New York Post៖ អាមេរិក បញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់រួចហើយ ដើម្បីបញ្ចប់សង្គ្រាម

New York Post៖ អាមេរិក បញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់រួចហើយ ដើម្បីបញ្ចប់សង្គ្រាម

១៥ចំណុចក្នុងផែនការនេះមានដូចជា៖

1. អ៊ីរ៉ង់ត្រូវរុះរើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនចោលទាំងអស់។

2. អ៊ីរ៉ង់ត្រូវសន្យាថា នឹងមិនបន្តស្វែងរកអាវុធនុយក្លេអ៊ែរទៀតឡើយ។

3. អ៊ីរ៉ង់មិនត្រូវចម្រាញ់សារធាតុនុយក្លេអ៊ែរបន្ថែមទៀតទេ។

4. រាល់សារធាតុដែលចម្រាញ់រួចទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់កោះសាបា (Saba) តាមកាលវិភាគដែលកំណត់ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

5. មូលដ្ឋាននុយក្លេអ៊ែរនៅ Natanz, Isfahan និង Fordow នឹងត្រូវបញ្ឈប់ដំណើរការ។

6. ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់។

7. អ៊ីរ៉ង់ត្រូវបោះបង់ចោលការប្រើប្រាស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។

8. អ៊ីរ៉ង់ត្រូវបញ្ឈប់ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមតំណាងនានានៅក្នុងតំបន់។

9. ច្រកសមុទ្រ Hormuz នឹងត្រូវបន្តបើកចំហ ជាតំបន់ដែនសមុទ្រសេរី និងមិនត្រូវបានរារាំងឡើយនៅថ្ងៃអនាគត។

10. អ៊ីរ៉ង់ត្រូវកំណត់ចំនួន និងរយៈចម្ងាយបាញ់នៃមីស៊ីលរបស់ខ្លួន។

11. ការប្រើប្រាស់មីស៊ីលណាមួយនៅពេលក្រោយ គឺសម្រាប់តែការការពារខ្លួនរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។

12. រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ។

13. អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr។

14. ការគំរាមកំហែងដោយយន្តការ «ដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ» ប្រឆាំងអ៊ីរ៉ង់ នឹងត្រូវលុបចោល។

15. សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)៕

ប្រភព៖ New York Post

ព័ត៌មានទាក់ទង