Detail Top Banner – Conway

ប៉ូលិស​អង់គ្លេស ចាប់ខ្លួន​មនុស្ស ៥នាក់ សង្ស័យរៀបចំសកម្មភាពភេរវកម្ម និងប្រើប្រាស់សារ​ធាតុផ្ទុះ ក្បែរមូលដ្ឋានទ័ពអាកាស​

បុរស​​៥នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទសង្ស័យ​ថា បាន​រៀប​ចំ«សកម្មភាពភេរវ​កម្ម និងបទ​ល្មើសបំផ្ទុះ​»​ បន្ទាប់​ពីមាន​ការ​រាយ​ការណ៍​​ថា​ មាន​យានយន្ត​គួរ​ឱ្យសង្ស័យ​ចំនួន ៣គ្រឿង​ បាន​​ធ្វើ​ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន​ទ័ព​អាកាស​របស់​អង់គ្លេស(RAF)។ នេះបើយោងតាមការលើកឡើង​របស់ប៉ូលិស​ និង​ចុះ​ផ្សាយ​ ដោយ​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៦ ។ ​

ក្រុម​ប៉ូលិស​អង់​គ្លេស​

ហេតុការណ៍​ដ៏ធំនេះ​​ ត្រូវបាន​ប្រកាស ហើយ​​ប្រជាជនរាប់សិបគ្រួសារ​នៅជិត ​អាកាស​យាន​ដ្ឋាន RAF Fairford ក្នុងតំបន់​ Gloucestershire ត្រូវបាន​ជម្លៀស​​ចេញ​ បន្ទាប់ពី​មាន​​ការ​​ចេញ​ផ្សាយ​​ នៅម៉ោង​ប្រមាណ​ ១២​:​៤៥​នាទី​ព្រឹក​ នៅថ្ងៃអាទិត្យ។

ក្រុម​កម្ទេច​គ្រាប់រំសេវ​ផ្ទុះរបស់​កងទ័ព ​បាននឹង​កំពុងត្រួតពិនិត្យយាន​យន្តនៅជិតមូល​ដ្ឋាន ដែល​ប្រើដោយ​កងទ័ពអាកាស​សហរដ្ឋអាមេរិក(USAF) ខណៈប៉ូលិសប្រឆាំង​ភេរវកម្មបាន​ដឹកនាំការ​ស៊ើបអង្កេត។

ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ចេញពីភូមិ Whelford នៅក្បែរនោះ ហើយ​ត្រូវ​ជូនដំណឹងថា ពួកគេ​នឹងមិនអាចត្រឡប់ទៅផ្ទះវិញ​នៅយប់​មាន​ហេតុការណ៍​នោះ​បាន​ទេ​ ប៉ុន្តែ អាជ្ញាធរជឿជាក់​ថា ស្ថានភាព​​ ​គ្រប់គ្រង​បានហើយ។

តំបន់នោះ​ត្រូវបាន​ហ៊ុមព័ទ្ធដោយខ្សែ​​«ហាម​ចូល» ​​ក្នុងរង្វង់ ៤០០ម៉ែត្រ ហើយក្រុមការងារឆ្លើយតប ចំពោះតំបន់ដែលមាន​ហានិភ័យ​ខ្ពស់ ក៏ត្រូវបាន​ដាក់ពង្រាយនៅ​ទីនោះផងដែរ ជាផ្នែកមួយនៃប្រតិបត្តិការ​ឆ្លើយតប​បន្ទាន់ទ្រង់ទ្រាយធំ។​

គួរ​បញ្ជាក់​ថា ទីតាំង​នេះមាន​ប្រវត្តិ​ជាមួយកងទ័ពអាមេរិកយូរលង់​មក​ហើយ​ ​ចំណែក​ថ្មីៗ​នេះ​​កង​ទ័ព​អាកាស​​អាមេរិក​បាន​​ប្រើប្រាស់​ជាមូលដ្ឋាន​​ សម្រាប់បើក​ការវាយប្រហារការពារខ្លួន​ប្រឆាំងនឹង​អ៊ីរ៉ង់។

​យ៉ាង​ណា ជុំ​វិញ​រឿង​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ លើក​ឡើង​ថា អ្នកដែល​ត្រូវចាប់ខ្លួនទាំង​នោះមានបំណង​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា​៖ «​ យើង​បានតាមដានពួកគេ​អស់រយៈពេល​ជាយូរមក​ហើយ ហើយទីបំផុតយើងក៏​ចាប់ខ្លួនពួកគេ​បាន»៕

ព័ត៌មានទាក់ទង
×
Popup Banner