គួរចៀសវាងបរិភោពប្រភេទសាឡាត់រ៉ូម៉េនជា បណ្តោះអាសន្នដោយសារការផ្ទុះនូវជំងឺឆ្លង សុខភាព ដោយ ខ្មែរផុស USA ចេញផ្សាយ January 22, 2018 108 ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ពលរដ្ឋទាំងអស់គួរតែជៀសវាងពីការ បរិភោគសាឡាត់ម៉្យាងដែលមានឈ្មោះថា រ៉ូមែន រហូតទាល់តែមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក និងកាណាដា ធ្វើការដោះស្រាយចំពោះការផ្ទុះឡើង នូវការឆ្លងមេរោគដែលមានឈ្មោះថា អ៊ី ខូលី 9ែ។ ចៀលិប ០១៥៧៉ះ៧ ។ បើយោងតាមការផ្សព្វផ្សាយរបស់មជ្ឈ មណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង 9ជឌជបកាល ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ការផ្ទះឡើងជំងឺឆ្លង នេះ គឺចាប់ផ្តើមតាំងពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ ២០១៧ ដោយកើតឡើងនៅក្នុងរដ្ឋចំនួន១៣ ក្នុង សហរដ្ឋអាមេរិកមានដូចជា កាលីហ្វ័រញ៉ា, ខននិច ធីខីត, អ៊ីលីនូយ, អ៊ីនឌីអេណា, ញ៉ូហ៊ាមស័រ, ញ៉ូយ៉ក, អូហាយូ, ពេនស៊ីលវានា, វីជីននា, វ័រម៉ន់, វ៉ាស៊ីនតោន, ម៉ីឆីកេន, និងនេប្រាកា។ មានមនុស្សសរុបចំនួន១៧ នាក់នៅសហរដ្ឋ អាមេរិក និងកាណាដាមានចំនួន៤១នាក់ ត្រូវបាន រាយការណ៍បានធ្លាក់ខ្លួនឈើដោយសារបាក់តេរីអ៊ី ខូលីដ៏គ្រោះថ្នាក់ដែលទំនងជាបានទទួលទាន សាឡាត់រ៉ូម៉េន។ លទ្ធផលបឋមបានបង្ហាញថា ប្រភេទនៃមេរោគអ៊ី ខូលី ធ្វើឱ្យមនុស្សឈឺនៅ ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងហ្សែន មានន័យថាអ្នកជំងឺទំនងជាទទួលរង នូវប្រភពនៃការឆ្លងមេរោគដូចគ្នា។ របាយការណ៍ដ៏ដែរបានបន្តថា ទីភ្នាក់ងារ សុខភាពសាធារណៈរបស់កាណាដាបានកំណត់ថា សាឡាត់រ៉ូមេន គឺជាប្រភពនៃការផ្ទះឡើងនូវជំងឺ នេះឡើងក្នុងប្រទេសកាណាដា។ ចំណែកនៅ សហរដ្ឋអាមេរិកមន្ត្រីសុខាភិបាលកំពុងធ្វើ សម្ភាសជាមួយអ្នកជម្ងឺ ដើម្បីកំណត់អ្វីដែលពួកគេ បានបរិភោពនៅសប្តាហ៍មុនពេលដែលជំងឺរបស់ ពួកគេបានចាប់ផ្តើមកើតមាន។ មជ្ឈមណ្ឌលត្រួត ពិនិត្យនិងបង្ការជំងឺឆ្លងនៅកំពុងបន្តប្រមូលព័ត៌ មាន ដើម្បីកំណត់ថាតើមានប្រភេទម្ហូបអាហារដូច គ្នាក្នុងចំណោមអ្នកជំងឺទាំងអស់ រួមមានបន្លែស្លឹក បៃតង និងសាឡាត់រ៉ូម៉េនដែរ ឬទេ។ ដោយសារតែមជ្ឈមណ្ឌលត្រួតពិនិត្យនិង បង្ការជំងឺឆ្លង នៅមិនទាន់បានរកឃើញប្រភពនៃ ការឆ្លងមេរោគនេះនៅឡើយ ដូច្នេះមជ្ឈមណ្ឌល នេះ នៅមិនអាចណែនាំថាតើពលរដ្ឋអាមេរិកគួរ តែជៀសវាងអាហារជាក់លាក់ ឬអត់នោះទេ។ ប៉ុន្តែបើតាមការដកស្រងសំដីលោកស្រី ជាម រូជ័រ នាយកសុវត្ថិភាពអាហារនៅក្រុមហ៊ុន ខុនស៊ូមមរ រីផត របស់ការកែត អ៊ិនបីសី បានឱ្យដឹងថា បើ ទោះបីជាមិនអាចនិយាយបានច្បាស់១០០ភាគរយ ថាសាឡាត់រ៉ូម៉េន គឺជាបុព្វហេតុនៃការផ្ទុះឡើង នៃជំងឺឆ្លងអ៊ី ខូលី នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ កំរិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុត គឺវាសមស្រប ណាស់ ដោយសាតែសាឡាត់រ៉ូម៉េនត្រូវបានពលរដ្ឋ បរិភោពដោយមិនចំអិន។ លោក រូជ័រ បានបន្តថា ពលរដ្ឋគួរតែប្រុង ប្រយ័ត្ន និងបោះចោលសាឡាត់រ៉ូម៉េន។ ទាំងមន្ត្រី សុខាភិបាលអាមេរិក និងកាណាដាមិនបានផ្តល់ ព័ត៌មានអំពីទីកន្លែងដែលសាឡាត់រ៉ូម៉េនដែល អាចបង្កឱ្យមានជំងឺត្រូវបានដាំ ឬវិចខ្ចប់នោះទេ រហូតមកដល់ពេលនេះ។ លោកណែនាំឱ្យអតិថិជន គួរតែសន្មត់ថា សាឡាត់រ៉ូម៉េនបើទោះបីជាដាក់លក់ នៅក្នុងថង់និងកញ្ចប់ អាចកខ្វក់ និងចម្លងមេរោគ បាន។ កុំទិញសាឡាត់រ៉ូម៉េន ហើយកុំបរិភោព សាឡាត់ដែលអ្នកមាននៅក្នុងទូទឹកកកដ៏រាបណាមានព័ត៌មានបន្ថែមអំពីប្រភពនៃការចម្លងរោគ នេះ។ អ្នកបរិភោពក៏គួរតែពិនិត្យមើលបន្លែសាឡាត់ ដែលត្រូវបានកាត់តូចៗដាក់លាយគ្នា និងចៀសវាង បន្លែដែលមានផ្ទុករ៉ូម៉េន។ 108 Share