តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ពេលនេះ ប្រទេសអ៊ីរ៉ង់ បានយល់ព្រម បោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។
ប្រាប់អ្នកកាសែតក្នុងសេតវិមាននៅថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦ មេដឹកនាំវ័យ៧៩ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ពួកគេឯកភាពហើយ។ ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ពួកគេព្រមព្រៀងលើរឿងហ្នឹងហើយ។ ពួកគេក៏កំពុងពិភាក្សាជាមួយយើងដែរ ហើយពួកគេនិយាយស្តាប់គ្នាបាន»។
លោកបញ្ជាក់ថា៖ នេះគឺជាលក្ខខណ្ឌមួយនៅក្នុងរាល់កិច្ចចរចាទាំងឡាយ ហើយអ៊ីរ៉ង់ក៏បានផ្តល់ កាដូ ឬសម្បទានដ៏ធំមួយដល់សហរដ្ឋអាមេរិកដែរ ពាក់ព័ន្ធនឹងវិស័យប្រេង ឧស្ម័ន និងសន្តិសុខនៅ ច្រកសមុទ្រ Hormuz ជាអ្វីដែលប្រមុខសេតវិមាន ពណ៌នាថា មានតម្លៃ «មហាសាល»។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងតែម្ខាងប៉ុណ្ណោះ ដោយមកទល់ពេលនេះ គេមិនទាន់ឃើញភាគីអ៊ីរ៉ង់ ចេញមកនិយាយអ្វីនោះទេ៕
ប្រភព៖ New York Post

