Detail Top Banner – Conway

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើកូនចុង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើកូនចុង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងដង្ខៅ ស្ថិតនៅក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ យន សាន ហៅញ៉ (ឪពុកចុង) និងជនរងគ្រោះឈ្មោះ សាន ផានិត អាយុ១១ឆ្នាំ។ ក្នុងហេតុការណ៍នោះ ជនដៃដល់បានវាយកូនចុងចំនួន១២ដៃ និងធាក់មួយជើងផ្ទប់ទៅនឹងដី ដោយសារខឹងកូនយកគោទៅចងចោលរួចដើរកាប់ជន្លេន។ ម្យ៉ាងទៀត ជនដៃដល់ផឹកស្រាថ្នាំអស់កន្លះលីត្រ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

ព័ត៌មានទាក់ទង
×
Popup Banner