Detail Top Banner – Conway

បាងកក ធ្លាក់ទឹកកក ទៀតហើយ ខណៈព្យុះភ្លៀងថ្មី វាយប្រហារ ២០ខណ្ឌ

ទីក្រុងបាងកក កើតមានបាតុភូតធ្លាក់ទឹកកក ទាំងគ្រាប់ៗ ទៀតហើយ ស្របពេលរាជធានីរបស់ប្រទេសថៃ មួយនេះ រងការវាយប្រហារដោយព្យុះភ្លៀងជាថ្មី ប៉ះពាល់ដល់ខណ្ឌចំនួន ២០ ខណៈពលរដ្ឋ ភ័យខ្លាចអំពីគ្រោះទឹកជំនន់ កាន់តែធ្ងន់ធ្ងរ។

(រូប៖ Amarin TV)

តាមការផ្សាយរបស់ Amarin TV, ទឹកកកទាំងគ្រាប់ៗ មានខ្លះទំហំប៉ុនកូនដៃ បានធ្លាក់នៅខណ្ឌ Sai Mai និង Lat Phrao នាវេលាម៉ោង ៣រសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦។

រូបភាពនៃគ្រាប់ទឹកកក ត្រូវបានអ្នកក្រុងបាងកក ថតហើយចែកចាយពាសពេញបណ្តាញសង្គម ស្របពេលរាជធានី កើតមានព្យុះភ្លៀងយ៉ាងខ្លាំង លាយឡំនិងផ្គររន្ទះ។

(រូប៖ Amarin TV)

បាតុភូតនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលទីក្រុងបាងកក ក៏កើតមានបាតុភូតដូចគ្នានេះផងដែរ បង្កការភ្ញាក់ផ្អើល និងធ្វើឱ្យពលរដ្ឋ ចម្លែកចិត្តយ៉ាងខ្លាំង។

កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ លាយឡំនឹងទឹកកក បានវាយប្រហារតំបន់មួយចំនួនក្នុងរាជធានី ដូចជា Lat Phrao, Chatuchak, Lak Si, Ratchadaphisek និង Mo Chit។

(រូប៖ Amarin TV)

នៅលើបណ្តាញសង្គម! ប្រជាជនថៃ នាំគ្នាបង្ហាញក្តីបារម្ភ ព្រោះតែឥឡូវប្រទេសរបស់ខ្លួន បែរជាកើតរឿងចម្លែកៗ និងគ្រោះធម្មជាតិ វាយប្រហារធ្ងន់ធ្ងរទៅៗ។

យ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានអ្នកជំនាញណាម្នាក់ ចេញមុខពន្យល់ឡើយថាតើ បាតុភូតនេះ កើតឡើងដោយសារអ្វីនោះទេ៕

ព័ត៌មានទាក់ទង
×
Popup Banner