សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អាវរងារ៣៦៨អាវ ដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជួបសំណេះសំណាល និងបានបើកចែកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត បានផ្តល់អាវរងាដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៣៦៨អាវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងនយោបាយឈ្នះឈ្នះ ជូនដល់ប្រជាពលរដ្ឋ មានសុវត្ថិភាពក្នុងការរស់នៅ និងមានការអភិវឌ្ឍប្រទេសឱ្យមានរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហាននៃកងរាជអាវុធហត្ថ សូមថ្លែងអំណរគុណដល់សម្ដេចទាំងពីរ ដែលបានផ្ដល់អាវរងារចំនួន៣៦៨អាវ នាក្នុងឱកាសនេះ ដើម្បីបានយកទៅប្រើប្រាស់នៅរដូវរងាខាងមុខនេះ សូមជូនពរដល់សម្ដេចជួបតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុវណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ

ព័ត៌មានទាក់ទង