ប្រធានាធិបតីហ្វីលីពីនចុងក្រោយបង្អស់ធ្វើដំណើរតាមព្រលានយន្តហោះភ្នំពេញ ពោធិចិនតុង និងជាថ្ងៃចុងក្រោយបង្អស់ ដែលព្រលានយន្តហោះមួយនេះត្រូវបិទដំណើរទាំងស្រុង ប្តូរមកព្រលានយន្តហោះអន្តរជាតិតេជោវិញ

ភ្ប្រនំពេញៈ ធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ជាមេដឹកនាំបរទេសចុងក្រោយបង្អស់ ដែលធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយក៏ជាមេដឹកនាំបរទេសដំបូងបង្អស់ ដែលធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិតេជោដែរ។ ចំពោះលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ការណ៍នេះ គឺជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា-ហ្វីលីពីន។ ឆ្លើយប្រាប់អ្នកកាសែតនៅថ្ងៃទី៨កញ្ញានេះ លោក ជា ធីរិទ្ធ លើកឡើងទៀតថា វត្តមានរបស់ប្រធានាធិបតីហ្វីលីពីននៅលើជើងហោះហើរទី១ នៅព្រលានអន្តរជាតិថ្មីរបស់កម្ពុជា នៅថ្ងៃទី៩កញ្ញាស្អែកនេះជាផ្នែកមួយនៃការបង្កើនវិស័យទេសចរណ៍រវាងហ្វីលីពីន និងកម្ពុជាដែរ។ គួរជ្រាបថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥៕

ប្រភពរូប​ភាព៖ SHS Media

ព័ត៌មានទាក់ទង