ខ្មែរផុសស.រ.អា.
លោកអ្នកអានធ្លាប់បានស្គាល់ស្នាដៃសារព័ត៌ មានខ្មែរផុសស.រ.អាជាង៧ឆ្នាំមកហើយ នៅឡូវែល -លីន -រីវែ -រ៉ូដអាយឡិន… ការពិតទៅកាសែត នេះមានកំណើត១១ឆ្នាំមកហើយ ចាប់កំណើត នៅ “ហ្វីឡាដែលហ្វៀ” ហើយចាប់ប្តើមបំរើវិស័យ ព័ត៌មានក្នុងតំបន់ដល់សហគមន៍ខ្មែរយើង នាឆ្នេរ ខាងកើតនៃសហរដ្ឋអាមេរីកមិនដែលឈប់ ដោយ ចេញផ្សាយជាទៀងទាត់រយៈពេល២សប្តាហ៍ម្តង ជាមួយនឹងការបោះពុម្ពផ្សាយកាសែត៥ពាន់ច្បាប់ នៅពេលបោះពុម្ពម្តងៗ។
ថ្ងៃទី១៨មេសាខាងមុខ ខ្មែរផុសស.រ.អា. នឹងរៀបចំ“រាត្រីសមោសរខ្មែរផុសស.រ.អា.ទី១១” មួយជាតិត្តិយសដល់លោកអ្នកអាន ដែលធ្លាប់តែ គាំទ្រការផ្សាយរបស់យើង ដើម្បីបង្ហាញដល់អ្នករស់នៅជុំវិញសហគមន៍របស់យើង ដែលមិនអាន អក្សរខ្មែរ ឱ្យបានស្គាល់ពីប្រជាជាតិមួយដែលបាន មករស់នៅក្នុងតំបន់តាំងពីជាង៣០ឆ្នាំមកហើយ មកក៏សាងជីវភាពថ្មីនឹងគ្រួសាររបស់ខ្លួន រួមរស់ ជាមួយជាតិសាសន៍ឯទៀតៗ ដែលជាម្ចាស់ស្រុកក្តី ឬក៏ជាគ្រួសារជនអន្តោប្រវេសន៍ដូចគ្នាឱ្យបានស្គាល់ គ្នានឹងយល់ដឹងពីវប្បធម៌នឹងទំនៀមទំលាប់របស់ ខ្មែរយើង ហើយអាចចាប់ដៃគ្នាកសាងសង្គមរួម គ្នាក្នុងដំបន់ឱ្យបានប្រសើរឡើងទៅអនាគតថែម ទៀត។ នេះគឺជាបុព្វហេតុចំបង ដែលយើងមាន សេចក្តីត្រេកអរនឹងអញ្ជើញបងប្អូនសហគមន៍ខ្មែរ ចូលរួមឱ្យបានច្រើនគ្នា។
ខ្មែរផុសស.រ.អា.ប្រារឰពិធីរាត្រីសមោសរ នេះ នៅសាល“លីនស្ហី”ដ៏មានកេរ្តិ៍ឈ្មោះ ដែលរៀម ច្បងជំនាន់មុនធ្លាប់ស្គាល់នឹងធ្លាប់តែធ្វើពិធីជប់ លៀងនៅទីនោះ កាលពីមិនទាន់មាន“សាលប៉ៃលិន” ឬក៏“សាលហុង កុង”នៅឡើយ -យើងនឹងរំលឹកឡើងវិញ នាទីនោះ ជាមួយនឹងសិល្បៈវប្បធម៌ខ្មែរ ដែលយើងនឹងយកទៅបង្ហាញជូននៅ“សាលលីនស្ហី” នោះ ជាការប្រារឰខួបទី១១នៃកំណើតសារព័ត៌មាន ខ្មែរផុស ដែលជាមោទនភាពរបស់លោកអ្នកមិនឱ្យខកចិត្តឡើយ។
លោក ហុង លីម ដំណាងរាស្ត្រដើមកំណើត ខ្មែរ នៅរដ្ឋ“វីកតូរីយ៉ា”នៃប្រទេសអូស្ត្រាលីបាន កោតសសើរកាសែតខ្មែរផុសស.រ.អា.ថា“សុំកោតសសើរពីជីវិតយូរអង្វែងនៃកាសែតខ្មែរផុសនេះណាស់, នៅអូស្ត្រាលី កាសែតខ្មែរ តែកើតហើយ តែងតែស្លាប់ដោយក្ស័យទុនយ៉ាងទៀងទាត់, ខ្ញុំសូម រៀនពីវិជ្ជាធ្វើឱ្យកាសែតខ្មែររស់នៅឯបរទេសនេះផង!” នេះជាការកោតសសើរជាសាធារណៈមួយ ដែលយើងមានមោទនភាពណាស់ ដោយបានបំរើ លោកអ្នកអានបានយូរយ៉ាងនេះ។ កាសែតខ្មែរ យើងជាច្រើន នៅរដ្ឋផ្សេងៗនាសហរដ្ឋអាមេរីកឬនៅប្រទេសបារាំងនេះ ក៏មានវាស្នាមិនខុសពីកាសែតខ្មែរនៅអូស្ត្រាលីនោះដែរ នៅសល់តែ កាសែត”ខ្មែរផុសស.រ.អា. តែ មួយគត់ដែលបានគេចផុតពី វាសនាអភ័ពនៃវិស័យផ្សព្វផ្សាយពត៌មានខ្មែរនៅបរទេសបាននៅឡើយ។
