កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ អានុទីន បានជិះយន្តហោះឯកជន មកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ អមដំណើរដោយយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង។

ក្នុងដំណើរមកកាន់ខេត្ត Nakhon Ratchasima នេះ អានុទីន ចង់បង្ហាញទៅប្រជាជនថៃថា ខ្លួនអស្ចារ្យ និងដើម្បីផ្គាប់ចិត្ត ជនជ្រុលនិយមថៃមួយចំនួន ដែលល្មោភសង្គ្រាម មិនខ្វល់ពីបញ្ហាផ្ទៃក្នុង និងវិបត្តិសេដ្ឋកិច្ចយ៉ាងយ៉ាប់យ៉ឺន ដែលកំពុងធ្លាក់ចុះដុនដាបបំផុត។
យ៉ាងណា មិនដូចបំណងឡើយ, ដំណើរលើកនេះ បែរជាទទួលរងការទិតៀន និងស្តីបន្ទោសមិនសំចៃមាត់ឡើយ ពីសំណាក់ប្រជាជនខ្លួន ថា អានុទីន ខ្ជះខ្ជាយលុយកាក់ មិនចេះដោះស្រាយបញ្ហាសេដ្ឋកិច្ច បែរជាគិតតែពីការចំណាយគ្មានប្រយោជន៍ ហើយសូម្បីតែជនបរទេស ក៏បញ្ចេញមតិរិះគន់ អានុទីន នៅលើបណ្តាញសង្គមដែរ។

ក្នុងការបង្ហោះរបស់ Khaosod អំពីព័ត៌មាននេះ មានជនជាតិថៃ មួយចំនួនចូលទៅ Comment ស្តីឲ្យអានុទីន ដោយខ្លះថា គាត់ពិតជាកំសាកណាស់ និងខ្លះថា ធ្វើតែរឿងអត់ប្រយោជន៍។
ក្នុងនោះ សូម្បីជនបរទេស ក៏បញ្ចេញមតិដែរថា មើលទៅពេលនេះ ដូចជានាយករដ្ឋមន្ត្រី កំពុងតែខ្លាចស្រមោលខ្លួនឯងហើយ និងខ្លះទៀតចំអកឲ្យថា ខ្លួនឯងចេះយក F-16 អមការពារបាន ប៉ុន្តែមិនឲ្យមិនឲ្យប្រជាជនថៃ មានកាំភ្លើងដើម្បីការពារខ្លួនបាន។
មិនមែនជារឿងថ្មីឡើយ ដែលនាយករដ្ឋមន្ត្រីថៃ រងការបន្ទោសបែបនេះ ពោលគឺ អានុទីន ត្រូវប្រជាជនខ្លួនស្តីឲ្យ ដល់ថ្នាក់ជេរប្រទេចផ្តាសា និងដាក់ទំនាយទៀតផង រឿងពូកែអួតតែធ្វើមិនបាន។
ជាក់ស្តែងដូចជារឿងចំណូលអ៊ីចឹង ដំបូងឡើយ អានុទីន ប្រឹងអួតថា នឹងធ្វើឲ្យពលរដ្ឋថៃ មាន! មាន! ដល់ថ្នាក់រកកន្លែងទុកលុយមិនបាន ប៉ុន្តែមកទល់ពេលនេះ ប្រទេសថៃ កំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ចំណែកជីវភាពរស់នៅរបស់ប្រជាជន ក៏កំពុងជួបការលំបាក៕


