តពីលេខមុន
តាំងតែពីត្រឡប់មកពីភ្នំពេញមក ចៅពិនហាក់ដូចជាមានចារិកហ្នឹងហ្នជាងមុន ចេះស្តាប់ អ្នកបងស្រីនិយាយលេងបានច្រើនជាមួយគាត់ នឹងជាមួយក្មេងៗឯទៀត ក៏មានរឿងនិយាយ ច្រើនជាងរកលេងឱ្យលំឃាកាលពីពេលមុន សូម្បី តែស្លៀកពាក់ក៏ផ្តើមមានសណ្តាប់ធ្នាប់ចូលចិត្ត ខោអាវស្អាតមិនឱ្យប្រឡាក់ ឬក៏មិនល្មមនឹងខ្លួន ទៀតទេ ។ ចៅពិននៅចូលចិត្តលេងជាមួយចៅ ពីម៉ឺនណាស់ នៃថ្ងៃឈប់សម្រាក ពីព្រោះពីម៉ឺន ចេះនិយាយបកស្រាយរឿងប្រលោមលោកគំនូរដែលម្តាយគេធ្លាប់អានឱ្យគេស្តាប់ជាភាសាបារាំង ក៏យកមកអានបន្តរបកប្រែរួចជាស្រេច តាមតែ គេយល់ឃើញជារឿងតភាគ“កាវបូយ”គួរឱ្យចង់ ស្តាប់ណាស់ មិត្តភក្តិជួនកាលតែ២នាក់ ជួនកាល ក៏៣-៤នាក់ ស្តាប់ឱ្យច្រហរមាត់ នៅក្បែរជញ្ជាំង ផ្ទះថ្ម ខាងមុខផ្ទះ ជួនកាលផ្ទុះសំណើចគិលឡើង តាមតែចៅពីម៉ឺនគេប្រឌិត តែគួរឱ្យចង់ស្តាប់ណាស់ -តែជួនកាលក៏ត្រូវកាត់ ដោយអ្នកបង ឬម្តាយ ចៅពីម៉ឺន ហៅឱ្យទៅទិញអីពីផ្សារយកមកធ្វើម្ហូប ឬក៏ឱ្យទៅមើលក្មួយដែលទើបអាយុ៣-៤ឆ្នាំនៅ ឡើយ។ អាផ្លូចកូនស្រីលោកយោក្បាត់ នឹងអាពីសែនប្អូនស្រីចៅពីម៉ឺនកាន់ទេធំហើយដែរ ពួកគេ អាយុដំណាលគ្នានឹងចូលរៀននៅឆ្នាំក្រោយនេះ ហើយ ក្មេងធំស្រោងឈប់លេងហក់លោតដូច មុនទៀតហើយ ពួកគេរវល់ណាស់ ថ្នាក់កាន់តែធំ មានកិច្ចការនៅផ្ទះក៏កាន់តែច្រើន តែធ្វើមិនទាន់ ឱ្យគ្រូនឹងមានទទួលទណ្ឌកម្មនៅចំពោះមុខសិស្សឯទៀត គួរឱ្យខ្មាស់គេណាស់ ។
នាថ្ងៃត្រង់មួយនោះ ចៅពិនត្រូវគូររូបមាន់គកបង្ហើយដើម្បីឱ្យអ្នកគ្រូ នារសៀលនោះ ពូធុយ គាត់មានសង្សាគាត់មកលេងគាត់ចេះតែដេញចៅ ពិនឱ្យទៅគូររូបមាន់ ឯខាងក្រៅទៅ តែចៅពិនមិន ព្រម ពីព្រោះគ្មានកន្លែងអង្គុយគូរគំនូរ គឺគ្មានតុ នឹងកៅអី ម៉្លោះហើយគ្នាគាត់ក៏ទំលាក់មុងលើគ្រែ ទាញវាំងននបិទជិត ដើម្បីសម្រាន្តថ្ងៃត្រង់ ដូច សព្វមួយដ…តែអ្នកស្រីសង្សាពូធុយ និយាយកោក កាកពីក្នុងមុងនោះគ្មានឈប់សោះ រំខានចៅពិន ក៏មិនតិចដែរ …តែសម្លេងនោះឮទៅដល់ក្រោម បណ្តាលឱ្យអ្នកបងឡើងជណ្តើរ តាំងៗមកឡូឡា ខ្លាំងៗផង“ចេះយកស្រីមកដេកទាំងថ្ងៃទៅកើត មិនបានទេ…!” ថាផង ដើរសំដៅទៅគ្រែពូធុយ ផង ក៏ទាញវាំងននបើកខ្វាកឡើង ឡូឡាចោកចាក មិនដឹងថាអីខ្លះទេ ពូធុយនឹងនាងស្រីរបស់គាត់ ប្រញាប់ប្រញាលក្រោកចាប់សារ៉ុងមកស្លៀកនឹងចងពុង, ចៅពិនរត់ចេញទៅក្រៅបាត់ទៅហើយ រីឯខាងក្នុងផ្ទះ ឮដូចឃើញភ្លើងឆេះផ្ទះអីចឹង…។
ថ្ងៃនេះចៅពិនមិនបានគូររូបចប់សព្វគ្រប់ ស្រួលបួលតាមដែលចិត្តខ្លួនចង់នោះទេ តែយ៉ាង ណាក៏ដោយ ក៏ធ្វើកិច្ចការសាលាបានចប់សព្វគ្រប់ ទាន់ពេលម៉ោង១កន្លះ ល្មមដល់ពេលចេញរត់ពី ផ្ទះសំដៅទៅសាលាហើយ។ រសៀលនោះ កិច្ចការ បានធ្វើចប់ប្រគល់ជូនលោកគ្រូទាន់ពេលសង្ឃឹម ថា នឹងបានពិន្ទុល្អជាងគេជាមិនខាន… ចៅពិន ផ្តើមដឹងខ្លួនថាចូលចិត្តគំនូរណាស់ ពីព្រោះដូចជា ផ្តោតអារម្មណ៍បានល្អពេលចាប់ខ្មៅដៃខ្មៅនឹងខ្មៅ ដៃគ្រប់ពណ៌មកគូរម្តងៗ ពេលខ្លះលោកគ្រូសម្បត្តិ សម្រេចយកគំនូរចៅពិនទៅតាំងលើជញ្ជាំងថ្នាក់រៀនទៀតផង។ លោកគ្រូសម្បត្តិចេះយកចិត្ត លើកទឹកចិត្តកូនសិស្សណាស់ មិនកាចហើយឆ្នាស ដូចអ្នកគ្រូម៉ាន់យ៉ុន នឹងអ្នកគ្រូម៉ាលីសនោះទេ តែអ្នកគ្រូទាំងពីរ តែងចូលចិត្តនិយាយលេងជាមួយ លោកគ្រូសម្បត្តិ ដែលគេតែងឃើញជជែកល្អូកល្អឺនជាមួយគ្នាពេលចេញលេងម្តងៗ។ សាលាវត្ត ផ្តល់នូវម្លប់ស្វាយនឹងដើមឈើទាលធំ ដោយសារនៅមិនឆ្ងាយពីស្ទឹងព្រែកត្នោត មិនអាចធ្វើឱ្យក្តៅ ស្អុះបានទេ តែទោះជាយ៉ាងនេះក្តីកូនសិស្សរត់ លេងបិទពួនបែកញើសជោកខ្លួនបាន ជាពិសេស នាវេលារសៀល។ ដោយសារមានដើមឈើច្រើន នោះដែរ ដែលពេលខ្លះ នៅឯចុងវត្តក្បែរស្រះ ឈូកក្រុមភ្លុកគេដុតខ្លោចផ្សែងឆ្ងៀម នៅដិតនឹង ដើមឈើ ដុតតាំងតែពីថ្ងៃត្រង់ដល់រសៀលទៅ ហើយ នៅមិនទាន់ចប់ ធ្វើឱ្យក្លឹនឆ្ងៀមនោះមក ដល់សាលារៀន ធ្វើឱ្យចៅពិនដឹងថា ថ្ងៃនេះវត្តមាន ពិធីបុណ្យបូជាសព ចៅពិននឹកស្រម័យកាលពីពេល នៅវត្តលោកគ្រូចៅអធិការមិនបាននិមន្តទៅបិណ្ឌ បាតទេ ចំណែកឯចៅពិនជាកូនសិស្សលោក ក៏បាន សម្រាកមិនដើរតាមលោកបិណ្ឌនោះទេ។
