Detail Top Banner – Conway

​លោក តូ ឡឹម ស្នើ​បារាំង​​បន្ត​គាំទ្រ​​កិ​ច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ អឺរ៉ុប​-​វៀតណាម (EVFTA) ខណៈវៀតណាម ត្រៀម​ផ្តល់សច្ចាប័ន​​​ កិច្ចគាំពារ​​វិនិយោគ​ អឺរ៉ុប​-​វៀតណាម (EVIPA)

​ប្រមុខ​រដ្ឋវៀតណាម លោក តូ ឡឹម ​(To Lam) ​ដែល​កំពុង​បំពេញ​​បេ​​​​សកកម្ម​​​​​​នៅ​ទីក្រុង​​ប៉ារីស​ប្រទេស បារាំង បានស្នើ​​ឲ្យ​​បា​​រាំង​បន្ត​គាំទ្រ​ដល់​កិ​ច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ អឺរ៉ុប​-​វៀតណាម (EU-Vietnam Free Trade Agreement (EVFTA) ដែល​អឺរ៉ុ​ប​និ​ងវៀតណាម​សម្រេច​បាន​កាល​​ពី​ឆ្នាំ​២០២០ ​ស្របពេលដែល​​ការ​ប្រឈម​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​នាពេលបច្ចុប្បន្ន​​​។​

​​ការ​លើក​ឡើង​របស់ ​តូ ឡឹម បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​​​អ្នកសារ​ព័ត៌មាន​​ មុន​ការ​ជែក​​​​​សម្ងាត់​ផ្ទាល់​មាត់​​​ទ្វេភាគី​ ជាមួយ​ប្រធានាធិបតី​​បារាំង លោក អែមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅ​​រសៀស​ថ្ងៃទី​​ ១០​ខែ​កញ្ញា ​(ត្រូវ​យប់ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅកម្ពុជា)​។ ​

​​​​​​ប្រធានាធិបតី​ វៀតណាម លោក តូ ឡឹម ត្រូវបាន​ស្រង់សម្តី​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានវៀតណាម VNA បាន​​និយាយថា ​កិច្ច​ព្រម​ព្រៀង​​​​​ការ​ពារ​​វិនិយោគ​​​ អឺរ៉ុប​-​វៀតណាម EU-Vietnam Investment Protection Agreement (EVIPA) ​ក៏​នឹង​ត្រូវ​​រំពឹង​ថា នឹង​​ផ្តល់​សច្ចា​ប័ន​ក្នុង​ពេល​ឆាប់ខាងមុខ ដែល​វា​នឹង​​បើក​​​ចំហ​នូវ​​​​ទស្សនវិស័យថ្មី​។

​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​នោះ ​ប្រមុខ​រដ្ឋវៀតណាម​ បាន​​​​​អះអាង​ថា ​មហិច្ឆតា​​​របស់​បារាំង​​​​ដើម្បី​ក្លាយ​ជា​​ដៃគូ​​ឈានមុខ​​របស់​វៀតណាម​ក្នុងវិស័យ​ថាមពល​​ ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​ ការ​អភិវឌ្ឍន៍​ក្រុង បច្ចេកវិទ្យា​សិប្បនិម្មិត និង នវា​នុវត្តន៍​ ស្ថិតនៅ​ក្នុង​​​​ចំណោម​វិស័យ​​ផ្សេងៗទៀត​។

​​សារ​ព័ត៌មានវៀតណាម ក៏បាន​ស្រង់ស​ម្តី​​​​របស់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង​ ដែល​​បង្ហាញ​នូវ​បំណង​​សម្រាប់​​កិច្ច​សហប្រតិបត្តិការ​​​ទ្វេភាគី ឲ្យទៅ​​លើស​ពី​សេចក្តី​ថ្លែងការណ៍​​ ឬ​ក៏ ការ​​​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​​យុទ្ធសាស្រ្ត និង ត្រូវ​ប្រែក្លាយ​ទៅ​ជា​​សកម្មភាព​ជាក់ស្តែង​​នៅ​​ក្នុង​ល្បឿន​មួយដ៏លឿន​។​

​​​លោក​ ម៉ាក្រុង ​បាន​បង្ហាញ​នូវ​ជំនឿ​ជឿ​​ជាក់​ថា ​ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបត​ី​វៀតណាម នឹង​ពន្លឿន​​បន្ថែមទៀតនូវការ​អនុវត្ត​​នៃកិច្ចព្រមព្រៀង​​សហប្រតិបត្តិការរវាង​ប្រទេសទាំង២​។

​​លោក​ តូ ឡឹម ក៏បាន​លើក​ឡើង​ដែរ​ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការថែទាំសុខភាព គឺជាវិស័យនិមិត្តរូបនៃមិត្តភាពរវាងបារាំង និងវៀតណាម ដោយលោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការផ្លាស់ប្តូរនិស្សិតសិក្សាុ។​

​ប្រទេស​វៀតណាម និង​ សហគមន៍​អឺរ៉ុប បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា​តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩ និង​ចូលធរមាន​​​នៅខែ​សីហា​ឆ្នាំ​២០២០ បន្ទាប់​ពី សភាអឺរ៉ុប​បាន​ផ្តល់​សច្ចា​ប័ន​នៅថ្ងៃទី ១២ខែ​កុម្ភៈ​ឆ្នាំ​២០២០ ហើយ ​​វៀតណាម​បាន​ផ្តល់សច្ចាប័ន​នៅថ្ងៃទី​៨ខែ​មិថុនា​ឆ្នាំ​២០២០៕​

ព័ត៌មានទាក់ទង
×
Popup Banner