Detail Top Banner – Conway

កូរ៉េខាង​ជើង​ ដាក់ដំណើរការ​នាវា​​ចម្បាំងថ្មី ​ដែល​អាច​វាយប្រហារ​ខ្លាំង​ក្លា​​​​លើ​​គោលដៅ​សត្រូវ​

យោង​តាមទីភ្នាក់ងារ​សារព័ត៌មានមជ្ឈឹម​​​កូរ៉េ (KCNA) គ្រប់​គ្រង​ដោយរដ្ឋ បាន​ឱ្យ​ដឹងនៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៦ ​ថា មេដឹកនាំកូរ៉េ​ខាងជើង លោក​ គីម ជុងអ៊ុន បាន​ចូលរួម​ក្នុង​ពិធីដាក់ឱ្យ​ដំណើរការនាវាចម្បាំង​មួយ ​ដែល​ ​​​​លោក ជុង​អ៊ុន បាន​​លើក​ឡើង​ថា​ អាចវាយប្រហារសង​សឹកដ៏ខ្លាំងក្លា​ទៅលើ​គោល​ដៅ​របស់​សត្រូវ​ដែល​គំរាមកំហែង​ឥតឈប់ឈរ។

នាវាចម្បាំង​ Kang Kon របស់​កូរ៉េខាង​ជើង​

នាវាចម្បាំង​​ឈ្មោះ Kang Kon ត្រូវ​បាន​ដាក់ឈ្មោះ​តាមមេដឹកនាំយោធាកូរ៉េខាងជើង​​ ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​​សមរភូមិ​ អំឡុងសង្គ្រាមកូរ៉េ ហើយ​វា​ត្រូវបាន​​ដាក់ពង្រាយជា​ផ្លូវការ​ក្នុងកម្ម​ពិធីមួយ​​នៅ​កំពង់ផែ Wonsan ភាគខាងកើតខេត្ត ​Kangwon កាលពីថ្ងៃអាទិត្យ។

ក្នុង​សុន្ទរកថា​របស់ លោក​ ជុងអ៊ុន បាននិយាយ​ថា នាវា​ចម្បាំងនេះតំណាង​ឱ្យ​ការគោរពខ្លួនឯង និងឆន្ទៈ របស់កូរ៉េខាងជើង​ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍។

យោងតាម ​​KCNA លោក​ គីម​ បន្ត​ថា៖ «​ ពេលវេលាបាន​មកដល់​ហើយសម្រាប់យើង​ ក្នុងការអនុវត្តអធិបតេយ្យភាពរបស់យើង​ទាំង​នៅ​ក្នុងសមុទ្រ និងក្រោម​ទឹក»។​

លោកបន្ថែម​​ថា៖ «​ ស្រមោលគ្រោះថ្នាក់​ត្រូវតែ​លុប​ចោល ហើយ​កូរ៉េ​ខាងជើងស្ថិត​នៅ​ក្រោមការគំរាមកំហែង​ឥតឈប់ឈរក្នុងសមុទ្រ​ខាង​កើតនៃឧបទ្វីបកូរ៉េ និងដែន​ទឹក​ក្បែរនោះ»។

KCNA មិន​បានបញ្ជាក់ថា ប្រព័ន្ធអាវុធ​អ្វីខ្លះ​ ​អាចត្រូវបានដាក់​ពង្រាយនៅលើនាវា Kang Kon នោះទេ ប៉ុន្តែ​​ថា ​វា​​មានប្រព័ន្ធអាវុធ​ដូចគ្នានឹងនាវាចម្បាំង Choe Hyon ទម្ងន់ ៥ ០០០តោន​​ ​​ដាក់​ឱ្យ​ដំណើរ​ការ​​​ កាលពីខែមិថុនា​។

ការ​រាយការណ៍​របស់ KCNA មុន​មួយ​និយាយថា នាវាពិឃាត​ថ្នាក់ ​Choe Hyon អាចផ្ទុកអាវុធជា​ច្រើនប្រភេទ រួមទាំងមីស៊ីល​ដែល​អ្នក​វិភាគ​និយាយថា​មានសមត្ថភាពផ្ទុកបន្ទុកនុយ​ក្លេអ៊ែរ​។

កាល​ពី​ថ្ងៃអាទិត្យ នាវា​ Kang Kon ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​​លើកទីបី​។ នាវាពិ​ឃាតនេះ​បានលិច​ផ្នែក​ខ្លះ អំឡុងពេលដាក់ឱ្យដំណើរការ​លើកដំបូង​ក្នុងខែឧសភា ឆ្នាំ២០២៥ មុនពេល​វា​ត្រូវបានជួសជុល និង​ដាក់​ឱ្យ​ដំណើរ​ការ​ឡើងវិញនៅខែបន្ទាប់។

នាវា​នេះ​ឆ្លងកាត់ការជួស​ជុល និងការសាកល្បង​លើ​សមុទ្របន្ថែមទៀត មុនពេល​បញ្ចប់ការ​ធ្វើ​តេស្តអាវុធ​នៅក្នុងខែកក្កដា ឆ្នាំនេះ៕

ព័ត៌មានទាក់ទង
×
Popup Banner