Detail Top Banner – Conway

អាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនជនជាតិឥណ្ឌូនេស៊ី២នាក់ និងខ្មែរ២នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រីសរុបចំនួន០៤នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី២នាក់ និងជនជាតិខ្មែរ២នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការអនុវត្តតាមនិតីវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

តាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជនសង្ស័យមាន ១/ ឈ្មោះ OSVALDO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ២/ ឈ្មោះ AGUSTINUS ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ៣/ ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ និង៤/ ឈ្មោះ ឆើត វី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមរបាយការណ៍ដដែល ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញវត្ថុតាងដូចជា ក្រាមសថ្លា ២៣កញ្ចប់ ទម្ងន់១៧៨,២៥ក្រាម ថ្នាំគ្រាប់ពណ៌ក្រហម ០៨គ្រាប់ ទម្ងន់១,៥១ក្រាម ថ្នាំគ្រាប់ពណ៌ប្រផេះ ២០គ្រាប់ ទម្ងន់៧,៤៧ក្រាម កញ្ចប់ពណ៌ទឹកសមុទ្ររូបសេះ ០២កញ្ចប់ ទម្ងន់៩ក្រាម កញ្ចប់ពណ៌ខៀវអក្សរLX ០១កញ្ចប់ ទម្ងន់៤,៤៩ក្រាម កញ្ចប់ពណ៌ខៀវអក្សរចិន ០១កញ្ចប់ ទម្ងន់៥ក្រាម ទាំងសម្បក កញ្ចប់ពណ៌ក្រហមរូបសេះខ្មៅ ០១កញ្ចប់ ទម្ងន់១០,៨១ក្រាម ទាំងសម្បក កញ្ចប់ពណ៌ត្រួយចេក ០១កញ្ចប់ ទម្ងន់២,៩៩ក្រាម ទាំងសម្បក កញ្ចប់អក្សរOk.BOOM ០៥កញ្ចប់ ទម្ងន់៤,៤៤ក្រាម ទាំងសម្បក បារីអេឡិចត្រូនិច ១៧ដើម និងសម្ភារពាក់ព័ន្ធមួយចំនួន៕

ព័ត៌មានទាក់ទង
×
Popup Banner