Top Mobile Banner

រឿងចៅពិន (តពីលេខមុន)

តពីលេខមុន
ពេលវេលាបានកន្លងទៅយ៉ាងឆាប់រហ័ស ចៅពិនបានរៀនចប់ថ្នាក់កុមារដ្ឋាននៅមាត់ស្ទឹង នឹងថ្នាក់បរិវចនដ្ឋានថ្នាក់នៅវត្តប្រុមប្រកបដោយ ជោគជ័យចៅពិនចៅចាំអ្នកគ្រូខ្លួនទាំងពិរនាក់ យ៉ាងច្បាស់លាស់ គឺអ្នកគ្រូម៉ាន់យ៉ុននឹងអ្នកគ្រូ ម៉ាលីស។ នាចុងឆ្នាំទី២នៃសាលាវត្តម្រុមនេះ ចៅពិនរៀនបានចំណាត់ថ្នាក់លេខ២ ហើយត្រូវ ទៅទទួលរង្វាន់ពីសាលារៀននៅ “គ្រូបសង់” គឺ សាលាថ្មីដែលសង់ក្រោយគេនៅទល់មុខ “ឃ្លាំង ប្រាក់” ដែលធ្លាប់ជាបន្ទាយទាហ៊ាន “ជើងក្រហម”ពេលមុនបារាំងដកចេញទៅនោះ។ បងស្រីជា គ្រួសារបន្ទុកចៅពិន ពេលលោក “កុម្មងដង់ ពម៉ាំង”ជាឪពុកម្តាយផ្លាស់ទៅភ្នំពេញបាត់ទៅនោះ រីករាយខ្លាំងណាស់ ក៏នាំប្អូនទៅទទួលរង្វាន់នោះ នាព្រឹកដ៏អ៊ឹកធឹកមួយនៅសាលា“គ្រូបសង់នោះ។ ចៅពិនបានត្រូវគេហៅឈ្មោះតាមឧឃោសន ស័ព្ទ យ៉ាងខ្ទរខ្ទាឱ្យទៅទទួលរង្វាន់ពីដៃមន្ត្រីដ៏ សំខាន់បំផុតក្នុងខេត្រ ដែលគេបាអញ្ជើញមកជា កិត្តិយស នាឧកាសនោះ ចៅពិនមិនបានចាំឈ្មោះ លោកនោះទេ ពីព្រោះជាចៅហ្វាយខេត្តថ្មីមក ជំនួសលោក ប៊ុន ចាន់ប្លង់ ដែលខ្លួនធ្លាប់ស្គាល់ ពីឪពុកខ្លួន នៅជាកុម៉ង់ដង់នៅកំពុងស្ពឺនេះ ។ ចៅ ពិនឡើងទទួលកញ្ចប់ក្រដាសពណ៌ចម្រុះមានចង បូរយ៉ាងអៀនអនរំភើបខ្លាំងណាស់ នៅចំកណ្តាល ហ្វូងមនុស្សរាប់រយនាក់ ដែលមករួមពិធីនាំកូន ចៅមកទទួលរង្វាន់ដូចគ្នា ហើយក៏មកទស្សនា សិល្បៈរៀបចំដោយលោកគ្រូអ្នកគ្រូសម្តែងដោយ សិស្សប្រចាំថ្នាក់ខ្លួនផង។ នៅពីមុខភ្ញៀវកិត្តិយស ដែលគែរៀបកៅអីជាច្រើនជួរសម្រាប់ភ្ញៀវផង នឹងសម្រាប់ម្តាយឪពុករបស់សិស្ស គេរៀបជា ឆាកខ្ពស់មួយ សម្រាប់សម្តែងសិល្បៈរបស់សាលា បឋមសិក្សា“គ្រូបសង់”។ សិស្សបានចេញសម្តែង របាំនានា មាននារីជាជួរ មានរបាំមេអំបៅ រឿង ល្ខោនខ្លីៗ របស់សិស្ស ធ្វើឱ្យម្តាយឪពុកមានការ កោតសសើរកូនក្មួយខ្លួន ពេលខ្លះផ្ទុះសំណើចគិល នឹងទះដៃពេលសំដែងសមទំនងបានល្អពេញចិត្ត អ្នកមើល រហូតដល់ថ្ងៃជិតត្រង់បានចប់។


