Top Mobile Banner

មិនធម្មតា! អ៊ីស្រាអែលវាយលុកមួយប្រាវ ផ្តាច់ជីវិតមេទ័ពអ៊ីរ៉ង់កំពូលៗអស់៣រូប

ហ្សេរុយសាឡឹម ៖ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ដែលមិនធ្លាប់មានពីមុនមក មានឈ្មោះថា Rising Lion បានផ្តាច់ជីវិតមេទ័ពកំពូលៗរបស់ប្រទេសអ៊ីរ៉ង់ចំនួន៣រូប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ក្នុងនោះរួមមាន លោក Hossein Salami អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់, លោក Mohammad Bagheri នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid។

អ៊ីស្រាអែល កាលពីថ្ងៃសុក្រម្សិលមិញ បានបញ្ចេញយន្តហោះចម្បាំងប្រមាណ២០០គ្រឿងវាយប្រហារលើទីតាំងជាង ១០០កន្លែងទូទាំងប្រទេសអ៊ីរ៉ង់ រួមមានទាំងរោងចក្រនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលិស្ទីគ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបាញ់មីស៊ីលជាដើម។

ស្របពេលជាមួយគ្នានេះ អ៊ីរ៉ង់បានចាត់ទុកការវាយប្រហារបស់អ៊ីស្រាអែលជាការប្រកាសសង្រ្គាម ហើយគំរាមសងសឹកគ្មានត្រាប្រណីវិញ៕

ប្រភព ៖ CNN

ព័ត៌មានទាក់ទង