ប្រហែលជាអ្នកធ្លាប់អានអត្ថបទណាមួយ ដែលបង្ហាញថា មនុស្សម្នាក់អាចរស់នៅក្នុងជីវិតធម្មតា ទោះបីជាមានតម្រងនោមតែមួយក៏ដោយ ។ ថ្វីបើការណ៍ពិតវាអ៊ីចឹងមែន តែយកល្អគួរតែកុំ សាកល្បងអី និងគួររក្សាតម្រងនោមឱ្យនៅពីរ ដដែលទើបជារឿងល្អ ។ ជាធម្មតាតម្រងនោមរបស់ មនុស្សយើងមាននាទីបញ្ចោញជាតិពុល និងកាក សំណល់ពីក្នុងចរន្តឈាម ដើម្បីកុំឱ្យកោសិកាក្នុង រាងកាយមានបញ្ហា ។ ការរក្សាជាតិទឹកឱ្យមាន តុល្យភាពល្អក៏ជារឿងជួយឱ្យមានសុខភាពល្អ ហើយ ក៏ជាមុខងារដ៏សំខាន់របស់តម្រងនោមដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នក មានបញ្ហានៅតម្រងនោម វាអាចនឹងបង្ហាញអាការ ខុសធម្មតាដូចខាងក្រោមនេះហើយៈ
១-អស់កម្លាំងជាប់ ៈ តួនាទីដ៏សំខាន់មួយ របស់តម្រងនោមគឺច្រោះជាតិពុលពីក្នុងឈាម ។ បើសិនជាតម្រងនោមមិនមានមុខងារត្រឹមត្រូវល្អទេ វាទំនងជាធ្វើឱ្យជាតិពុលកកកុញក្នុងឈាម ហើយក៏ធ្វើឱ្យមានអារម្មណ៍អស់កម្លាំងគ្រប់ពេល ដែរ ។
២-មិនឃ្លានអាហារ ៈ មានរឿងច្រើនណាស់ ដែលអាចបន្ទោសលើករណីមិនឃ្លានអាហារ ហើយ ការដែលមានបញ្ហាមួយក្នុងតម្រងនោមក៏ជាដើមហេតុមួយដែរ ។ វាអាចទាក់ទងនឹងការកកកុញសារធាតុជាច្រើនក្នុងតម្រងនោម ដែលវាមិនអាច បញ្ចោញចោលអស់ ។
៣-មិនអាចផ្ចង់អារម្មណ៍បាន ៈ ការដែល មានជាតិពុល និងកាកសំណល់ក្នុងឈាមច្រើនដោយ សារតែតម្រងនោមធ្វើការមិនបានល្អក៏អាចមាន ឥទ្ធិពលមិនល្អចំពោះមុខងារខួរក្បាលដែរ ។ អ្នក ប្រហែលជាពិបាកក្នុងការផ្ចង់អារម្មណ៍ និងការចង ចាំដែរ ។
៤-ស្បែកស្ងួត និងរមាស់ ៈ ការដែលតម្រង នោមមិនមានសុខភាពល្អ វានឹងធ្វើឱ្យស្បែកស្ងួត និងរមាស់ដែរ ។ ការណ៍ពិតមួយសម្រាប់រឿងនេះ គឺថា តម្រងនោមមិនអាចច្រោះឈាមយ៉ាងមាន ប្រសិទ្ធភាពទេ ហើយវាក៏ជាអ្វីដែលអាចផ្តល់ផលអវិជ្ជមានដល់ស្បែកផងដែរ ។ អតុល្យភាពជាតិ រ៉ែក្នុងខ្លួនបណ្តាលឱ្យតម្រងនោមមានបញ្ហា និង ស្បែកមានបញ្ហាទៀត ។
៥-ហើម ៈ តួនាទីមួយរបស់តម្រងនោមគឺ រក្សាតុល្យភាពជាតិទឹកក្នុងខ្លួន ។ ហេតុដូច្នេះហើយ អ្នកប្រហែលជាមានបញ្ហាហើមខ្លួនដែរបើសិនជា តម្រងនោមមិនអាចធ្វើការងារមួយនេះបានយ៉ាង ល្អទេនោះ ។ អ្នកប្រហែលជាសម្គាល់ឃើញថា ភ្នែក និងមុខទាំងមូលទៅជាហើមយ ហើយវា ទំនងជាកើតឡើងនៅប្រអប់ជើង និងកែងជើង ផងដែរ ។
៦-នោមញឹកញាប់ ឬមិនញឹក ៈ ការដែល មានបញ្ហាមួយទៅលើតម្រងនោម អាចធ្វើឱ្យអ្នក នោមញឹក ឬមិនសូវនោមផង ។ បើសិនជាអ្នក មិនសូវនោមទេ អ្នកប្រហែលជាសម្គាល់ឃើញថា ទឹកនោមទៅជាខាប់ ។ ឈាមក្នុងទឹកនោមក៏អាចជាសញ្ញាបញ្ជាក់ថា តម្រងនោមមិនស្រួលហើយ ។
៧-រមួលក្រពើ ៈ ចាប់តាំងពីការងាររបស់ តម្រងនោមគឺជាអ្នកសម្របសម្រួលដល់តុល្យភាព ទឹកមក អ្នកប្រហែលជាធ្លាប់មានអាការរមួល ក្រពើច្រើនដងដែរ បើសិនជាអ្នកមានបញ្ហានៅ តម្រងនោមដោយសារតែអតុល្យភាពអេឡិចត្រូ លីត្រ (ស្រង់ពីគេហទំព័រសុខភាព) ។