ដោយ៖ សុបិន អ៊ុង
វាបានចាប់ផ្តើមតាំងពីក្មេងប្រុសម្នាក់អាយុ ២២ ឆ្នាំ ជាមួយនឹងក្តីសុបិនចង់ក្លាយជាបណ្ឌិត តូរ្យតន្ត្រី និងចែក រំលែកក្តីសុបិនរបស់គាត់ជាមួយមនុស្ស ចម្លែកខណៈពេលជិះជណ្តើរយន្ត ដែលនាំទៅរកអាហារូបករណ៍ពីវិទ្យាស្ថាន Rockefeller សម្រាប់ការសិក្សារបស់គាត់នៅសាកលវិទ្យាល័យ Columbia ។ បន្ទាប់មក ពិភពលោករបស់គាត់បានងងឹតសូន្យឈឹងដោយសង្រ្គាមនៅប្រទេសកម្ពុជា ដែលគាត់មិនអាចត្រឡប់ទៅស្រុកវិញបានទៀតទេ។ គាត់បានទទួលសំបុត្ររាប់មិនអស់ពីសាច់ញាតិជនបរទេស ហើយគាត់ត្រូវបានគេមានក្តីអាណិតអាសូជាពន់ពេក។ គាត់បាននិយាយថា “មិនអាចជួយពួកគេទាំងអស់បានទេ” ។
“សំបុត្រពីស្រុកកំណើត” គឺជាការនិទានរឿងដោយផ្ទាល់ដំបូងបំផុតមួយអំពីសង្រ្គាម និងភាពរន្ធត់របស់វា ដែលមនុស្សម្នាក់អាចមើលឃើញវាបង្ហាញនៅលើឆាកដោយសមាជិកគ្រួសារដែលនៅរស់រានមានជីវិតនៃរបបខ្មែរក្រហម ដែលបានសម្លាប់មនុស្សជាង ២ លាននាក់ក្នុង រយៈពេល ៤ ឆ្នាំ ជារជ្ជកាលនៃភាពភ័យខ្លាច។ មិនមែនគ្រប់អ្នករស់រានមានជីវិតទាំងអស់សុទ្ធតែមានភាពក្លាហានក្នុងការរៀន និងនិទានរឿងទៅកាន់ពិភពលោកនោះទេ កល្យាណ អ៊ឹង (Kalean Ung) គឺជាអ្នកនិទានរឿង និងអ្នកនិពន្ធរឿងដ៏វិសេសវិសាលមួយរូប។ ជាមួយនឹងឈាមជាអ្នកសិល្បៈពីឪពុករបស់នាង នាងបានរៀបរាប់រឿងរ៉ាវដ៏ស្មុគស្មាញរបស់ឪពុក និងម្តាយរបស់នាង ដែលបានជួបគ្នានៅញូវយ៉ក រហូតដល់ភាពភ័យរន្ធត់នៃដំណឹងដែលពួកគេបានទទួលពីស្រុកកំណើត ជាដំណើរជួយសង្គ្រោះសាច់ញាតិរបស់ពួកគេដែលនៅរស់រានមានជីវិតទៅកាន់សហរដ្ឋអាមេរិក និងការធ្វើដំណើរនៃរឿងរ៉ាវនៃការសម្តែងនេះក៏មានជាប់ពាក់ព័ន្ធនឹងបទភ្លេងថ្មីដែលនិពន្ធដោយឪពុករបស់នាងដែលនាងលេងពេលកំពុងច្រៀងសូប្រាណូ។
ឪពុករបស់នាងគឺបណ្ឌិត ចិនណារី អ៊ឹង ជាសាស្ត្រាចារ្យតន្ត្រីដ៍មានកិត្តិយសនៅសាកលវិទ្យា ល័យកាលីហ្វ័រញ៉ា សាន់ឌីអាហ្គោ។ លោកបាននិពន្ធបទភ្លេង វង់ភ្លេងដែលត្រូវបានសម្រួល បទចម្រៀងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក និងនៅបរទេស ដែលពិភពលោកស្គាល់ប្រជាជនកម្ពុជាតិចតួច។ រឿងនិទានប្រវត្តិសាស្ត្រខ្មែរ ស្នេហាគ្រួសារ ការបាត់បង់ និងការឈឺចាប់ រៀបរាប់ក្នុងទម្រង់សិល្បៈឱ្យពិភពលោកបានឃើញ គឺជាការងារមួយប្រភេទដែលផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត និងរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។
