អឺរ៉ុប ថ្ងៃទី១៤កញ្ញា២០២៤
យើងខកខានមិនបាននិយាយអំពីសង្គ្រាមនៅអ៊ូក្រែន ២ខែហើយ ដោយហេតុថាសង្គ្រាមនេះនឹងនៅរ៉ាំរ៉ៃ ដោយការវាយប្រហារគ្នាជាមួយរុស្សី មិនមានភាពផ្លាស់ប្តូរច្រើនទេ ថ្វីត្បិតតែទំហ៊ុំនៃភាពគ្រោះថ្នាក់«បញ្ចេះសង្គ្រាមលោកលើកទី៣»នៅតែបន្តរមកកាន់តែខិតជីតនៅឡើយក្តី ។ លើកនេះមានការវិវត្តន៍ថ្មីបន្ថែម ដែលបានរីកចំរើន គឺគេសង្ឃឹមថាអ៊ូក្រែនអាចនឹងទាញយកចំណេញ ហើយប្តូរមុខមាត់នៃសង្គ្រាមនៅជាយដែនខានកើត នៃប្រទេសខ្លួនបាន នៅពេលដែលប្រទេសអ៊ូក្រែនប្តើមទទួលអាវុធយុទ្ធភ័ណ្ឌ សារជាថ្មីៗទៀត ពិសម្ព័ន្ធមិត្តរបស់ខ្លួនខាងលោកសេរី។
តាំងពី៣ខែមកហើយ ដែលលោកប្រធានាធិបតី ជេឡិនស្គី នែប្រទេសអ៊ូក្រែនបានទទួលនូវអាវុធថ្មីៗ ពីសម្ព័ន្ធមិត្តអឺរ៉ុបនឹងអាមេរីកាំងយ៉ាងសន្ធឹកសន្ធាប់(២.៣ពាន់លានដុល្លា) មានរថគ្រោះធុនថ្មី គ្រាប់មីសីលបាញ់បានជិត៤០គម. មានគ្រាប់ប៉ាតីយ៉ូតសម្រាប់កាពារលំហរអាកាស(MisilsHAWK, HIMARS, TOX) ហើយនឹងមានទាំងយន្តហោះប្រដេញ១០គ្រឿងទៀតផង ថ្វីត្បិតតែតិចតួច មិនគ្រប់ចំនួនដែលអ៊ូក្រែមទាមទារ(យន្តហោះF16 ១៣០គ្រឿង)នៅឡើយ។ ខាងប្រទេសបារាំង អាឡឺម៉ង់ … ក៏ធ្វើដូចគ្នា។លោកប្រធានាទិបតីរុស្សី វ្លាឌីមៀ ពូទីន បានប្តើមនិយាយពីកិច្ចចរចារកសន្តិភាព តែមើលឃើញគ្រោះកាចដែលអាចឲ្យលោក ជេឡិនស្គី មានប្រៀបនោះ ក៏ប្តើមបញ្ជូនកងពលថ្មី ដែលមានវិជ្ជាជីវៈ ជំនួសទ័ពចាស់ដែលបានស្លាប់គរជើង នៅសមរភូមិអ៊ូក្រែនវិញ ហេតុការនោះ បានបង្កើនការប្រទាញប្រទង់គ្នា យ់ាងខ្លាំងខ្លា នៅសមរភូមិ៖ តំបន់ដុងបាស(ខាងជើង) នៅតំបន់ខាគីវ(ខាងកណ្តាល) នឹងតំបន់ហ្សាប៉ូរីហ្សា(ខាងត្បូង)… ដែលបានបង្កើនការបាត់បង់ជីវិតបានកើនឡើងខាងទ័ពអ៊ូក្រែន នឹងរុស្សីផងដែរ។
ខាងប្រទេសអ៉រ៉ុបវិញ គេមិនបានទុកចិត្តថា បើបញ្ចប់សង្គ្រាមនៅអ៊ូក្រែនបាន ក៏មិនជឿថា លោកពូទីនថានឹងឈប់នៅត្រឹមនោះទេ មុខតែនឹងបន្តរហានិភ័យ ដោយយកប្រទេសឯទៀត ដែលជារណបរបស់អតីតសហភាពសូវៀត ដែលកំពុងឋិតនៅក្នុងអឺរ៉ុបទៅហើយ តទៅទៀតជាមិនខានទេ ។ សហរដ្ឋអាមេរីកបានព្រមព្រៀង អនុញ្ញាត្តិឲ្យ«កងទ័ពអ៊ូក្រែនអាចប្រើគ្រាប់មីសីលខ្លួន វាយផ្លោងចូលក្នុងទឹកដីរុស្សី លើជំរុំ នឹងមូលដ្ឋានទ័ពរុស្សីខ្លះ ក្បែរព្រុំប្រទល់ដែន នៅភាគខាងលិចប្រទេសរុស្សីបាន ដើម្បីទប់ទល់ការត្រៀមវាយលុករបស់រុស្សី ហើយបំរុងនឹងផ្តល់ឲ្យនូវគ្រាប់មីស៊ីល ដែលមានកម្លាំងប្រយុទ្ធឆ្ងាយ(បាញ់បាន៧០០គម.)ជាបន្តរ នោះវាអាចឈោងទៅដល់ប្រសិទ្ទិភាព វាយប្រហារលើគោលដៅមូលដ្ឋានយោធារុស្សី ប្រមាណ២៥០កន្លែងបានថែមទៀត។ នោះហើយដែលជាគ្រោះថ្នាក់នៃ«គម្រោងវាយយកអ៊ូក្រែនរបស់ពូទីន» ក៏គម្រាមកាលពីសប្តាហ៍កន្លងទៅ ថា«បើអាមេរីកឲ្យមីសីលកម្លាំងឆ្ងាយ ដល់អ៊ូក្រែនពេលណា រុស្សីនឹងប្រកាសសង្គ្រាមជាមួយអូតង់ពេលនោះភា្លមដែរ»។
