Detail Top Banner – Conway

ថៃអសន្តិសុខ! ទេសចរជាជនជាតិជប៉ុនម្នាក់ ត្រូវរងរបួស ក្នុងករណីចោរមួយក្រុមប្លន់យកទ្រព្យសម្បត្តិ នៅក្បែរអាកាសយានដ្ឋានសុវណ្ណភូមិ

ជនបរទេសដែលទៅលេងប្រទេសថៃ តែងជួបរឿងមិនចេះចប់ បើមិនត្រូវគេធ្វើបាប ក៏ត្រូវចោរប្លន់ដែរ ខណៈចុងក្រោយនេះ ទេសចរជាជនជាតិជប៉ុនម្នាក់ ត្រូវរងរបួស ក្នុងករណីចោរមួយក្រុមប្លន់យកទ្រព្យសម្បត្តិ នៅក្បែរអាកាសយានដ្ឋានសុវណ្ណភូមិ។

ទេសចរដែលត្រូវរបួស 

តាមការផ្សាយរបស់ Bangkok Post ដោយដកស្រង់របាយការណ៍ប៉ូូលិស, ទេសចរជប៉ុន ឈ្មោះ Yuki អាយុ ៤៣ឆ្នាំ ត្រូវបានចោរមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ ២គ្រឿង មកប្លន់នៅឧទ្យានមួយ ក្បែរព្រលានយន្តហោះ នាម៉ោង ៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។

ដោយសារតែជនជាតិជប៉ុន ថាខ្លួនគ្មានប្រាក់ ក្រុមចោរក៏បានធ្វើសកម្មភាព វាយទាត់ធាក់ និងគប់ដុំថ្មដាក់ បណ្តាលឲ្យទេសចររូបនោះត្រូវរបួស។

ទេសចរដែលត្រូវរបួស 

នេះជារឿងហេតុមួយទៀត ដែលបង្ហាញថា ថៃ ជាប្រទេសអសន្តិសុខខ្លាំង និងពោរពេញដោយអំពើហិង្សានិងករណីឆក់ប្លន់ ជាពិសេសលើទេសចរបរទេស ដែលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។

រឿងផ្ទុះខ្លាំងបំផុត គឺករណីប្លន់សម្លាប់ជនជាតិរុស្ស៊ី ២នាក់បងប្អូនបង្កើត ដែលបង្កការភ្ញាក់ផ្អើលពេញពិភពលោក ធ្វើឲ្យបរទេសខ្លាចរអា ប្រទេសថៃ។

មិនត្រឹមប៉ុណ្ណឹង នៅមានករណីជាច្រើនទៀត ដែលបង្ហាញថា ថៃ ជាប្រទេសអសន្តិសុខ តួយ៉ាងដូចជាការប្រើអំពិហិង្សាជ្រុលហួសហេតុ លើទេសចរជាជនជាតិចិន និងការប្រទូសរ៉ាយ រវាងពលរដ្ឋថៃ ដែលអាងខ្លួនជាម្ចាស់ស្រុក ជាមួយក្រុមនិស្សិតជាជនជាតិ អ៊ីតាលី៕

ព័ត៌មានទាក់ទង
×
Popup Banner