ដោយ ពិនសំខុន
តួរឯកនៃនយោបាយនៅកម្ពុជា នៅតែជាលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដដែលឥឡូវក្លាយជាជម្ងឺ ដែលគ្រូពេទ្យពិភពលោក កំពុងតែរកថ្នាំព្យាបាលទៅហើយ ។ ប្រជាប្រីយភាពដែលស្អុយបញ្ច្រាសខ្យល់ របស់លោក ហ៊ុន សែន បានមកដល់ទីមួយដែលសមាគមអន្តរសភា១៣៧ប្រទេស បានថ្កោលទោស ពីនយោបាយដែលមិនគោរពរដ្ឋធម្មនុញ្ញ នឹងរំលោភ
សិទ្ធមនុស្ស យ៉ាងជាក់ស្តែង។ សភាអឺរ៉ុប នឹង ប្រទេសអូស្ត្រាលី បានធ្វើការថ្កោលទោសរួចហើយ ចំពោះនយោបាយនៅកម្ពុជានេះ តែមិនទាន់ដាក់ទណ្ឌកម្មនៅឡើយទេ។ នៅតែសហរដ្ឋអាមេរីកទេ ដែលសភាប្តើមធ្វើការថ្កោលទោសហើយ តែក៏ពុំទាន់ជម្រុញឱ្យទៅដល់ចុងបញ្ចប់នៃសេចក្តីសម្រេចរបស់ខ្លួនទេ ហើយខាងនិតិប្រតិបត្តរបស់រដ្ឋបាល ឌណល ត្រម ក៏មិនសូវអើពើនឹងបញ្ហាកម្ពុជា ឱ្យដូចរដ្ឋបាលមុនៗទេ ។ ប៉ុន្តែយើងនៅថាអ្វីមិនបាននៅឡើយ ដូចជាឧទាហណ៍នៅកូរ៉េខាងជើង ថា‹អាមេរីកាំងចាំពេលណាទៀតបានវាយកូរ៉េខាងជើង?› ស្រាប់តែ ត្រំ គម្រាមតែមួយក្រឺត ចិនឡើងភ័យខ្លាចអាមេរីកាំងបង្កកចរន្តលុយសម្រាប់សេដ្ឋកិច្ចនឹងដោយសារនាវាសង្គ្រាមអាមេរីកាំង នៅពេញសមុទ្រចិន រួចជាស្រេចទើបភ្លឺផ្នែក ក៏ប្តើមធ្វើសកម្មភាពលើកូរ៉េខាងជើង។
រីឯនៅក្នុងប្រទេសវិញ លោក ហ៊ុន សែន គាត់បានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអស់ហើយ ហើយគាត់ក៏ប្តើមបំផុសនិយាយភូតភរបំប្លើសព៌តមានធំៗ ដូចជាចោទទាំងបំប្លើសថា‹លោក កឹម សុខា មានទោសដោយគេរកឃើញភស្តុតាងនៃកំហុសជាក់ស្តែង…› ឬក៏ថា‹សន្ធិសញ្ញាក្រុងបារីស២៣តុលា១៩៩១ អស់សុពលភាពទៅហើយ..› ហើយនៅពេលធ្វើសុន្ទរកថាម្តងៗ និយាយអួតអាង ភូតភរ សម្លុតគេឯង ដោយគ្មានគូរប្រឆាំងបាន… ក្នុងពេលឥឡូវនេះ ការកែតម្រូវពត៌មាន សុទ្ធតែទៅពិខាងក្រៅប្រទេស ស្ទើរតែទាំងអស់ ដោយប្រព័ន្ធខាងក្នុងស្រុក អ្នកនៅសល់តែអ្នកសុទ្ធតែខ្លាចអំណាចលោក ហ៊ុន សែន ទាំងអស់។ គេអាចសន្និដ្ឋាននាពេលនេះថា ១-មិនទាន់ឃើញការឱ្យសញ្ញា ទៅរំលាយគណបក្សសង្គ្រោះជាតិនៅឡើយ ២-មិនឃើញបង្ហាញច្បាប់ចែកអសនៈសង្គ្រោះជាតិចេញផ្សាយជាសាធារណទេ ៣-មិនឃើញចាប់មនុស្សថ្មីៗទៀតទៅដាក់គុក ៤-សុខចិត្តទទួលអ្នកមានទោសខ្មែរនិរទេសពីស្រុកអាមេរីក ក្រោមការគម្រាមបិតទិដ្ឋាការមួយរបស់អាមេរីក… គេសង្ស័យថានេះជាលទ្ធផលនៃការគម្រាម ដាក់ទណ្ឌកម្មរបស់សហគមន៍បរទេសទាំងអស់ តបមកលើលោក ហ៊ុន សែន វិញ ដែលគេអាចនឹងរង់ចាំថា បើលោក ហ៊ុន សែន ហ៊ានធ្វើសកម្មភាពថែមតែ១ក្រឹកទៀត (ដូចជាសភាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ)គឺពេលនោះឯង ដែលដង្គាបទសងមូល នឹងធ្លាក់មកដល់ភ្លាមដែរ។
សភាពការដែលគេរង់ចាំដែរនោះ គឺទស្សនៈកិច្ច១២ថ្ងៃរបស់លោកប្រធានាធិបតីអាមេរីកាំង ឌណល ត្រំ ទៅកាន់អាស៊ី នៅក្នុងនោះក៏មានប្រទេសវៀតណាមមួយដែរ – តើ ត្រម ទៅធ្វើអីនៅទីនោះ? រឹតចំណងមេត្រីភាពអាមេរីក-វៀតណាមឬ? នៅឈូងសមុទ្រចិនខាងត្បូង ទំនងជាអាមេរិកាំងចង់ត្រួតត្រានៅទីនោះ ទប់ទល់នឹងការវាតទីរបស់ចិន – ប្រសិនបើជាយ៉ាងនេះមែន តើខ្មែរដែលជាកូនជិងរបស់ចិនថ្មីៗនេះ វៀតណាមនឹងមើលឃើញថា‹អាកូនជិងចាស់របស់អញចង់ក្បត់ទេដឹង?› នេះក៏អាចជាអវសាន្តរបស់សហមិត្រ ហ៊ុន សែន ដែរ។ នៅចុងសប្តាហ៍នេះ ហាក់ដូចជាមិនឮថា‹សន្ធិសញ្ញាក្រុងប៉ារីសអស់សុពលភាព ដូចពេល២-៣ថ្ងៃមុនៗទៀតទេ›។
នៅរឿងធំមួយទៀតដែរ ដែលគេមិនទាន់មានប្រតិកម្មពីសហរដ្ឋអាមេរីក គឺការចាប់បានកប៉ាល់ដឹកទំនិញមួយ ដែលមានទង់ជាតិខ្មែរ នៅប្រទេសអេជីប ក្នុងកប៉ាល់នោះ មានសុទ្ទតែសភាវុធនឹងកាំជ្រួច រាប់ម៉ឺនគ្រឿង។ គេដឹងថា‹ស្នាដៃដឹកអាវុធទាំងនោះ គឺជាស្នាដៃរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន›ដែលសុទ្ធតែអាចនឹងផ្ទុះរឿងធំ នាថ្ងៃស៊យណាមួយក៏បាន៕