០ នាក់ និងបានបង្កការខូចខាតរហូតដល់ទៅទំហំ ៣០០ ម៉ាយនៃរដ្ឋតិចសាស និងផ្នែកជាច្រើននៃរដ្ឋលូស៊ីអាណា។ រូបភាពផ្ទះដែលជនលិច និងត្រូវបានបំផ្លាញដោយព្យុះហាវីនៅរដ្ឋតិចសាស
នៅក្នុងព្រឹត្តការណ៍នោះដែរ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្វើដំណើរទស្សនកិច្ចចំនួន ២ លើកនៅតំបន់ឈូងសមុទ្រម៉ិកស៊ិកដើម្បីពិនិត្យមើលការខូចខាតដោយទឹកជំនន់នៅក្នុងទីក្រុងមួយចំនួនដែលបណ្តាលមកពីព្យុះសង្ឃរាហាវី។ បន្ទាប់ពីទស្សនកិច្ច លោកត្រាំ ក៍បានដាក់ស្នើសុំសភានូវទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារដើម្បីយកមកជួយសង្គ្រោះនិងស្តារតំបន់ទទួលរងការខូចខាតឡើងវិញ។
ប្រភពដដែរក៏បានបញ្ជាក់ថា ពលរដ្ឋប្រមាណ ១២0,000 នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀស ជាមួយនឹងសត្វចិញ្ចឹមចំនួន ប្រហែល ៥,000 ក្បាល បន្ទាប់ពីព្យុះសង្ឃរាហាវី។ បច្ចុប្បន្ននេះ ពលរដ្ឋច្រើនជាង ២១,០០០ នាក់ កំពុងតែស្នាក់នៅក្នុងជំរំសង្រោះបន្ទាន់នៅឡើយ។ បើតាមការវាយតំលៃនៃការខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរាហាវី ខាតបង់ទឹកប្រាក់តម្លៃប្រមាណ ៧៥ ពាន់លានដុល្លារ ដែលជាតូលេខគ្រោះធម្មជាតិដ៏ខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក។
ស្ថានភាពបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការជួយសង្គ្រោះ និងស្តារឡើងវិញនៅឡើយ ដោយប្រហែល ២៥% ត្រូវបានជួយសង្គ្រោះ និង ៧៥% កំពុងស្តារឡើងវិញ ពីសំណាក់អ្នកស្ម័គ្រចិត្ត, បុគ្គលិកនិងមន្រ្តីជួយសង្គ្រោះគ្រាហ៍អាសន្ន។សម្រាប់ការងារស្តារឡើងវិញចំពោះការបំផ្លិចបំផ្លាញដោយសារខ្យល់ព្យុះហាវីនេះ នឹងត្រូវចំណាយពេលរាប់ឆ្នាំដើម្បីឲ្យមកដូចស្ថានភាពដើមវិញ។
បន្ទាប់ពីព្យុះហាវី ឥឡូវនេះមានព្យុះសង្ឃរាមួយផ្សេងទៀតឈ្មោះ «អាយម៉ា»ប្រភេទកាតេកូរី ៤ មានល្បឿនខ្យល់ ១៣០ ម៉ាយក្នុងមួយម៉ោងដែលជាព្យុះដ៏ខ្លាំងក្លាមួយ បានកំពុងតែបោកបក់កំរាមកំហែងនៅក្នុងរដ្ឋហ្វរីដា ដោយនាំមកនូវខ្យល់ និងមានភ្លៀងធ្លាក់ខ្លាំង។
គិតត្រឹមថ្ងៃអាទិត្យទី ១០ ខែកញ្ញានេះពលរដ្ឋជាង ៧លាននាក់ត្រូវបានគេជម្លៀសចេញដោយនៅក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវបានឲ្យស្នាក់នៅក្នុងជម្រកសុវត្ថិភាព។ ហើយយ៉ាងហោចណាស់លំនៅដ្ឋាន ១៧០,០០០ ខ្នងគ្មានថាមពលប្រើប្រាស់ និងមានអ្នកស្លាប់យ៉ាងហោចណាស់ ២៥ នាក់ដោយសារព្យុះអាយម៉ា។ ជាមួយគ្នានេះដែរ លោកត្រាំក៏បានកោះផ្តុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៩ ខែកញ្ញានេះ ដើម្បីជំរុញឱ្យពលរដ្ឋដែលរស់នៅតាមតំបន់ព្យុះនឹងឆ្លងកាត់ឲ្យគោរពតាមការណែនាំរបស់អាជ្ញាធរ។
សូមបញ្ជាក់ថាព្យុះសង្ឃរាហាវី និងអាយម៉ាប្រភេទកាតេកូរី ៤នេះ អាចចាត់ទុកជាព្យុះដ៏គ្រោះថ្នាក់បំផុតដំបូងដែលបានបោកបក់មកលើតំបន់ដីគោកក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះវ៉ីលប្រភេទម៉ាប្រភេទកាតេកូរី ៣ បានវាយប្រហាររដ្ឋហ្វរីដានៅឆ្នាំ ២០០៥ ។