ខ្មែរផុសស.រ.អា. ជាកាសែតចែកផ្សាយ ដោយមិនយកកំរៃតែទ្រទ្រង់ចំណាយនានាបាន ដោយសារតែការលក់ទំព័រពាណិជ្ជកម្មតែម៉្យាង ប៉ុណ្ណោះ។ ភ្ញៀវអ្នកទិញទំព័រពាណិជ្ជកម្ម គេទាមទារការផ្សព្វផ្សាយទៅដល់អ្នកអានចំនួនច្រើន នៅលើទំហ៊ំធំចែកផ្សាយទូលំទូលាយ -រីឯភ្ញៀវ អ្នកអានវិញ គេទាមទារទំរង់រៀបចំទំព័រដែលទាក់ ទាញអារម្មណ៍របស់គេ គឺសោភ័ណ្ឌភាពនឹងសាច់ រឿងដែលគេចង់ដឹងងាយស្រួលយល់ជារឿងរបស់ ខ្លួនគេ គ្រួសារគេ ឬសង្គមរបស់គេ ហើយជាពិសេស ឱ្យដំណឹងពួកគេ ឬណែនាំឱ្យមានការរីកចំរើនបាន ផង។ អ្នកអានរបស់ខ្មែរផុសស.រ.អា មិនចូលចិត្ត ដំណឹងដែលនាំឱ្យមានការចំណាយលុយ ដែលនាំ ឱ្យមានការបែកបាក់គ្នា ឬក៏ដំណឹងអាស អាភាស ឬក៏នាំឱ្យមានការសងសឹកគ្នានោះទេ តែចូលចិត្ត ឱ្យគេប្រាប់ថា ដំណឹងអ្វីដែលកាសែត ឬក៏មតិអ្នកដែលជាគូរប្រគួតគ្នាយល់ថា“អ្វីដែលខ្លួនយល់ថា ត្រូវ ឬថាខុស?” បានន័យថា ឱ្យនាំដំណឹង ឬយោបល់ពីអ្នកឈ្លោះគ្នាទាំងសងខាងមិនមែនមិនដឹង ថា“អ្វីដែលត្រូវ ឬខុស”នោះទេ។ ខ្មែរ ផុសស.រ.អា. ក៏បាននាំមកឱ្យលោកអ្នកអានដែរ នូវដំណឹង នយោបាយក្នុងតំបន់ជួយណែនាំអ្នកមិនពូកែភាសា ឱ្យយល់ពីអ្នកនយោបាយដែលខ្លួនចង់ប្រកាន់ឱ្យ យោបល់ពី“ការខាត ឬចំណេញ” ពីការគាំទ្របេក្ខ ជន ឬគណបក្សនយោបាយណាមួយ ដើម្បីការ សម្រេចចិត្តឱ្យបានត្រឹមត្រូវសម្រាប់ជីវិតនៅសហ រដ្ឋអាមេរីករបស់ខ្លួន ។ រួមសេចក្តីទៅជាកាសែតវិជ្ជាជីវៈដូចគ្នា“ការសែតបរទេសបំរើវិស័យព័ត៌មាន សង្គម”នឹងគេដែរ។
កាសែតខ្មែរផុសស.រ.អា. ដែលលោកអ្នក កាន់នៅដៃយកពីផ្សារទៅអាននៅឯផ្ទះ គឺជា “កាសែតរបស់លោកអ្នកអាន” ដូចគ្នានឹង“ធានា គាររបស់លោកអ្នក”ឬក៏“បុស្តផ្ញើរសំបុត្ររបស់ លោកអ្នក”ដែរ – “រាត្រីសមោសរលើកទី១១របស់ ខ្មែរផុសស.រ.អា.”ដែលនឹងរៀបច៉ឡើងនៅថ្ងៃ ទី១៨ឧសភា ក៏ជារបស់លោកអ្នកដូចគ្នាដែរ យើង ខ្ញុំសូមអញ្ជើញលោកអ្នកមកចូលរួមកុំខាន លោក អ្នកអាននឹងបានទទួល “សំបុត្រពិសេសជាអ្នកអាន របស់យើងខ្ញុំ” ឬក៏ទាក់ទងទៅ សុបិន្ត ពិន លេខ ៩៧៨-៦៧៧ ៧១៦៣ នៅពេលម៉ោងធ្វើការធម្មតា។