លោកឧត្ដមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាលចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើសកំហែងយក (ជំរឹតទារប្រាក់ជនជាតិចិន ៥០០០ ដុល្លារ) ។ បច្ចុប្បន្នចៅក្រមចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ។