ជិវិតកូនសិស្សនៅសាលាវត្តម្រុម បានដំណើរ ការយ៉ាងលឿនយ៉ាងដដែលៗយ៉ាងរវល់ភ្លេចខ្លួនឆ្នាំចាស់ក៏កន្លងទៅយ៉ាងឆាប់រហ័ស ចៅពិនបានបញ្ចប់ថ្នាក់អទិកដ្ឋានយ៉ាងជោគជ័យ ។ ឆ្នាំថ្មីនេះគេត្រូវទៅរៀននៅមធ្យមសិក្សាឯសាលា“គ្រុបសង់ អរៀផុេ ចនេតរេ”វិញម្តង, ចំណែកអ្នកបង ស៊ុននីវិញ គាត់ទើបសម្រាលកូនទី៤ដែរ ម្តងនេះ បានកូនប្រុសបងប្រុសដាក់ឈ្មោះឱ្យ“វិថា”ធ្វើឱ្យ គ្រួសារសប្បាយចិត្តណាស់ ដូច្នេះកូនទាំ៤នោះ គឺ អាធារី អាយុ៥ឆ្នាំហើយ អាព្រឿងអាយុ៤ឆ្នាំ អាពីវ៉ាន អាយុ២ឆ្នាំ ទាំង៣សុទ្ធតែស្រី នឹង វិថាទើប នឹងកើតជាកូនប្រុសដំបូងរបស់គ្រួសារទន្លាប់ វ៉ាន់ ថន, នាថ្ងៃអាទិត្យមួយនោះ លោកកុម៉ងដង់ម៉ាំង ម្តាយចៅពិននឹងបងស្រីយ៉ាស៊ុន ក៏បានឱ្យទាហ៊ាន បើកឡាន“ស៊ីត្រូអែន ជិតរៀនេ”ខ្មៅ ជូនគាត់មក មើលកូនស្រីរបស់គាត់ដែរ ។ ជួបជុំគ្រួសារមកពី ភ្នំពេញនឹងអ្នកដន្លងក៏មកពី“រកាធំ” គឺអ្នងបងប្តី ប្រពន្ធលោកមេឃុំ“ស្គុស”… នៅផ្ទះថ្ងៃនេះមាន ភាពអ៊ូរអរណាស់ ចំណែកចៅពិនក៏នៅអ៊ូអរជាមួយ ក្រុមក្មេងៗ ជុំវិញឡានស៊ីត្រូអែនខ្មៅ ឯណោះវិញ ដែរ គឺមានចៅពីម៉ឺន អាពីសែន នឹងអាប្លូច ដែលទាំងអស់គ្នាចង់ដឺងណាស់ពីរថយន្តទំនើប ពីព្រោះ គេមិនសូវឃើញរថយន្តរបៀបនេះទេ គេមានតែ ឡានឈ្នួលដឹកមនុស្សធ្វើដំណើរ នឹងឡានដឹកទំនិញ ១-២របស់“អុងប៉ាង” អ្នកមានចិននៅទីផ្សារតែ ប៉ុណ្ណោះ។ ពូនី ជា“អ័រដូណង់”អ្នកបើកឡានមាន ឋានៈជា“កាប៉ូរាល់សែហ្វ ចាផៀរាល ចហថេ” របស់ យោធា គាត់បានបើកកាប៉ូឱ្យម៉ាស៊ីនឡានត្រជាក់ ពីព្រោះបានបើកផ្លូវឆ្ងាយ គាត់ក៏រីករាយណាស់ ដែរ ដោយបានមកជួបចៅពិន កូនកុម៉ងដង់ម៉ាំង សារជាថ្មីនៅកំពង់ស្ពឺ ក៏និយាយកំប្លែងលេងជាមួយ ក្មេងៗពីរថយន្តគាត់សួរថា“ស្អីទៅដែលគេចាក់ ច្រមុះគ្រហ៊ឹមងិល?” គ្មានក្មេងណាឆ្លើយរួច គាត់ ក៏បន្តថា“គឺឡាននុះឯង!” ហើយក៏គាត់ពន្យល់ថា“គេបញ្ឆោះឡានដោយយកដែកក្រងុកមួយនេះ យកទៅរុកក្នុងម៉ាស៊ីនខាងមុខឡាន រវៃវាទៅ វា នឹងឆេះលាន់សម្លេងម៉ាស៊ីនងិលឡើង -ឡានស៊ី ត្រូអែននាឆ្នាំ១៩៥៥-៥៦ ពណ៌ខ្មៅ ជាឡានទំនើប ណាស់ ជិះដោយមន្ត្រីរាជការធំៗតែប៉ុណ្ណោះ ជា រថយន្តផ្លូវការរបស់រដ្ឋបាលបារាំង ពេលបារាំង អនានិគមចេញពីកម្ពុជាទៅ ក៏ទុករថយន្តរបៀបនេះជាច្រើននៅកម្ពុជា, រថយន្តឯទៀតៗ មានឡាន “រ៉ឺណូ – ន្រោលុត”គឺឡានប្រភេទតូចៗសម្រាប់ជិះ ២នាក់ មានម៉ាស៊ីននៅខាងក្រោយ, នៅភ្នំពេញ មានព្រះសង្ឃជាចៅអធីការនៅវត្តកោះ ក៏មាន រថយន្តរ៉ឺណូធុនធំមួយដែរ គេអាចជិះបាន៤នាក់ ព្រះអង្គនិមន្តឆ្ងាយជិតតែងមាន“សុហ្វ័រ-ជហ៊ា ថថរ៉េ” បើកប្រគេនព្រះអង្គជានិច្ចតែមនុស្សទូទៅ បែរជាចំអកឱ្យព្រះអង្គ ដោយហៅរកគ្នាពេញទាំង ប្រទេសថា“អាឈឹមវត្តកោះៗ”ទៅវិញ, នៅមាន ឡាន “អូប៉ែល-ផឿលេ”ឡាននាំចូលពីប្រទេស អាល្លឺម៉ង់រាងសង្ហាណាស់ដែរ… តែយានជំនិះរបស់ យុវជន ក្រៅពីកង់មានសូឡីចម៉ាស៊ិនខាងមុខ ខ្លះ មានលុយកាក់ច្រើនបានប្រើដល់“វេស្ប៉ា-ស្វេផា” ដែលជាម៉ូតូកង់តូចៗ២មានក្បាំងពីខាងមុខសម្រាប់ ជិះ២នាក់… ឥឡូវប្តើមមានជិះ“ម៉ូប៊ីឡែត – បៀំលិលតេតេ” ខ្លះៗហើយ ឮថារដ្ឋាភិបាលបានឱ្យ បើករោងចក្រផលិតម៉ូប៊ីឡែតក្នុងស្រុកមុខជាសម្បូរ មនុស្សប្រើប្រាស់វាហើយ ។ ពិធីជប់លៀងកំណើត ក្មួយប្រុស“វីថា” បានប្រព្រឹត្តទៅយ៉ាងអ៊ូអរតាំងពីម៉ោង៩-១០ព្រឹក មិនយូរប៉ុន្មាន លោក កុម៉ង់ ដង់ម៉ាំង លោកស្រី នឹងនឹងស្រីចៅពិន ក៏លាគ្នាទៅ ភ្នំពេញវិញនាម៉ោង៣រសៀល ក្រោមការលាគ្នា យ៉ាងអាឡោះអាល័យធ្វើឱ្យចៅពិនយំស្រក់ទឹក ភ្នែកពេលម្តាយខ្លួនរៀបចាកចេញទៅ លោកស្រី បានមកលួងចិត្តកូនថា “កូនឯងបន្តិចទៀត កូន ដល់ពេលវ៉ាកង នឹងបានមកជួបម៉ាក់នៅឯភ្នំពេញ ទៀតហើយ កុំយំអី!” ចៅពិនក៏ស្រន់យំឱ្យម្តាយ ចេញទៅបាន…។
