ជនបរទេស៦២៩នាក់ទៀត ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) ចេញពីកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ។
ជនបរទេសដែលត្រូវបណ្ដេញចេញនោះ មាន១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហ្គាណា អាមេរិក និងម៉ាឡេស៊ីដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងកម្ពុជា៕


