Top Mobile Banner

រឿងប្រលោមលោក រឿងចៅពិន តពីលេខមុន

តពីលេខមុន
បានសិស្សប្រមាណ៥០នាក់ក្នុងមួយថ្នាក់ៗ ដែរ ។ នាខែក្តៅថ្នាក់យើងមិនក្តៅទេ មានទាំង ខ្យល់បក់ពីស្ទឹងទៀតផង តែបើខែភ្លៀងវិញទឹក លិចដល់ជើងតុតែអ្នកគ្រូមិនឱ្យសិស្សឈប់នៅផ្ទះ ទេ, ម៉្លោះហើយរៀនផង យកជើងគោះទឹកលេងផង មិនអផ្សុកទេ ប៉ុន្តែនៅពេលដើរឆ្លងស្ពានដែកដើរ ទៅផ្ទះវិញទើបគួរឱ្យខ្លាច ពីព្រោះទឹកហូរនៅក្រោម ស្ពានខ្លាំងណាស់ ហូរនាំទាំងមែកឈើសម្រាមនឹង របស់របរប្លែកៗធំៗដែលនៅមាត់ច្រាំងមកគ្មាន សល់។ ពេលមួយនោះ ទឹកឡើងខ្លាំងរហូតដល់ លិចស្ពាន ទើបបានឈប់រៀនពេលនោះទឹកលិច ទាំងផ្ទះផ្សារនាំគ្នាដើរលុយទឹកគ្រប់គ្នា, ចាស់ៗ ចលាចលលើកឥវ៉ាន់ឡើងទៅជាន់លើតែក្មេងៗ នាំគ្នាយកចានដែកសម្រាប់បោកខោអាវមកជិះ ធ្វើជាទូកលេងពេញផ្ទះទៅវិញ។


ម្តងបន្តិចៗចៅពិនបានចាប់ផ្តើម មានមិត្ត រួមថ្នាក់ស្រីប្រុសជាច្រើន ដែលលេងជាមួយគ្នាបាន មានប្រដេញគ្នាលេងបិទពួនជុំវិញ ថ្នាក់រៀនជា ដើម, រីឯ“ពីរម៉ឺន”ជាមិត្រនៅផ្ទះជាប់គ្នាតែមិនបាន រៀនថ្នាក់ជាមួយគ្នាទេ។ អ្នកគ្រូម៉ាន់យ៉ុន អ្នកគ្រូសុម៉ាលីនឹងលោកគ្រូសម្បត្តិនៅថ្នាក់ជាប់គ្នា ឧស្សហ៍ជយបជជែកគ្នានៅចន្លោះពេលសម្រាក ណាស់ និយាយគ្នា រអូករអឺនទាល់តែគេវាយជួង ទើបដាច់ចិត្ត បែកគ្នាទៅថ្នាក់រៀងៗខ្លួន ម៉្លោះ ហើយនៅពេលចេញលេងនោះ កូនសិស្សស្រែក ប្រដេញគ្នាលេងយ៉ាងដាច់បង្ហៀរ រហូតដល់បែក ញើសជោគខ្លួន ទើបត្រប់ចូលថ្នាក់វិញ។ អ្នកបង ស៊ុននី រអ៊ូនឹងចៅពិនមិនចាច់ ពីព្រោះតែប្រឡាក់ ខោអាវច្រើន ពិបាកតែគាត់ជាអ្នក បោកគួកតែ ម្នាក់ឯង។
ឆ្នាំ១៩៥៤ជាឆ្នាំដែលកម្ពុជាទទួលឯករាជ្យ ពេញលេញ គេតែងតែឮសម្លេងអបអរសាទរនឹងស្នាព្រះហស្ថព្រះមហាក្សត្រនរោត្តម សីហនុ ដែល ដេញបារាំងចេញពីកម្ពុជាបាន ដោយប្រមូលប្រ ជាពលរដ្ឋក្រោកឡើង ប្រដាប់ អាវុធកាន់“កាំភ្លើង ឈើ”ដែលធ្វើត្រាប់តាមគំរូដូចកាំភ្លើងមែនទែនបំពាក់ឱ្យកងជីវពល នឹងនារីក្លាហានទៅដេញទ័ព បារាំង, បង់ថ្លៃ វ៉ាន់ថន ក៏មានកាំភ្លើងឈើនោះ ១ដើមនឹងគេដែរ គាត់យកមកផ្ទះពេលណាគាត់ ស្លៀកពាក់ខោអាវកាគី ពាក់“បេរ៉េ”ជាឯកសណ្ឋាន កង“ជីវពល”ប្រចាំក្រុងកំពង់ស្ពឺ, បងប្រុសស្លៀក ឯកសណ្ឋានរបៀបហ្នឹងសង្ហារដែរតើ?។
