ស្ថានទូកអាមេរិកប្រកាសផ្តល់ទិដ្ឋាការ ទៅអាមេរិក B1/B2 តម្រូវអោយបង់ប្រាក់ធានា 15000$ សម្រាប់បេក្ខជនទិដ្ឋាការទុរកិច្ច/ទេសចរណ៍

មានសុពលភាពចាប់ពី ថ្ងៃ 2 ខែ មេសា នេះតទៅ កម្ពុជា នឹងចូលរួមកម្មវិធីសាកល្បងប្រាក់ធានាទិដ្ឋាការ ។ បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ 15,000 ដុល្លារសហរដ្ឋអាមេរិក មុនពេលទិដ្ឋាការអាចចេញជូនបាន។ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។

· លក្ខខណ្ឌនេះមិនអនុវត្តចំពោះបេក្ខជន ដែលបានទទួលទិដ្ឋាការ B1/B2 មានសុពលភាព និងបានចេញមុនថ្ងៃ 2 ខែ មេសា ទេ។ សូមកុំបង់ប្រាក់ធានាមុនពេលសម្ភាសន៍។ ការបង់ប្រាក់មុនមិនធានាឲ្យអ្នកទទួលបានទិដ្ឋាការនោះទេ ហើយគេហទំព័រផ្សេងក្រៅពីគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាគេហទំព័របោកប្រាស់។ ប្រាក់ដែលបានបង់មុនថ្ងៃសម្ភាសន៍មិនអាចដកវិញបានទេ។

· សូមរំលឹក! សិស្ស និស្សិតដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការ F ឬ M មិនតម្រូវឲ្យដាក់ប្រាក់ធានាទិដ្ឋាការនោះទេ។ ការបង់ប្រាក់ធានានេះ គឺសម្រាប់តែបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីការសុំទិដ្ឋាការទៅសហរដ្ឋអាមេរិក សូមចូលទៅកាន់៖​ https://kh.usembassy.gov/visas/

ព័ត៌មានទាក់ទងនឹងកម្មវិធីសាកល្បងប្រាក់ធានាទិដ្ឋាការ ការអាចរកបាននៅ៖ https://travel.state.gov/content/travel/en/News/visas-news/countries-subject-to-visa-bonds.html

Screenshot
ព័ត៌មានទាក់ទង