Detail Top Banner – Conway

អាជ្ញាធរឆ្មក់បង្រ្កាបក្លឹប ប៊ីយ៉ែ ឃាត់បរទេស និងខ្មែរ ២៩ នាក់ ពាក់ព័ន្ធ បង្កប់ល្បែរសុីសងខុសច្បាប់

អាជ្ញាធរឆ្មក់បង្រ្កាបក្លឹប ប៊ីយ៉ែ ឃាត់បរទេស និងខ្មែរ ២៩ នាក់ ពាក់ព័ន្ធ បង្កប់ល្បែរសុីសងខុសច្បាប់ ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំង ដែលលួចលាក់បង្កប់ល្បែងសុីសង នៅខំណុចភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

យោងតាមការបញ្ជាក់ពីកម្លាំងជំនាញ  ក្រោយទទួលបានព័ត៌មានពីក្លឹបបុកបីយ៊ែខាងលើមានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ប្រមូលកម្លាំងចុះទៅបង្ក្រាបតែម្តង ។ ជាលទ្ធផលនៃប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់មនុស្ស២៩នាក់ ក្នុងនោះជនជាតិចិន១១នាក់ ភូមាម្នាក់ និងខ្មែរ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនមនុស្សនិងវត្ថុតាង យកទៅរក្សាទុក ដើម្បីបន្តតាមនីតិវិធី៕ 

ព័ត៌មានទាក់ទង
×
Popup Banner