ចៅពិនត្រឡប់មកផ្ទះវិញ បើកកញ្ចប់មើល ឃើញទទួលបាននូវសៀវភៅសរសេរប្រមាណ១០ក្បាល សរសេរ១ឆ្នាំមិនអស់ទេ នឹងមានសៀវភៅសម្រាប់អាន មានគំនូរស្អាតៗទៀត ដែលមិនសូវមានទេនៅតាមផ្ទះនិមួយៗ ហើយនឹង ខ្មៅដៃជាច្រើនផង ដែលរបស់ទាំងនោះ បានធ្វើ ឱ្យក្មួយៗច្រណែនយំទារពេញផ្ទះជាមួយគ្នានោះ អ្នកបងស្រីបានសន្យាថានឹងនាំប្អូនទោះលេង “ប៉ាម៉ាក់”នៅឯភ្នំពេញម្តង នាវិស្សមកាលខាមុខ នេះ។ កូនសិស្សបានត្រូវឱ្យឈប់សម្រាប់វិស្សម កាលធំ ២ខែកន្លះ មុននឹងត្រឡប់ចូលរៀនវិញ។ នេះជាឱកាសទំនេរដ៏ច្រើន ដែលចៅពិនអាចទៅរកលេងជាមួយកុមារឯទៀតៗ មានកូនស្រីលោក យោក្បាត់ គឺអាផ្លូច ផ្ទះជាប់គ្នា “អាពីម៉ឺន”កូន ប្រុស “អាពីសែន”កូនស្រីលោកដូងមន្ត្រីសាលដំបូង ផ្ទះនៅជាន់លើ នឹងក្មេងឯទៀតៗមកពីផ្ទះឆ្ងាយៗ គេតែងជួបជុំគ្នាលេងនៅទីធ្លាក្បែរផ្ទះ ឬក៏ក្រោយ ផ្ទះយ៉ាងអ៊ូអរ។ ២សប្តាហ៍ក្រោយមក ក៏ដល់ពេល ចេញដំណើរទៅភ្នំពេញ ចៅពិនត្រកអរណាស់ និយាយប្រាប់ពីដំណើររបស់ខ្លួន ដល់មិត្តជិតផ្ទះ មិនឈប់ រហូតដល់ថ្ងៃចេញដំណើរ។
ព្រឹកនេះចៅពិនស្លៀកខោខ្លីកាគី អាវដៃខ្លីស ស្បែកជើងសង្រែកយ៉ាងខ្ញង់ សិតសក់វែកចំហៀង មិនខុសអីពីរៀបខ្លួនទៅរៀនទេ រីឯខ្មួយអាយុ ២ ឆ្នាំនឹង៣ឆ្នាំ ក៏ស្លៀករ៉ូបពណ៌ចំរ៉ុះ ស្បែកជើង សង្រែកតែងខ្លួនស្រស់ស្អាត គួរឱ្យស្រឡាញ់ រីឯ បងវ៉ាន់ថន នឹងអ្នកបងបង្ចប់រៀបឥវ៉ាន់សំលៀក បំពាក់ដាក់ក្នុងវ៉ាលីសស្បែក សម្រាប់យកទៅ ស្លៀកពាក់នៅភ្នំពេញ។ ចាក់សោរបិទទ្វារគ្រប់ កន្លែងរួចហើយ ក៏នាំគ្នាដើរត្រសងទៅកាន់ចំណត រថយន្តឈ្នួលដឹកអ្នកដំណើរទៅកាន់ភ្នំពេញ ដែល នៅខាងលិចផ្សារព្រមានជា៥នាទីពីផ្ទះ។ បងវ៉ាន់ថន ចំណាយប្រមាណ២០រៀលសម្រាប់ជួលកន្លែង អង្គុយ ជិះទៅដល់ភ្នំពេញ សម្រាប់គ្នាយើង៥នាក់ ទាំងចាស់ទាំងក្មេង គេយកវ៉ាសីសស្បែកយើងទៅដាក់លើដំបូល កុំឱ្យចង្អៀតកន្លែងអង្គុយ ព្រូឡាន គេឱ្យយើងទោអង្គុយបាំងទី២ ដែលយើងអាច មើលឃើញទៅមុខក៏បានទៅចំហៀងក៏ឃើញ។
