ពិពរណ៌ពាណិជ្ជកម្មនឹងបង្ហាញផលិតផលនៅឡូវែល Business Expo & Showcase Organized by Lowell Chamber of Commerce
ដោយ ខ្មែរផុសស.រ.អា
ពាណិជ្ជករ, ឧស្សហករ,ប្រព័ន្ធផ្សព្វផ្សាយ, ហាងលក់ម្ហូបចំណី, ប្រព័ន្ធបំរើសុខភាព, អ្នកបំរើខាងទេសចរ…ក្នុងតំបន់ជុំវិញឡូវែល ជាង១០០ហាង បាននាំគ្នាមកតាំងពិពណ៌ បង្ហាញផលិតផលបង្អួតសាធារណជន នៅសណ្ឋាគារ‹រ៉ាឌីសាន់›ឡូវែល-ឆែមហ្វឺត កាលពីថ្ងៃទី ១៨តុលានេះ បានទាក់ទាញទស្សនិជនច្រើនរយនាក់ ឱ្យមកទទួលពត៌មាន ពីការរីកចំរើនក្នុងតំបន់។
រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មឡូវែល ពាណិជ្ជករកាន់តែច្រើនបានមកចូលរួម ផ្តល់ទំនាក់ទំនង នឹងការយល់ដឹងពីការរីកចំរើនកាន់តែធំនៃផ្នែកសេដ្ឋកិច្ច នឹងពាណិជ្ជកម្ម ដើម្បីសម្រួលការរកស៊ី ហើយនឹងបង្កើនគុណភាពផលិតផលបំរើអតិថិជន។ ជន អាណាស្តា John Anasta ធ្លាប់ជាពាណិជ្ជករទីផ្សារ បានមកចូលរួមតាំងពិដើមដំបូង និយាយថា‹ខ្ញុំជាពាណិជ្ជករទី១០ ដែលបានចុះឈ្មោះកាលពីជាង២០ឆ្នាំមុន រៀងរាល់ឆ្នាំលេខរៀងនេះបានឡើងទៅជា១០០ រួចទៅជា២០០ រួច៥០០ មិនចេះឈប់ ឥឡូវពីពណ៌ពាណិជ្ជកម្មនេះមានប្រជាប្រីយភាពណាស់…›។ តំណាងសំខាន់ៗនៃសហគ្រាសនិមួយៗ បានមកបង្ហាញខ្លួន ធ្វើទំនាក់ទំនងខ្វែងគ្នា ដើម្បីពង្រីកវិជ្ជមាឌរបស់ខ្លួន ដូចជា នាយករងនៃធនាគារឈ្មោះ ថារា សេគ‹ឡូហ្វាយបេង Lowell Five Bank›ក្នុងតំបន់, បានជួបតំណាង‹អាឡាញយូញ៉ុន Aline Union Bank›ជាធានាគារមួយទៀត បានបង្ហាញបំណងរបស់ខ្លួនថា‹ចង់ចូលមកបំរើសហគមន៍នាក្រុងខ្មែរច្រើនឆ្នាំមកហើយ គេបានមើលឃើញតំបន់នោះកំពុងតែរីក…›, តំណាងក្រុមហ៊ុនដែលមានឯកទេសខាងកម្មវិធីជំនួយសិក្សាសិស្សនៅក្រៅម៉ោង‹គូម៉ន Kumon›បាននិយាយថា‹កម្មវិធីរបស់គេនឹងជួយឱ្យក្មេងមានជោគជ័យបានលទ្ធផលល្អ ក្នុងការសិក្សានៅសាលារៀន› ទាំងនេះធ្វើឱ្យយើងនឹកទៅដល់មាតាបីតាដែលរវល់នឹងមុខរបរចិញ្ចឹមជីវិត ហើយមិនដឹងងាករកនរណាឱ្យជួយកូនខ្លួនឱ្យរៀនសូត្រប្រសើរបាន?។
ការតាំងពិពណ៌ពាណិជ្ជកម្មនេះ មិនត្រឹមតែជាកាងារនាក្រុមវិជ្ជាជីវទេ តែក៏ជាការកំសាន្តមួយដែរ ដែលទស្សនិកជននឹងបានត្រូវគេទទួលយ៉ាងរាក់ទាក់ មានទាំងឱ្យរង្វាន់បន្តិចបន្តួច ដូចជាទទួលបានបការគ្រប់ធុន ក្រដាសសរសេរ ថង់ដាក់អីវ៉ាន់ របស់លេង ផែនទី ប្រក្រដីទិន…។ល។អាចទៅភ្លក់ម្ហូបអាហារ នុំនែកឆ្ងាញ់ពិសារ ចម្អិនដោយចុងភៅមានបទបិសោធន៍ចំណាន នៃភោជនីយដ្ខានក្នុងតំបន់, អាចបញ្ចេញយោបល់តាមវិទ្យុ ឬតាមទូរទស្សន៍ ផ្សាយបន្តរផ្ទាល់ ធ្វើឱ្យពិធីតាំងពិពណ៌នេះ ក្លាយជាអ៊ឹកធឹក មិនធុញទ្រាន់ឡើយ។ ចំណែកឯសណ្ឋាគារ‹រ៉ាឌីសាន់ Radisson›កន្លែងដែលជាអ្នកទទួលកន្លែងតាំងពិព័ណ៍នេះ គេមានកន្លែងតាំងទីធំទូលាយ សម្រាប់បង្ហាញផលិតផលពាណិជ្ជកម្ម ខ្នាតធំ បំរើភ្ញៀវកំរឹតខ្ពស់ធ្វើឱ្យឃើញតាមរយៈការតាំងពិព័ណ៍នេះថា ឡូវែលនៅមានលទ្ធភាពសម្រាប់រីកចំរើនខ្លាំងបន្ថែមទៀតបាន។
សហគមន៌ខ្មែរនៅតំបន់ឡូវែល បានមកតាំងទីប្រមាណ៣០ឆ្នាំហើយ មានពាណិជ្ជកម្មរបស់ខ្លួនផ្តុំគ្នានៅផ្លូវ‹ប្រេន Branch› ផ្លូវ‹វេះហ្វត Westford› នឹងផ្លូវ‹ឆែមហ្វតChelmford› មិនទាន់នឹកទៅដល់ការបង្ហាញផលិតផលសហគមន៍ខ្លួនដល់សាធារណជន ដូចជានៅក្នុងការតាំងពិព័ណ៌ចុងក្រោយនេះនៅឡើយទេ, ម្ចាស់ហាងម្នាក់ៗ មានការខិតខំប្រឹងប្រែងសម្រាប់ទប់ទល់សម្ពាតពាណិជ្ជកម្មបច្ចុប្បន្ន តែម្នាក់ឯង, តែចំពោះថ្ងៃមុខ ពួកគាត់មិនដែលចង់បង្ហាញថា‹តើនឹងមានបំណងចំពោះអនាគតយ៉ាងណានៅឡើយទេ›។
កាសែតខ្មែរផុសតំណាងដោយ សូបិន ដែលជាអង្គការខ្មែរតែម្នាក់ បានចូលរួមមានតុតាំងផលិតផលរបស់ខ្លួន បង្ហាញមុខនៅទីនោះ, នៅទីបញ្ចប់ សូបិន បានត្រូវឆ្នោតវត្ថុ Lowell Food Bank ទទួលបានផ្កាដ៏ស្រស់ស្អាតមួយផើងពី‹វ៉ាស៊ីនតុនសេវិងបេងWashington Saving Bank› មានសេចក្តិរីករាយជាពន្លឹក៕