ថៃឡង់ដ៍-មីយ៉ាន់ម៉ា៖ គ្រាប់បែកមួយគ្រាប់របស់មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងទឹកដីថៃ ដែលបង្ខំឱ្យអាជ្ញាធរថៃត្រូវជម្លៀសពលរដ្ឋខ្លួនទៅកាន់ទីតាំងសុវត្ថិភាពជាបន្ទាន់ ដើម្បីការពារអាយុជីវិតពីឥទ្ធិពលនៃសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា ដែលកំពុងរីករាលដាលដល់សន្តិសុខតាមព្រំដែនថៃ។
ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារតាមអាកាស ដោយទម្លាក់គ្រាប់បែកចំនួន ៩ គ្រាប់ សំដៅលើមន្ទីរពេទ្យ និងសហគមន៍អ្នកស្រុករបស់ក្រុម KNU (សហភាពជាតិការ៉ែន) នៅក្បែរព្រំដែនថៃ ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅតាមព្រំដែន កាលពីថ្ងៃអាទិត្យ ៕
ប្រភព៖ Khaosod English | រូបភាព៖ (AFP/STR)/ Khaosod English