រថយន្តឈ្នួលនោះ ចេញដំណើរនៅម៉ោង៨ តែម៉ោងនោះ “យឺត”ដូចកៅស៊ូ ព្រោះគេរង់ចាំ កៀងគរឱ្យភ្ញៀវមកឱ្យបានច្រើន កុំឱ្យខាតជើង ព្រូត្រូវបំពេញឡាន មានប្រមាណ២០បាំង ដែល មួយបាំងបើដាក់ប្រជ្រៀតគ្នាអាចជិះដល់ទៅ៦ នាក់ បើភ្ញៀវមានឥវ៉ាន់ច្រើនយកថ្លៃបន្ថែមទៀត។ ថ្ងៃនេះ យើងមានសំណាង ពីព្រោះភ្ញៀវមិន មានច្រើន គេដាក់មនុស្សសម្រាប់តែ៥កន្លែងនា បាំងរបស់យើងក្មេងៗក៏មានកន្លែងអង្គុយរាង ទូលាយបន្តិច។ បងវ៉ាន់ថន គាត់អង្គុយខាងមាត់ បង្អួចត្រូវក្តៅនឹងខ្យល់ខ្លាំងជាងគេ បន្ទាប់មកបង ដល់អ្នកបង គាត់ដាក់អាព្រឿងកូនតូចនៅលើ ភ្លៅ បន្ទាប់មកបានដល់អាធានឹងខ្ញុំ។ រថយន្តចេញ ដំណើរទៅមែនតែមិនទៅលឿនទេ ពីព្រោះគេ ត្រូវហៅរកអ្នកដំណើរផង នឹងមនុស្សតាមផ្លូវ ក៏ច្រើន រហូតដល់ផុតរការធំទើបបោកលឿនបាន តែក៏ត្រូវប្រយ័ត្នដោយផ្លូវកៅស៊ូក៏តូច មានរម៉កនឹងរទេះគោតាមផ្លូវក៏ច្រើនដែរ។ ស្នូរម៉ាស៊ីនឡាន លាន់ខ្លាំង បានសណ្តំចៅពិននឹងក្មេងៗឱ្យដេកលក់ជាញឹកញយ តែត្រូវភ្ញាក់ដោយទៅដល់កន្លែង ឈប់និមួយៗ ដូចជាទៅដល់ ព្រៃផ្តៅ មានគេលក់ នុំចេកជៀន ឬលក់ផ្លែឈើ ពពាយនាយលាន់រំពង, ដល់ថ្លល់ទទឹង មានលក់ម្តងទៀត ទៅដល់អង្គ ស្នួល មានលក់នុំចិនគេពពាយនាយជាភាសាចិនថា “សូវគាវៗ”នៅក្តៅៗគួរឱ្យឆ្ងាញ់ណាស់ អ្នកបងឃើញប្អូនចង់ដូច្ចោះគ៏ទិញចែកក្មេងញ៉ាំទាំង អស់គ្នាទៅ, ទៅដល់ចោមផ្លូវបំបែកទៅកំពត ឡានមិនបានឈប់ទេ ទាល់តែទៅដល់ពោធិចិតុង ទើបគែឈប់ដាក់អ្នកដំណើរចុះ ព្រោះនៅតែ បន្តិចទៀត យើងទៅដល់ភ្នំពេញហើយ គែផ្តើម ឃើញផ្ទះកាន់តែច្រើន ធ្វើពីថ្ម មានក្បាច់ក្បូរ មាន ទាំងរថភ្លើងទៀតផង។ រថយន្តឈ្នួលបានបើក ចូលមកដល់ទីក្រុងដ៏មានចរាចរខ្វាត់ខ្វែង មានឡាន