ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលទោ វាសនា យោធិនពលី ក្នុងបុព្វហេតុការពារ ដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា នៅសមរភូមិទិសមុំបី នាពេលកន្លងទៅ ។
ក្នុងវេលាដ៏សោកសង្រែងនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងព្រះហឬទ័យ សោកស្តាយឥតឧបមា និងចូលរួមមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងសូមឧទ្ទិសដល់វិញ្ញានក្ខន្ធរបស់លោក កាន់យកក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
Bayon