ទំនាក់ទំនង ពូទីន ជាមួយសម្ព័ន្ធមិត្រ
លោក វ្លាឌីមៀ ពូទីន បានប្រឹងរកសម្ព័ន្ធមិត្តសម្រាប់ចម្បាំងរបស់ខ្លួន ហើយបានជួបនឹងកូរ៉េខាងជើង អ៊ីរ៉ង់ នឹងចិន, នឹងរកទីផ្សាររបស់ខ្លួន ដើម្បីលក់ធនធានក្រោមដីរបស់ខ្លួន នៅពេលដែលប្រទេសជាច្រើននៅអឺរ៉ុប បានឈប់ទិញទំនិញរបស់ខ្លួន ក៏បានរត់ទៅអាហ្វ្រីក ទៅរកអាស៊ី បើទោះជាប្រឈមបុខនឹងការប្រកាសចាប់ខ្លួន ដោយអង្គការសហប្រជាជាតិ ពីបទប្រល័យពូជសាស្ត្រនៅម៉ុងគ្ហោលី ក៏ដោយ ។ ម៉ុងគ្ហោលី ជាប្រទេសហត្ថលេខី នៃអង្គការតុលាកាអង្តរជាតិ(CPI) មានភារកិច្ចចាប់ខ្លួនជនណាដែលមានឈ្មោះក្នុងលិខិតអាជ្ញាឲ្យចាប់ខ្លួន ពូទីនជាប់ចោទពីបទជាប់ពង្រត់កុមារពីអ៊ូក្រែន យកទៅរុស្សី។ ពូទីន ហ៊ានទៅទីនោះ ពីព្រោះម៉ុងគ្ហោលី មិនបានបោះឆ្នោតប្រឆាំងនឹងការវាយលុករបស់ឬុស្សីចូលអ៊ូក្រែនទេ គឺបោះឆ្នោតអនុប្បវាទ ហើយម្យ៉ាងទៀតប្រព័ន្ធតុលាការរបស់ប្រទេសនេះមានភាពទន់ខ្សោយណាស់។
ទំនាក់ទំនងជាមួយអឺរ៉ុប លោកអ័របាន ប្រធានាធិបតីនៃប្រទេសហុងគ្រី
ប្រទេសហុងគ្រី ជាប្រទេសមួយនៃសហភាពអឺរ៉ុប នៅផ្នែកខាងលិច, ប្រធានាធិបតីនៃប្រទេសនោះធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹលោកពូទីន នៃប្រទេសរុស្សីពីអតីតកាល។ នៅពេលដែលបានឡើងជា«ប្រធានប្តូរវេននៃសហភាពអឺរ៉ុប»កាលពីដើមឆ្នាំនេះភ្លាម ក៏ប្តើមមានមហិច្ឆិតាបញ្ចប់សង្គ្រាមនៅអ៊ូក្រែន ដោយទៅចរចាជាមួយ ពូទីន នឹងបក្សពួក ដោយមិនសួរយោបល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនទេ។ ការធ្វើការចរចារកដំណោះស្រាយដោយឯកឯងនោះ បានត្រូវសហភាពអឺរ៉ុបបង្ហាញនូវការមិនពេញចិត្តចំពោះទង្វើនោះទាំងមូល ដោយលោក សាល មិសែល ប្រធានជាប់ឆ្នោតសហភាពអឺរ៉ុប និយាយថា«ការជួបចរចាជាមួយពូទីន នឹងមិនធ្វើឲ្យពូទីន ប្តូរនយោបាយសង្គ្រាមបានទេ» អ្នកសារពត៍មានពិពត៍នាថា លោកវិកទ័រ អ័របាន ទទួលពេលនេះបាន«កាតលឿង» គឺការស្តីបន្ទោស ពីសហភាពអឺរ៉ុប នោះហើយ។
កាលពីថ្ងៃសុក្រទី១៣កញ្ញាមុននេះ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស បានទៅជួបនឹងលោកប្រធានាធិបតីបាយដិន ពិភក្សាគ្នាអំពីបញ្ហាគាប់មីសីលកម្លាំងបាញ់ឆ្ងាយ។ លោកស្នើឲ្យអាមេរីកពិចារណាថែមទៀត ពីការឲ្យគ្រាប់មិសីលបាញ់ឆ្ងាយនោះ ទៅឲ្យកងទ័ពអ៊ូក្រែន ដោយសារការគម្រាមថា«ពូទីន នឹងពង្រីកសង្គ្រាម ឲ្យទៅជាសង្គ្រាមជាមួយអូតង់ទៅវិញ» ប្រទេសទាំង២ បានសម្រេចផ្អាកជំនួយគ្រាប់មីសីល ធុនបាញ់ឆ្ងាយនោះ ទៅឲ្យអ៊ូក្រែនមួយរយៈសិន ។ មកទល់ពេលនេះ កងទ័ពអ៊ូក្រែននៅតែមានប្រៀប«ប្រយុទ្ធវាយលុក»លើរុស្សីនៅឡើយ រុស្សីបានបាត់បង់មនុស្សលើស១០០០នាក់ក្នុង១ថ្ងៃ បើគិតសារ៉ុប គឺខូចខាត៦១០.០០០នាក់ហើយ, រីឯខាងអ៊ូក្រែនវិញ មិនមានបញ្ចេញពត៍មានខូចខាតនេះតែ តែគេប៉ានបានថាការខូចខាតមានប្របាណ១០ដងតិចជាងខាងរុស្សី ៕