ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លិខិតរបស់លោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើមន្ត្រីរបស់ពួកគេផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។
សូមជម្រាបថា ក្រៅពីកម្ពុជានិងថៃ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពន្ធបដិការរបស់អាមេរិកមានដូចជា៖
- មីយ៉ាន់ម៉ា និងឡាវ៖ ៤០% (ខ្ពស់ជាងគេ)
- បង់ក្លាដែស និងស៊ែប៊ី៖ ៣៥%
- ឥណ្ឌូណេស៊ី៖ ៣២%
- អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០%
- ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥%៕
អត្ថបទ៖ សុខ សុវណ្ណ
ដកស្រង់ពីកម្ពុជាថ្មី