ទាហានឈ្លានពានសៀម បានបន្តបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅថ្មដា ខេត្តពោធិ៍សាត់!

(ពោធិ៍សាត់)៖ នៅពេលនេះព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥ ទាហានឈ្លានពានសៀម កំពុងបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ហើយដែលជាការបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃនេះ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ។

សូមបងប្អូនជនរួមជាតិទុកចិត្តលើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដើម្បីការពារទឹកដីនៅតាមព្រំដែន៕

 

ព័ត៌មានទាក់ទង