តូចៗជាច្រើនដែលគេមិនសូនឃើញនៅកំពង់ស្ពឺ ទេ មានស៊ីក្លូរាប់មិនអស់យើងបានមកដល់ផ្សារ ធំថ្មី ឡានឈ្នួលក៏មានកន្លែងសំចតនៅទីនោះភ្ញៀវ ទាំងអស់ក៏បានមកដល់ទីដៅបញ្ចប់ប់របស់ខ្លួន។ មានមនុស្សច្រើនណាស់ឡើងអ៊ូអរ មិនដាច់ ចៅពិនមកដល់ភ្នំពេញជាលើកដំបូងភ្ញាក់ផ្អើលនឹងភាព រស់រវើកនៃទីក្រុង ដែលឮតែឈ្មោះ ទើបតែបាន ឃើញពេលនេះ ផ្ទះថ្មធំៗ មានច្រើនជាន់ ផ្លូវខ្វាត់ ខ្វែង ស៊ីក្លូក៏សម្បូរ តែទីនេះគ្មានរម៉កដូចស្រុក យើងទេ! ចៅពិនឧទ្ទាន។
យើងបានហៅស៊ីក្លូ២មកជិះ អ្នកបងជិះជា មួយក្មួយៗ រីឯបងវ៉ាន់ថនជិះជាមួយចៅពិន ហើយ បញ្ជាស៊ីក្លូឱ្យទៅបន្ទាយ “គុយស្ហេ”ជាអក្សរកាត់ របស់ពាក្យបារាំងថា “ឈអ-ឈ៉ារតិរេ អនេរោល” បានន័យថា “ទីបញ្ជាការកងទ័ព” ជាទីដែលឪពុក ចៅពិន នឹងអ្នកបង ស៊ុន នី រស់នៅទីនោះ។ មិន ចាំបាច់ពន្យល់អីផង ពូស៊ីក្លូបានដឹងថា ទៅកន្លែង ណារួចទៅហើយ ច្បាស់ជាទីដែលគេឯងចេញចូល ច្រើនហើយ បានជាងាយស្រួលស្គាល់យ៉ាងនេះ ពូស៊ីក្លូធាក់ជំនិសរបស់គាត់យ៉ាងលឿនសំដៅទៅ តាមផ្លូវប៉ាស័រ កន្លែងដែលគាត់ស្កាល់ហើយនោះ ដោយទាញចាប់ប្រាំងជាញឹកញយ សម្រាប់បន្ថយ ល្បឿនផង នឹងផ្តល់សញ្ញាដូចជាគោះកណ្តឹងឱ្យ ជៀសផ្លូវគាត់ទៀតផង រីឯអ្នកជិះនៅពីមុខភ័យ ប្រហោងពោះម្តងៗ ពីព្រោះស៊ីក្លូនាំទៅជិតឡាន ដែលនៅពីមុខខ្លាំងពេក។ មិនបាន២០នាទីផង ក៏ ទៅដល់ទីដៅ គឺបន្ទាយទាហ៊ានដ៏ធំមួយរបងថ្ម ព័ទ្ធជុំវិញ មានទាហ៊ានយាមកាន់កាំភ្លើងជាប្រចាំ។ យើងបានឱ្យដំណឹងតាមអ្នកយាមទៅ “សែបប៉ុស្តិ៍” ថា យើងជាគ្រួសារលោក “កុម្មងដង់ម៉ាង” មករក ជួបនឹងលោកសែបបុស្តិ៍ក៏នាំយើងទៅរហូតដល់ ផ្ទះទៅជួបនឹងលោកស្រីជាអ្នកម្តាយគាត់មាន សេចក្តីត្រេកអរពេកណាស់ ក៏រត់មកទទួលពេល ឃើញកូនចៅមកដល់។ ពេលនោះថ្ងៃជិតត្រង់ ទៅហើយ លោកម៉ាំងមិនទាន់ត្រឡប់មកពិសារ បាយនៅឡើយទេ លោកស្រីក៏ផ្តើមឱ្យទាហ៊ាន រៀបចំបាយទឹកបន្ថែមសម្រាប់ទទួលកូនចៅទាំង អស់គ្នានៅចាំ “ពូរឹន”ដែលជា “អ័រឌូណង់”តាំង តែពីនៅកំពង់ស្ពឺ នៅតាមបំរើលោកកុម៉ង់ដង់រហូត មកដ់ភ្នំពេញទៀត ជាការគួរឱ្យរីករាយពេក ណាស់។