រោងមហោស្រព Merrimack Repertory បានធ្វើការងារដ៏អស្ចារ្យក្នុងការបង្កើតឆាក ការតុបតែងរូបភាព និងសម្លេង។ រឿងរ៉ាវចូលក្នុងជីវិតតាមរយៈការសម្ដែងដោយឥតឈប់ឈររយៈពេល ៩០ នាទី ជាកម្មវិធីរបស់នារីតែម្នាក់។ វាពិតជាមានថាមពល និងមានចលនា។ នាយក ផ្នែកសិល្បៈ Courtney Sale បាននិយាយថា “វាលើសពីការរំពឹងទុកទាំងអស់។ គុណភាពសិល្បៈពិតជាអស្ចារ្យណាស់ ហើយវាជាយានជំនិះសម្រាប់ការផ្សព្វផ្សាយក្នុងសហគមន៍យ៉ាងស៊ីជម្រៅ វាពង្រីក និងលើកស្ទួយសហគមន៍កម្ពុជាយើង” ។
ការពិភាក្សាក្រោយនេះ ដឹកនាំដោយស្ត្រីខ្មែរតែម្នាក់គត់ ដែលជាតំណាងរាស្ត្រ Vanna Howard ជាមួយលោកបណ្ឌិត ចិនណារី អ៊ឹង និងតារាសម្តែង/អ្នកនិពន្ធរឿង កល្យាណ អ៊ឹង (Kalean Ung)។ លោកស្រីបានប្រាប់កាសែតខ្មែរប៉ុស្តិ៍សហរដ្ឋអាមេរិកថា “ការសម្តែងនេះមានឥទ្ធិពល អស្ចារ្យ។ ខ្ញុំមានសេចក្តីដឹងគុណយ៉ាងខ្លាំងចំពោះការសម្តែងនេះ មាននៅទីនេះជាលើកដំបូងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាកន្លែងដែលសហគមន៍ខ្មែរធំទីពីររស់។ រឿងជនភៀសខ្លួនរបស់គ្រួសារនាង មានមានភាពទាក់ទងគ្នាជាមួយនឹងយើងទាំងអស់គ្នា” ។
លោក វណ្ណៈ ថាំង ប្រធានសមាគមខ្មែរតែមួយ (Cambodian Mutual Association) បានមានប្រសាសន៍ថា “វារំជួលចិត្តណាស់សម្រាប់ខ្ញុំ។ ដោយបានរស់នៅក្នុងស្ថានភាពនោះ និងបាន ស្តាប់រឿងរ៉ាវ។ ខ្ញុំគិតថា វាជាការអប់រំដ៏អស្ចារ្យមួយសម្រាប់កុមារ និងអ្នកដែលមិនបានដឹងថាមានអ្វីកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរបប ប៉ុល ពត” ។
Amy Pessia សមាជិកសហគមន៍ក្រុងឡូវែល បានមានប្រសាសន៍ថា “កម្មវិធីនេះគឺមានភាព ចម្រុះ។ រាល់ពេលដែលខ្ញុំឮនរណាម្នាក់រៀបរាប់ពីបទពិសោធន៍របស់ពួកគេ ដូចក្នុងរឿងនេះជា ទម្រង់នៃសំបុត្ររំជួលចិត្ត វាពិតជាមានឥទ្ធិពលខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងនាមខ្ញុំជាសមាជិកនៃសហគមន៍នេះ ដែលមានមិត្តភក្តិជាជនជាតិខ្មែរជាច្រើនរបស់ខ្ញុំរស់នៅ។ តារាស្រីរូបនេះមានសមត្ថភាពខ្លាំងណាស់” ។
ការសម្តែងនឹងបន្តនៅរោងមហោស្រព Merrimack Repertory រហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ។ Kalean នឹងត្រឡប់ទៅផ្ទះគាត់វិញ កន្លែងដែលគាត់បង្រៀននៅសាលាល្ខោននៅវិទ្យាស្ថានសិល្បៈកាលីហ្វ័រញ៉ា៕