Detail Top Banner – Conway

ឃាត់ខ្លួនសង្ឃក្លែងក្លាយដើរបិណ្ឌបាត្រតាមផ្ទះពលរដ្ឋ ដកហូតបានសុទ្ធតែទូរសព្ទទំនើប

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីក្លែងបន្លំជាលោកសង្ឃក្លែងក្លាយ ដើរបិណ្ឌបាត្រតាមផ្ទះប្រជាពលរដ្ឋ នៅលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ៖ ឈ្មោះ ថា លីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, ឈ្មោះ ចាន់សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ និង ឈ្មោះ ឃឿន ឃន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូត ទូរសព្ទ០៣គ្រឿងម៉ាក Iphone 14 ពីររគ្រឿង និងម៉ាក Iphone17 មួយគ្រឿង បាត្រដាក់បាយ ចំនួន០៣, ថង់យាម ចំនួន០៣, ឆ័ត្រ ចំនួន០៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានទាក់ទង
×
Popup Banner