ប្រទេសអ៊ីរ៉ង់ បានប្រហារជីវិតមនុស្សម្នាក់ទៀតហើយ ដែលជារនុកក្នុង យកការណ៍ឲ្យ CIA អាមេរិក និងភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល។
Al Jazeera ចុះផ្សាយនៅថ្ងៃ ចន្ទ ទី ១១ ខែ ឧសភា ឆ្នាំ ២០២៦ ថា ជនបង្កប់រូបនេះ មានឈ្មោះ Erfan Shakurzadeh ត្រូវប្រហារជីវិតដោយព្យួរ.ក។
Erfan វ័យ ២៩ ឆ្នាំ គឺជា និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មលំហអាកាស ហើយជាបុគ្គលិកបម្រើការងារ នៅអង្គការវិទ្យាសាស្ត្រមួយ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការ ផ្កាយរណប។
រូបគេ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២៥ ពីបទបញ្ជូនទិន្នន័យវិទ្យាសាស្ត្រសម្ងាត់ ទៅឲ្យភ្នាក់ងារចារកម្មបរទេស៕
ប្រភព៖ Al Jazeera