ចំណែកឯក្រុមយុវជនមានរចនាសម្ព័ន្ធជា “យុវ័ន”ជាចលនាយុវជនបង្កើតដោយសម្តេច ន.សីហនុ ពេលនោះដែរ គេហៅថា“រាជបូជនីយ កិច្ចមហាសាមគ្គី”ដែលនៅគ្រប់សាលារៀនទាំង អស់សិស្សធំៗ គេឱ្យស្លៀកខោអាវ“យុវ័ន”ពណ៌ ភាគីពាក់ស្បែកជើងខ្មៅមានពាក់មួក“បូណេ”ភាគីផង, រីឯកូនសិស្សតូចៗ គេឱ្យនៅស្លៀកខោ ខៀវអាវសដដែល។ នៅក្លោងទ្វារសាលាយើង ក៏ដូចជាអាគ៌ាការិយាល័យនានាសុទ្ធតែមានសរសេរ ផ្លាកឈ្មោះទីកន្លែងជាអក្សរខ្មែរពីខាងលើនឹង ភាសាបារាំងពីខាងក្រោមទាំងអស់ ។ ឆ្នាំនោះ បន្ទាយទាហ៊ានជើងខ្មៅនឹងជើងក្រហមក៏បានត្រូវ រំសាយនៅសល់តែកងយោធពលខេមរភូមិន្ទទៅវិញ ដែលមានឯកសណ្ឋាន មិនប្លែកពីមុនច្រើនទេ តែមានព្រះសង្ហារនៅលើ “បេរ៉េ”ពណ៌កាគីដដែល កងទ័ពនៅរក្សាជំនួយសម្ភារៈនឹងអាវុធយុទ្ធភ័ណ្ឌ ពីប្រទេសបារាំងមានកាំភ្លើង“ការាប៊ីន”“មីត្រៃ យែទ”“មិតរាយើ”“ម័រជេ”“ផិស្តូឡេ”…ជាបន្ត ទៅទៀតនៅឡើយ។
ចាប់តាំងពីបារាំងដកទ័ពចេញទៅបន្ទាយ “កុំប៉ាញី”របស់“កុម្មង់ដង់តូម៉ា”នៅខាងត្បូងសាលា ខេត្តក៏ត្រូវរំសាយ ដូចគ្នានឹងបញ្ជាការដ្ឋានកងទ័ព បារាំងនៅពីមុខឃ្លាំងប្រាក់ជាប់គ្នានឹងការិយាល័យ ប៉ូលីស“ជៀមមិសារិតា ដេ ផៀលិចេ”ក៏ត្រូវរំសាយ ដែរ។ នៅឆ្នាំនេះ គេកំពុងរៀបចំកន្លែងអតីតទី បញ្ជាការកងទ័ពបារាំងនោះ ឱ្យទៅជា“សាលា បឋម សិក្សាកណ្តាល-អរៀផុេ ចនេតរេ”វិញ ដែល មានជាង៥០បន្ទប់ នឹងត្រូវបើកទ្វារផ្នែកខ្លះ ទទួល សិស្សនៅឆ្នាំក្រោយ ហើយ២ឆ្នាំទៀតសាលា មាត់ស្ទឹងនឹងត្រូវផ្ទេរមកកាន់ អរៀផុេ ចនេតរេ នោះដែរ។
កំពង់ស្ពឺកំពុងផ្លាស់ប្តូរ ក៏កំពុងផ្តល់ទីកន្លែង ដែលក្មេងៗរត់លេងបានច្រើនដែរ អ្នកបងរបស់ ចៅពិន ចេះតែឃាត់កុំឱ្យចៅពិនចេះតែរត់លេង ទៅឆ្ងាយៗ ហើយគ្មានដំណឹងពីព្រោះដំណឹងតៗ គ្នាថា“មានប្រម៉ាត់ប្រម៉ងចាប់កូនក្មេងយកទៅ ទ្រាប់ក្រោមស្ពាន…”ស្របគ្នានឹងការមានស្ពានជាច្រើនកំពុងតែត្រូវសង់ឡើង មានការជួសជុល ស្ពាន ដែកជួសជុលស្ពានថ្មខាងជើងក្រុងជាដើម… ឮល្បី ដំណឹងចេះតែខ្លាំងតែនៅជុំវិញក្មេងៗនាំគ្នា និយាយដំណាលពាក្យរបស់ក្រុមចាស់ៗ ដូច្នេះថា “ក្មេងខ្លះ កំពុងលេងមានត្រូវមនុស្សមកលបចាប់ ច្រកបាវខ្ចប់យកទៅបាត់…“គេបានបន្តថា”ក្មេង នោះ(បានត្រូវយកទៅទម្លាក់ឯបាតស្ពានដែល កំពុងតែចាក់ស៊ីម៉ង ហើយចាក់ស៊ីម៉ង់សង្កត់ពី លើទាំងរស់យ៉ាង នេះទើបក្មេងនោះថែរស្ពាន(បាន ពូកែហើយ) បានយូរទៀតផង… នៅជើងស្ពាន និមួយៗយ៉ាងហោច ណាស់ក៏មានក្មេងម្នាក់ដែរ…ហេតុនោះហើយបានជាមានក្រុមអ្នកសង់ស្ពាន នាំគ្នាដើរស្វែងរកក្មេងៗគ្រប់ទីកន្លែងយកទៅសម្លាប់នៅក្រោមស្ពានយ៉ាងក្រាស់ក្រែល…“ ក្រុម ក្មេងៗមានការខ្លាចរអារជាខ្លាំងមិនហ៊ានចេញ រត់លេងពេលយប់ទេ ពីព្រោះតែខ្លាចប្រម៉ាត់ ប្រម៉ងចាប់យ៉ាងសម្ងាត់នោះឯង។
