Top Mobile Banner

គ្រូទាយថា«កាម៉ាឡា ហារីស នឹងឈ្នះឆ្នោត»គឺខុសទាំងអស់គ្នា

ថ្ងៃទី១៩វិច្ឆិកា២០២៤

លទ្ធផលបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា២០២៤     Electoral vote :  ⬤ Harris  226      ⬤ Trump 312 Majorité

       

អាមេរីកបានបោះឆ្នោតប្រធានាធិបតីមិនទាន់ចប់សព្វគ្រប់ផង«លោក ឌណល ត្រាំ បានឈ្នះ» ដោយបានទទួលឆ្នោតប្រជាប្រីយ(Popular vote) ៥លានលើសគូរប្រជែងគឺលោកស្រី កាម៉ាឡា ហារីស, នឹងបានសម្លេងឆ្នោតដំណាង(Electoral vote)លើសពាក់កណ្តាល(២៧០ដំណាង) ឈ្នះលោកស្រី កាម៉ាឡា ហារីស រួចហើយ។ លោកស្រីបានទទួលស្គាល់លទ្ធផលថា«បានចាញ់»នោះ ទោះជាឆ្នោតទាំងអស់រាប់មិនទាន់ចប់ក្តី…. ប៉ុន្តែ មានអ្នកខកចិត្តជាច្រើនឱទ្ទានថា«លទ្ធផល ឌណល ត្រាំ បានឈ្នះជាប្រធានាធិបតី ឆ្នាំ២០២៥ ២៩ នេះ ស្ទើរតែមិនគួរឲ្យជឿបានឡើយ»។

         មានហេតុផលច្រើនពេក ដែលមុននេះបន្តិចមានអ្នកវិភាគឯកទេស មានទាំងគ្រូទាយ«ណូស្ត្រាដាមូស»ដ៏ល្បីឈ្មោះ បានទស្សន៍ទាយ«កាម៉ាឡា នឹងឈ្នះជាប្រធានាធិបតី» នៅមានប្រធានាធិបតីមុនៗទាំងអស់(ប៊ូស ខាងសាធារណរដ្ឋ, ខាងប្រជាធិបតេយ្យមាន អូបាម៉ា, គ្លីងតុន, … នឺងបច្ចុប្បន្នបក្រធានាធិបតី លោក បាយដិន) ក៏ប្រកាសបានគាំទ្របេក្ខភាព កាម៉ាឡា ហារីស យ៉ាងគគ្រឹកគ្រេង។ មានតារាចម្រៀងឯក តារាសារពត៍មាន រាប់ទាំងវរជនជាន់ខ្ពស់ខាងគណបក្សរបស់លោក ត្រាំ ក៏មកគាំទ្រខាង ហារីស ដែរ។ ផ្ទុយទៅវិញ នៅពេលឃោសនាមុនបោះឆ្នោត លោក ឌណល ត្រាំ បានបង្ហាញភាពទន់ខ្សោយដ៏ជ្រាលជ្រៅ គឺមានសវនាការនៅតុលាការព្រហ្មទណ្ឌច្រើនដង រហូតដល់មានការកាត់ទោសឲ្យជាប់ទោសរួចហើយទៀតផង មានការឃោសនាភូតកុហកស្ទើរគ្រប់ប្រយោគដែលអ្នកសារពត៍មានបើកកកាយ មានប្រព្រឹត្តអំពើពុករលួយលួចពន្ធ អំពើអណាចារ្យរំលោភស្ត្រីភេទ មានការលាក់ឯកសារសម្ងាត់របស់ប្រទេស… ទាំងអស់មានជាង៨០ករណី។ ទាំងនោះ គ្មាននរណាជឿបានថា«បើបេក្ខជននៅអាមេរីកតែរបៀបនេះ នឹងមិនអាចជាប់ឆ្នោតជាប្រធានាធិបតិបានទេ»។

        ប៉ុន្តែ លទ្ធផលបានធ្លាក់មកហើយ«ឌណល ត្រាំ ជាអ្នកឈ្នះ», ហារីស បានប្រកាសចុះចាញ់ថា«គ្មាននរណាទៅធ្វើកូដកម្មវាយប្រហារវិមានរដ្ឋសភាទេ» ឬក៏ប្រកាសបានថា«មានគេលួចសន្លឹកឆ្នោត»ដូចកាលពីលោក ត្រាំ ចាញ់ឆ្នោតនាឆ្នាំ២០២១នោះដែរ។ ដូច្នេះលោក ត្រាំ អាចសង្ឃឹមថា នឹងទៅឡើងកាន់ទីប្តូរអំណាច នៅថ្ងៃទី២០មករាឆ្នាំ២០២៥ ខាងមុខដូចគ្រោងទុកបានហើយ។

 មកទល់នឹងថ្ងៃនេះ លទ្ធផលពុំទាន់ចេញអស់ទេ គឺនៅអំណាច«សភានៅដំណាងរាស្ត្រ»ពុំទាន់ចប់សព្វគ្រប់ នៅឡើយទេ  ប៉ុន្តែ គេដឹងថា«អំណាចសេដ្ឋវិមាន»នឹង«អំណាចព្រឹទ្ធសភា»ធ្លាក់ទៅក្នុងដៃលោក ឌណល ត្រាំ(Trump 52 – Harris 51) ទៅហើយ ។ ប្រសិនបើ«អំណាចសភាដំណាងរាស្ត្រ»ត្រូវបានទៅ ឌណល ត្រាំ មួយទៀតនោះ អំណាចប្រទេសទាំងមូលនឹងអនុវត្តន៍«នយោបាយស្តាំផុតនិយមវត្គទី២» របស់ ប្រធានាធិបតី ឌណល ទ្រាំ ដែលលោកបានសន្យាថានឹង«អស្ចារ្យពុំដែលមានពិមុនមក»ជាមិនខានទេ… តើនឹងមានឥទ្ធិពលយ៉ាងណាលើម្ចាស់ឆ្នោត ទៅអនាគត?៕

ព័ត៌មានទាក់ទង