ពេលវេលាបានកន្លងទៅយ៉ាងឆាប់រហ័ស ចៅពិន តែងតែទៅរៀនជាមួយ ចៅពីម៉ឺន យ៉ាង ទៀងទាត់ នៅឆ្នាំថ្មីនេះបាននាំទាំងប្អូនស្រីអាពី សែន ទៅរៀនផងដែរ មានទាំងកូនស្រីលោក យោក្បាត់ គឺអាផ្លូចក៏គ្រប់អាយុទៅរៀន… ប៉ុន្តែនៅឆ្នាំក្រោយលោកយោក្បាត់លែងនៅផ្ទះនេះ ទៀតហើយ គាត់ប្រាប់ថា “រកបានផ្ទះឈើប្រក់ ក្បឿងមួយមានដីធំទូលាយនៅផ្សារចាស់ ក្បែរ សាលារៀនចិន គឺនៅខាងលិចវត្តម្រុំ ដែលជាជន បទមួយសម្បូរអ្នករាជការរស់នៅទីនោះ… ដូច្នេះ ពួកចៅពិន នឹងខាងបានជួបលេង“បិទពួន”ជា មួយអាផ្លូចទៀតហើយ ចំណែកបង“ធួក” ជាប្អូនជីដូនមួយនឹងលោកស្រីយោក្បាត់មករស់នៅជា មួយដែរ ជាក្មេងធំជាង៤-៥ឆ្នាំ រៀននៅវិទ្យាល័យ មិនលេងជាមួយក្មេងៗទេ គេមានមិត្តភក្តិធំៗ គេ តែងជិះកង់មកជួបជុំគ្នាជជែកគ្នាលេង តែមិនលេង ល្បែងបិទពួន ឬគប់វង់ដូចក្មេងតូចៗទេ ជាទូទៅ គេដេញក្មេងចេញឱ្យទៅឆ្ងាយកុំឱ្យរំខានពួកគេធំៗ ទៀតផង។
កំពង់ស្ពឺឥឡូវមានវីទ្យាល័យមួយហើយ កូនសិស្សមិនចាំបាច់ទៅរៀននៅសាលាភ្នំពេញដូច មុនទៀតទេ ដូច្នេះពេលព្រឹកឡើង គេនាំគ្នាជិះកង់ ឱ្យត្រសងទាំងស្រីទាំងប្រុសសំដៅទៅវិទ្យាល័យ សង់នៅខាងជើងកំពង់ស្ពឺ ជាប់គ្នានឹង“តារាងបាល់ ទាត់” ទល់មុខនឹងវត្តថ្មី វត្តដែលចៅពិនធ្លាប់បាន នៅបំរើជាកូនសិស្សលោកនៅទីនោះ… សម្តច សីហនុ ជាព្រះប្រមុខរដ្ឋ បានមកបើកកិច្ចសម្ភោធន៍វិទ្យាល័យកំពង់ស្ពឺនេះយ៉ាងអធឹកអធម កាលពី ប៉ុន្មានខែមុននេះ កូនសិស្សនៅកំពង់ស្ពឺទាំងអស់ បានត្រូវ ប្រមូលឱ្យស្លៀកពាក់ជាយូវ័ន សម្រាប់ សិស្សធំ រីឯសិស្សតូចៗលោកគ្រូប្រាប់ឱ្យស្លៀក ពាក់ខោខៀវអាវស ស្បែកជើងសង្រែកទៅតម្រៀប ជួរតាមថ្នល់រង់ចាំទទួលសម្តេចតាំងពីព្រលឹមកាន់ ទង់ជាតិខ្មែរម្នាក់មួយ ចាំគ្រវីពេលសម្តេចយាង មកដល់… រង់ចាំព្រះអង្គទាំងហាលថ្ងៃក្តៅហែង រហូតដល់ម៉ោង១០ ទើបព្រះអង្គយាងមកដល់ គេនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងរីករាយ គ្រវីទង់ បាន៣-៤ក្វីច បានឃើញសម្តេចសីហនុ មួយភ្លែត ដោយផ្ទាល់ ជាលើកដំបូងបង្អស់ គឺនៅពេលសម្ភោធ វិទ្យាល័យកំពង់ស្ពឺនោះឯង…រួចក៏ចប់ទៅ នាំគ្នា ដើរមកផ្ទះវិញ។ តទៅលេខក្រោយ