គាប់ជួនពេលនោះ មានការដកទ័ពរបស់ពួក “វៀតមិញ” គឺទ័ពវៀតណាមដែលចូលមកលាក់ ខ្លួនវាយបារាំងនៅកម្ពុជា ក៏ត្រូវថយទៅប្រទេស គេវិញ… ក៏មានគេនិយាយតៗគ្នាទៀតថា“អាពួក យៀកមិញធ្មេញខ្មៅ ក៏មានចាប់កូនក្មេងទៅសង់ស្ពានរបស់គេនៅស្រុកយួនដែរ ដូច្នេះមានបាត់ ក្មេងច្រើនទៀត ដែលឪពុកម្តាយមិនដឹងជាទៅ រកឯណាទេ… ក្មេងបាត់កាន់តែឭខ្ទរខ្ទាររឹតតែធ្វើឱ្យកុមារកំពង់ស្ពឺកាន់តែខ្លាចខ្លាំងណាស់ទៀត។ ចាស់ៗចូលចិត្តតែបន្លាចក្មេងៗឱ្យខ្លាចចាស់ៗឱ្យខ្លាច ខ្មោចឱ្យខ្លាចទីងងឹត ឥឡូវឱ្យខ្លាចប្រម៉ាត់ប្រម៉ង ទៀត ដែលជាការអប់រំក្មេងៗនឹងកូនចៅរបស់ចាស់ៗ ពុំមានរដ្ឋបាលណា ឬក៏មាតាបីតាណាប្រាប់ក្មេងៗ ទាំងនោះឱ្យខិតខំស្វែងរកការពិតនោះទេ ម៉្លោះ ហើយ ចេះតែនាំគ្នាខ្លាចតៗគ្នាទាំងស្រុកទាំងភូមិ រហូត ដល់ខ្លាចស្រមោលខ្លួនឯងផងក៏មាន។
អាផ្លូចកូនស្រីអាយុ៥ឆ្នាំរបស់លោកយោក្បាត់ នៅផ្ទះល្វែងកណ្តាលខាងក្រោមបានរក្សាខ្នងកង់ ដែលចៅពិនធ្លាប់វាយរត់លេងតាមផ្លូវទុកយក មកឱ្យចៅពិនវិញ ធ្វើឱ្យចៅពិនរីករាយណាស់ អាច វាយវារត់លេងពេលទំនេរជាមួយអាផ្លូចយ៉ាង រីករាយផង។ នៅពេលសម្រាកផ្សេងទៀត ចៅពិន អាចលេងគប់វង់ស៊ីកៅស៊ូកង ឬក៏ស៊ីក្រដាសកញ្ចប់ បារីដែលនៅតែលេងជាបន្តដូចមុនដដែលនៅ ឡើយ។ នាពេលព្រលប់បន្តិចពួកគេចូលចិត្តលេង បិទពួនរត់ដេញចាប់គ្នាមួយជុំផ្សារតែម្តង ។ ពេល មួយនោះ ក្រុមអាចោរមានគ្នាច្រើន ដេញចៅពិនដែលមានតួជាអាគិញតែម្នាក់ឯង ដេញខ្លាំងពេក ទៅចៅពិនក៏រត់ចុះតាមជើងស្ពានដែកដែលមាន ដែលប្រទាក់ក្រឡាខ្វាត់ខ្វែង ចុះទៅក្នុងស្ទឹង ដែល ពេលនោះទឺករាក់ដីខ្សាច់ក៏ដុសជាច្រើនកន្លែង ចុះ បាន២-៣កាំ ចៅពិនក៏រអិលធ្លាក់លើដីខ្សាច់ឡើង ឆ្អល់ទឹកភ្នែករហាមគ្មាននរណាដឹង… ដេកចុកតែ ម្នាក់ឯងរហូតដល់បាត់ចុក ទើបដើរឡើងច្រាំង មកផ្ទះវិញយ៉ាងលំបាកមកដល់ផ្ទះអាផ្លូវឃើញ ចៅពិនមកដល់មានការភ្ញាក់ផ្អើលដៅយសង្ស័យ ថា ចៅពិនរបួស ក៏រត់ទៅប្រាប់អ្នកបង“ស៊ុននី” ដែលខំរត់មកមើលប្អូន… មិនឃើញមានរបួស ក្រៅពីរលាត់បន្តិចបន្តួច ក៏ស្តីបន្ទោសប្អូនយ៉ាងសន្ធឹក ហើយហាមមិនឱ្យចេញទៅលេឯក្រៅ១អាទិត្យ ទៀតផង។ តទៅលេខក្រោយ

ព័ត៌មានទាក់ទង