ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អា
វ៉ាស៊ីនតោន – ពលរដ្ឋដែលធ្លាប់មានប្រវត្តិ នៃការសំលាប់ខ្លួនឯង, ជំងឺបាក់ស្មារតី, ជំងឺធ្លាក់ ទឹកចិត្ត, និងការប្រើគ្រឿងស្រវឹង និងគ្រឿងញៀន អាចស្វែងរកការលើកលែងនូវប្រវត្តិទាំងនោះ ដើម្បីអាចមានសិទ្ធិក្នុងការចូលរួមបំរើកងទ័ព នេះបើយោងតាមគោលនយោបាយថ្មីដែលបាន អន័តកាលពីខែសីហា ឆ្នាំ ២០១៧ នេះ។
ការសម្រេចដើម្បីបើកឱ្យមានការជ្រើសរើស កងទ័ពដែលមានបញ្ហាសុខភាពផ្លូវចិត្តនេះ បានធ្វើឡើងនៅចំពេលដែលការជ្រើសរើសការបំរើទ័ពថ្មីមានការប្រឈមនឹងការលំបាកក្នុងការសម្រេចទៅតាមគោល ដៅដែលបានកំណត់ចំនួន៨០០.០០០នាក់នៅខែកញ្ញាឆ្នាំ២០១៨ខាងមុខ។
កាលពីឆ្នាំមុនដើម្បីសម្រេចបានគោលដៅ៦៩.០០០ក្រសួងការពារជាតិអាមេរិកបានទទួលយកការជ្រើសរើសកងទ័ពថ្មីដែលបានធ្វើស្តេសកាយសម្បទាយ៉ាងធូរលុងកាន់តែច្រើនឡើង ព្រមទាំងបានបង្កើនចំនួន នៃការលើកលែងដែលបានផ្តល់ ឱ្យទៅអ្នកដែលមានប្រវិត្តប្រើប្រាស់កញ្ឆា ហើយបានផ្តល់ប្រាក់រាប់ពាន់លានដុល្លារជាប្រាក់រង្វាន់ផងដែរ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យយាធាលោក រ៉ាឌី ថៃល័រ ដែលឱ្យការសែក យូរអេសអេធូរដេយឱ្យដឹងថា ការរពង្រីកការលើក លែងសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តគឺអាចធ្វើទៅបាននៅចំណែកមួយចំនួនតែប៉ុណ្ណោះ ដោយសារតែក្រសួងការពារជាតិឥឡូវនេះមាន លទ្ធភាពទទួលបានព័ត៌មានទាក់ទាងនឹងសុខភាពកាន់តែច្រើនឡើងចំពោះបេក្ខជននិមួយៗ។ កាលពីឆ្នាំ២០០៩ ក្រសួងការពារជាតិបានហាមឃាត់ចំពោះការលើកលែងនេះដោយសារតែមានការរីករាលដាលនៃការធ្វើអត្តឃាតក្នុងចំណោមកងទ័ពពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្ត។
សេចក្តីសម្រេចនេះ គឺធ្វើឡើងដោយសារ ការកើនឡើងកាកត់ត្រាទិន្នន័យទាក់ទាក់នឹងសុខភាព និងទិន្នន័យផ្សេងៗទៀតដែលឥឡូវនេះ គឺកាន់តែងាយស្រួលនឹងទទួលបាន។ “ការកំណត់ត្រាទិន្នន័យទាំងនេះ អាចអនុញ្ញានឱ្យមន្ត្រីកងយោធា ប្រើប្រាស់សម្រាប់ពិនិត្យមើលទៅលើប្រវត្តិសុខភាពរបស់បេក្ខជននិមួយ។ បានយ៉ាងងាយស្រួល”។
ប៉ុន្តែអ្នកជំនាញផ្នែកអ្នកចិត្តសាស្ត្រមួយចំនួនបានលើកឡើងថា ការទទួលយកការជ្រើសរើសបេក្ខជនដែលមានបញ្ហាផ្នែកសុខភាពនៅអតីត កាលវាគឺជាការទទួលយកនូវហានិភ័យដោយសារអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត គឺទំនងជាមានបញ្ហាកាន់តែខ្លាំងជាងអ្នកដែលមិនមាន។
