Detail Top Banner – Conway

អ៉ីស្រាអែល ប្រកាសពង្រីកសង្រ្គាមជាមួយក្រុម Hezbollah នៅភាគខាងត្បូងលីបង់

(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកបានបញ្ជាឱ្យយោធាពង្រីកប្រតិបត្តិការរបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ដោយលើកឡើងពីការបន្តបាញ់រ៉ុក្កែតពីសំណាក់ក្រុម Hezbollah។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូពីទីបញ្ជាការភាគខាងជើងនៃប្រទេសអ៉ីស្រាអែល លោក Netanyahu បញ្ជាក់ថា «ឥឡូវ ខ្ញុំបានណែនាំឱ្យពង្រីកតំបន់ការពារដែលមានស្រាប់ ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃការវាយប្រហារ និងបញ្ចៀសមីស៉ីលដែលតម្រង់មករករថក្រោះរបស់យើងនៅព្រំដែន»

អ៉ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងពង្រីកតំបន់ការពាររហូតដល់ទន្លេ Litani។ ប៉ុន្តែភ្លាមៗគេមិនទាន់ច្បាស់ទេថាសេចក្តីថ្លែងការណ៍របស់លោក Netanyahu សំដៅទៅលើតំបន់នោះ ឬជាការដណ្តើមយកទឹកដីថ្មី។ ការិយាល័យរបស់លោកក៏បានបដិសេធផ្តល់ព័ត៌មានលម្អិត​ ខណៈដែលបញ្ហានេះមិនទាន់ត្រូវបានពិភាក្សា ដោយគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលនៅឡើយ។

គួរបញ្ជាក់ថា Hezbollah ដែលជាចលនាប្រដាប់អាវុធក្នុងតំបន់គាំទ្រដោយអ៉ីរ៉ង់ បានចាប់ផ្តើមបាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៉ីស្រាអែល ក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនានានៅអ៉ីរ៉ង់៕

ព័ត៌មានទាក់ទង