Detail Top Banner – Conway

រុស្ស៊ី ទាម​ទារឱ្យអាមេរិក​និងតួកគី បកស្រាយ​ជុំវិញ​ផែនការផ្ទេរ​អាវុធយ៉ាង​ច្រើន​ ​ទៅ​ឱ្យអ៊ុយក្រែន​

អ្នក​នាំពាក្យក្រសួងការបរទេស​រុស្ស៊ី​ បាន​លើក​ឡើង​កាលពីថ្ងៃសៅរ៍ ថា ​ប្រទេសរុស្ស៊ី​បាន​ស្នើសុំ​ឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា​ ពន្យល់ពី​របាយការណ៍មួយ​ពី​ផែនការ​​ផ្ទេរអាវុធ និងគ្រាប់រំសេវ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់សហរដ្ឋអាមេរិកទៅ​កាន់ទីក្រុងកៀវ​ ដែល​កាន់កាប់​ដោយប្រទេសតួក​គី។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters ផ្សាយ​នៅ​ថ្ងៃ​ទី១៥​ ខែ​សីហា ឆ្នាំ​២០២៦ ។

អ្នកនាំ​ពាក្យរុស្ស៊ី​ លោកស្រី​ Maria Zakharova និយាយក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ « ការផ្ទេរបែបនេះ​នឹង​បង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ[…] ​ដល់​ទំនាក់ទំនងទ្វេភាគីរបស់យើង​ជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា»។

អ្នកនាំ​ពាក្យការបរទេស​រុស្ស៊ី​ លោកស្រី​ Maria Zakharova 

ប្រទេសតួក​គីបានស្នើសុំការអនុញ្ញាត​ពីទីក្រុងវ៉ាស៊ីនតោន​ កាលពីសប្តាហ៍មុន ដើម្បី​បញ្ជូនគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតចង្កោម​រាប់ម៉ឺនគ្រាប់ ​ដែល​ស្ថិតនៅ​ក្នុង​ឃ្លាំងស្តុកអាវុធរបស់ទីក្រុងអង់ការ៉ា​អស់រយៈពេលជាច្រើនទសវត្សរ៍​ទៅឱ្យអ៊ុយក្រែន។ ​

អាវុធ​ទាំង​អស់​នោះ​ ត្រូវបានផលិតក្រោមអាជ្ញាប័ណ្ណឆ្នាំ១៩៨៧ ពីសហរដ្ឋអាមេរិក។

គួរ​បញ្ជាក់​ថា ទាំង​សហរដ្ឋអាមេរិក និងប្រទេសតួក​គីមិនមែន​ជា​ប្រទេសហត្ថលេខីនៃ​អនុសញ្ញាស្តីពីគ្រាប់​បែកចង្កោមឆ្នាំ២០០៨ សម្រាប់​ការ​​ហាមឃាត់ប្រើប្រាស់ ការលក់ និង​ការនាំចេញប្រភេទអាវុធ​ ដែល​រាយប៉ាយគ្រាប់បែក​តូចៗ នៅទូទាំងតំបន់​ធំទូលាយ​ទេ​។

អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ប្រហែល ៤០% នៃគ្រាប់បែក​ទាំងនោះ​ មិនផ្ទុះបន្ទាប់ពីបែកខ្ចាត់​ខ្ចាយទេ មានន័យថា វា​ក្លាយជា ​មីនប្រឆាំង​មនុស្ស​ជាក់ស្តែង អាចធ្វើឱ្យជនស៊ីវិលរងរបួស​យូរ​ បន្ទាប់ពីបញ្ចប់​ជម្លោះ៕

ព័ត៌មានទាក់ទង
×
Popup Banner