នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយគណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន1 គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា។ (រូបថតៈឯកសារ)
bayon


