ចិន ជួយដំឡើងនាវា Frigate ២គ្រឿងជូនកម្ពុជា

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គមផ្លូវការ បានបង្ហាញវឌ្ឍនភាពលើវិស័យការពារជាតិកម្ពុជា នោះគឺសកម្មភាពនៃការដំឡើងនាវាចម្បាំងរបស់កម្ពុជា Frigate ដែលជាជំនួយរបស់ប្រទេសចិន។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា នាវា Frigate ទីមួយ «ជាគម្រោងជំនួយយោធាភាគីចិន ជូនកម្ពុជា» ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេស បានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២ បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់, វឌ្ឍនភាពនេះ សម្ដេចបានអញ្ជើញចុះពិនិត្យដោយផ្ទាល់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ៕

ព័ត៌មានទាក់ទង