ខណៈដែលជំងឺបាក់ស្មារតី ត្រូវបានគេទុប ស្កាត់តាមរយៈការប្រើប្រាស់ថ្នាំ ប៉ុន្តែជំងឺប្រភេទនេះ គឺអ្នកជំងឺអាចឈានដល់ការអា ឬឆូតនៅលើដៃខ្លួនឯងដោយវត្ថុមុខមុតស្រួចដើម្បីបន្ថយការតានតឹងអារម្មណ៍របស់ខ្លួន ហើយវាគឺជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។ ប្រសិនបើការអាដៃដោយខ្លួនឯងកើតឡើងនៅក្នុងទីតាំងយោធាវិញ វាអាចជាការរំខានដល់អង្គភាពទាំងមូល។ ទាហានដែលអាដៃ ឬឆូតដៃរបស់ខ្លួនអាចបណ្តាលឱ្យ មានឈាមហូរ, ការសន្និដ្ឋាននៃការប៉ុនប៉ងធ្វើអត្ថឃាគ, និងតំរូវការសង្គ្រោះដែលត្រូវធ្វើការជម្លៀស ចេញពីទីកន្លែងដែលមានសង្គ្រាមជាដើម។ ការទទួលយកការជ្រើសរើសបេក្ខជនដែលមាន សម្ថភាពមិនគ្រប់គ្រាន់ អាចបង្កឱ្យមានបញ្ហា។
ប៉ុន្តែបើតាមការឱ្យដឹងពីមន្ត្រីយោធាបានលើកឡើងថា លក្ខខណ្ឌណែនាំសម្រាប់ពិនិត្យមើលលើការជ្រើសរើសអ្នកដែលមានសក្តានុពលធ្វើជាយោធាដែលមានប្រវត្តិអាដៃ រឺឆូតដៃរបស់ខ្លួន គឺបានបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនត្រូវតែផ្តល់ឯកសារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវការលើកលែងនេះ។
លក្ខខ័ណ្ឌទាំងនោះរួមមានរបាយការណ៍លម្អិតពីបេក្ខជន, ឯកសារបញ្ជាក់ពីសុខភាព, ភស្តុតាងពីនិយោជកប្រសិនបើមានទទួលរងរបួសនៅកន្លែងការងារ, រូបថតផ្តល់ដោយភ្នាក់ងារជ្រើសរើសបុគ្គលិក និងការវាយតម្លៃពីជំងឺផ្លូវចិត្ត។
មន្ត្រីនាំពាក្សដដែលបានមានប្រសាសន៍ថា មានករណីជាច្រើនគឺត្រូវបានរកឃើញថាបេក្ខជនដែលមានសម្ថភាពខ្ពស់មិនមានលក្ខខណៈគ្រប់គ្រាន់ដោយសារតែមានប្រវត្តិមិនល្អបានកើតឡើង នៅពេលពួកគេនៅក្មេង។
ជាមួយនឹងទិន្នន័យបន្ថែមនេះមន្ត្រីយោធាឥឡូវអាចពិចារណាទៅលើបេក្ខជនដោយអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពនិងអ្នកឯកទេសខាងវេជ្ជសាស្ត្រពិនិត្យមើលសំណុំរឿងរបស់បេក្ខជននិយមួយៗយ៉ាងពេញ លេញដើម្បីវាយតម្លៃលក្ខខ័ណ្ឌសុខភាពរឺពីកម្រិតនៃរាងកាយរបស់បេក្ខជន និងវាយតម្លែពីលទ្ធភាពនៃផលប៉ះពាល់ទៅលើសមត្ថភាពនៃការចូលរួមបំពេញវគ្គបណ្តុះបណ្តាល និងបញ្ចប់អាជីពជាកងទ័ពរបស់ពួកគេម្នាក់ៗ។
ការសម្រេចចិត្តកែទំរងរបស់កងទ័ពក្នុង ការលុបចោលការហាមឃាត់ចំពោះបេក្ខជនដែលបញ្ហាសុខភាពផ្លូវចិត្តនេះគឺជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងលំបាកក្នុងការជ្រើសរើសបេក្ខជនចូលបំរើកងទ័ព។