ជនសង្ស័យ៦៥នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ នៅភ្នំពេញ និងកំពត

ភ្នំពេញ៖ ជនសង្ស័យសរុប ៦៥នាក់ ក្នុងនោះជនជាតិវៀតណាម ៥៨នាក់ និងចិន ៧នាក់ ត្រូវបានស មត្ថកិច្ចជំនាញឃាត់ខ្លួន ​ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ២ទីតាំងផ្សេងគ្នា នៅថ្ងៃទី២៨ ខែតុលាក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។

បើតាមការផ្សាយរបស់ក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និង បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងអគារខុនដូរវិមានកុលាប ក្នុងសង្កាត់ទន្លេ បា​សាក់ ខណ្ឌចំការមន។ ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិន ៧នាក់ និង ​ដកហូតវត្ថុតាងមានកុំព្យូទ័រ៩គ្រឿង និងទូរសព្ទដៃចំនួន៣២គ្រឿង។

សមត្ថកិច្ចជំនាញអះអាងថា៖ «ជនសង្ស័យសារភាថាពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោក ក្រោមរូប ភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេង ៗ»។

នៅឯខេត្តកំពតវិញ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប នៅផ្ទះល្វែងចំនួន៣ និងផ្ទះវីឡាមួយកន្លែង នៅភូមិរលួស សង្កាត់បឹងឈូក ក្រុងបូកគោ។ ប្រតិបត្តិការនេះ មានជនសង្ស័យជាជនជាតិវៀតណាម ​៥៨នាក់  ក្នុងនោះស្រ្តីចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួន ខណៈវត្ថុតាងរួមមាន ​កុំព្យូទ័រ​៦៩គ្រឿង និង ទូរសព្ទដៃ៤៨គ្រឿង ត្រូវបានដកហូត។ ក្រសួងព័ត៌ មានបញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង ៥៨នាក់ មានមុខសញ្ញាក្នុងដីកាឃាត់ខ្លួនរបស់តុលាការចំនួន៧នាក់។

ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច និងវត្ថុតាង សមត្ថកិច្ចអះអាងថា ក្រុមជន សង្ស័យនៅកំពតនេះ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព វិនិយោគពាក់ព័ន្ធ និងរូបិយបណ្ណអេឡិចត្រូនិចលើគេហទំព័រ ក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមានគោលដៅទៅ ប្រទេសផ្សេងៗ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីរកអ្នកពាក់ព័ន្ធក្នុងបទល្មើ​សដើម្បី ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង។ ចំណែក ជនសង្ស័យ និងវត្ថុតាងដែលរឹបអូស បាន ប្រគល់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ។ នៅរយៈពេលជាង២ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេស ពាក់​ព័ន្ធបទល្មើសអនឡាញជាង ១៥ ០០០នាក់។ នេះជាការអះអាងរបស់លោក ស សុខា រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅថ្ងៃទី៨ ខែ​តុលា៕

ព័ត៌មានទាក់ទង