ផ្ទះលោកសក្តិ២ម៉ាំង នៅជាប់នឹងផ្ទះលោក សក្តី២បារាំងម្នាក់ទៀត ដែលមានផ្ទះនៅដើមគេ នៅប្រចាំការនៅកម្ពុជានៅឡើយ រីឯលោក សក្តិ១ម្នាក់ទៀត តទៅលេខក្រោយ
មានផ្ទះនៅខាងចុងម្ខាងទៀត មានតួរនាទីជា “កុងតាប”អ្នកកាន់បញ្ជីគណនេយ្យ ទាហ៊ាននៅបន្ទាយនោះ។ ទាំងនោះជាផ្ទះនាយ ទាហ៊ានសុទ្ធតែមាន “អ័រឌូណង់”ប្រចាំការនៅផ្ទះ រឿងៗខ្លួន។ អ្នកដែលធ្លាប់ស្គាល់លោកម៉ាំងពីមុន មកនៅហៅលោកកុម៉ង់ដង់នៅឡើយ ឥឡូវ លោកមិនមែនជាមេបញ្ជាការទៀតទេ អ្នកដែល ទើបនឹងជួបលោក គេហៅថាលោកសក្តិ២ៗតែ ប៉ុណ្ណោះ។ ចំណែកឯផ្ទះ “ពូរិន”វិញ ឋិតនៅអាគារ ថ្មច្រើនជាន់ក្បែរផ្លូវចូលខាងក្រោយបន្ទាយ ជា អាគារពលទាហ៊ាន, អាគ៌ារច្រើនជាន់ហើយវែង របៀបនេះមាន២ នៅទន្ទឹមគ្នា។ នៅមានអាគ៌ារ សម្រាប់នាយទាហ៉ានរង ជាផ្ទះវែងមាន២ជាន់ រីឯអាគារធំនៅកណ្តាលបន្ទាយ គឺជាការិយាល័យជាទីបញ្ជាការជានៈខ្ពស់កងទ័ព ហើយអាគ៌ារធំ មួយចំនួនទៀត ជាឃ្លាំងសម្ភារៈទាហ៊ានទាំងអស់ ។ បន្ទាយ “គុយស្ហេ”គឺជាទីកញ្ជាការយោធា ដែល មានមេទ័ពធំៗតែងមកធ្វើការ ហើយប្រជុំនៅទី នោះ ហើយក៏ជាទីដែលផ្តល់សម្ភារៈទ័ពគ្រប់យ៉ាង ដល់កងឯកភាពនានាទូទាំងប្រទេសផង ហេតុដូច្នេះ ហើយបានជាគេឃើញមានឃ្លាំងធំៗទាំងនោះ ដាក់ដោយខោអាវ “ត្រេអី”ស្បែកជើង “ប្រូដឺកាំង” ធ្វើពីស្បែកគោក្រាស់ៗរឹងមាំ ស្បែកជើងសង្រែក ស្បែកឬក្រណាត់ “បាតា” មានអាវយឺតក្នុង មាន ខោខ្លីកាគី ខោវែងកាគី អាដៃខ្លីអាវដៃវែងកាគី គ្រប់ទំហ៊ំ មានទាំងភួយ ទាំងប៉ុងសូ មានមួក ទាហ៊ាន… រាប់មិនអស់ទេ! លោកមេបញ្ជាការ នៅទីនោះ គឺលោកសាក់បីជូឡុង ដែលមានផ្ទះ ដ៏ធំស្អាត របស់គាត់នៅខាងមុខបន្ទាយ។ លោក ជូឡុង ជា “កាពីតែន”មែនទេមានអំណាចណាស់ ពីព្រោះគាត់ជាអ្នកផ្តល់ភស្តុភារគ្រប់យ៉ាងដល់ កងទ័ពនៅគ្រប់ទិសទីទាំងអស់នៃព្រះរាជាណា ចក្រ។ នៅទល់ពីមុខបន្ទាយ “គុយស្ហេ”នេះ គឺជាទីបញ្ជាការយោធាជាន់ខ្ពស់មួយទៀត ដែលជា ផ្នែកប្រយុទ្ធរបស់បន្ទាយ “គុយស្ហេ”ដែរ ឆ្លងកាត់់ ចំកណ្តាលដោយផ្លូវធំទូលាយជាងគេបង្អស់នៃ ទីក្រុងភ្នំពេញមួយ មានឈ្មោះថា “ផ្លូវឌូដាឌឺឡា គ្រេ”មានសុទ“ឱ្យ១”តែនាយទាហ៊ានជាន់ខ្ពស់ ជាអ្នកដឹកនាំកាពារជាតិដឹកនាំចម្បាំងមានកងទ័ព ទំនងជា២ម៉ឺននាក់ លោកកុម៉ង់ដង់សាក់ ស៊ុត សាខន លោកកុម្មង់ដង់ អ៊ុយ សយ លោកកុម៉ង់ដង់ …។ ដែលសុទ្ទសឹងជានាយទាហ៊ានចេញពីសាលានាយទាហ៊ានសាំងសៀ ដ៏ល្បីល្បាញនៃប្រទេស បារាំង ទាំងអស់ លើកលែងតែលោកកុម្មងដង់ (សាក់បួន) លន់ នល់ ទេដែលជានាយទាហ៊ាន “អាស៊ីមីឡេ” គឺចេញពីតួរនាទីចៅហ្វាយស្រុក មកចូលធ្វើជានាយទាហ៊ានឡើងពីសក្តិ២រហូតមក ដល់សក្តិបួនជាមនុស្សជំនិតរបស់ព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ។
នៅភ្នំពេញ ចៅពិនរីកឬាយពេញចិត្តពេញ ថ្លើមខ្លាំងណាស់ ដោយបានមកជួបម្តាយឧ៍ពុក នឹង បងស្រីម្នាក់ទៀត របស់ខ្លួនសារជាថ្មី អ្នកបង ស៊ុននី-បងថ្លៃវ៉ាន់ថន អាធានឹងអាព្រឿង មក បានតែ៤ថ្ងៃក៏ត្រឡប់ទៅកំពុងស្ពឺវិញ ដោយចោល ផ្ទះនឹងកាងារបងប្រុសមិនបានយូរទេ តែដោយសារពេលវិស្សមកាល ក៏ទុកចៅពិនឱ្យនៅលេង ភ្នំពេញបានយូរបន្តិច។ បន្ថែមពីនោះទៀត ចៅប៉ុន ក៏បានវិស្សមកាលមួយខែកន្លះ មកលេងភ្នំពេញ ដែរ ម្លោះហើយដោះរលេងជាមួយបងធំប្រុសៗដូចគ្នា សប្បាយតិចអី? ពីព្រោះអាចដើរតួ ដូចជា មនុស្សធំបានយ៉ាងក្រអឺតខ្លះដែរផង!។ ចៅពិន នៅមិនបាត់នឹងភាពអស្ចារ្យរបស់បងខ្លួន ដែលខ្លួន នៅក្មេងសោះ អាចស្លៀកសំលៀកបំពាក់ជាទាហ៊ាន ពណ៌គគីយ៉ាងខ្ញង់ ពាក់បេរ៉េក្រហម ពាក់បារែត លើស្មារដូចមានសក្តិ១ ពាក់ស្បែកជើងខ្មៅរលោង សង្ហារឥតខ្ចោះដើរតាមផ្លូវធ្វើឱ្យគេតាមមើល គ្រប់គ្នា។

ព័ត៌មានទាក់ទង